ទីតាំងបើក សង្វៀនជ ល់មាន់ភ្នាល់ ចាក់លុយ មួយកន្លែង ស្ថិតនៅចំណុច ចម្ការកៅស៊ូ ក្នុងភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បួងឃ្មុំ ត្រូវបានប.ង្ក្រា.បដោយក.ម្លាំ.ង.សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាន ខេត្តត្បូងឃ្មុំ កាលពីម៉ោង ២និង៣០ នាទីរសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ចាប់ បានតែ សង្វៀន និងមាន់ងា.ប់ ឯមនុស្ស.រត់បាត់.អស់។
សេចក្តីរាយការណ៍ ឱ្យដឹងថា កម្លាំងជំនាញផ្នែក ព្រ.ហ្មទ.ណ្ឌរបស់ស្នងការដ្ឋាននគរបាល ខេត្ត ត្បូងឃ្មុំ សហការជាមួយ ជំនាញស្រុកតំបែរ ចុះប.ង្ក្រាប.ក.ន្លែង.លួ.ច.លាក់.លេងល្បែង.ស៊ីសង ខុសច្បាប់.មួយកន្លែង មានទាំង អាប៉ោងនិងជល់ មាន់ នៅចំណុច ចម្ការកៅស៊ូ ស្ថិតក្នុងភូមិ គោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្ត ត្បូងឃ្មុំ។
ក្នុងពេលប.ង្ក្រា.ប.នោះ សមត្ថកិច្ចចាប់ យកវត្ថុតាងរួមមាន ម៉ូតូចំនួនចំនួន ២២គ្រឿង, មាន់ជល់ងា.ប់.៥ក្បាល, តុនិងហាន់តោ (ផ្ទាំងសម្រាប់ ចា.ក់អាប៉ោង) ចំនួន១, ចាន អាប៉ោង ចំនួន ១ឈុត, កន្ត្រកដាក់មាន់ ចំនួន១០ និង ជញ្ជីងថ្លឹងមាន់ចំនួន១ និងសម្ភារៈពាក់ព័ន្ធមួយ ចំនួនទៀត។
ករណីប.ង្ក្រា.បទីតាំងល្បែង.ស៊ីសងនេះ ប្រជាពលរដ្ឋកត់.សម្គាល់ឃើញថា ការប.ង្ក្រា.ប.កន្លង មកលើកណា.ក៏ដូចជាលើកណាដែរ គឺយូរៗម្តង សមត្ថកិច្ចតែងចាប់.បានត្រឹមតែវត្ថុតាងប៉ុណ្ណោះ ឯក្រុមអ្នក.ញៀ.ន.ល្បែ.ង.ស៊ីសងមិន.ដែលចាប់បានទេ ដែលគេស.ង្ស័.យ.ថា ទំនងជាមានអ្នកផ្តល់ព័ត៌មានឱ្យរត់.អស់មុនក.ម្លាំ.ងសមត្ថកិច្ចមក ប.ង្ក្រា.ប ហើយប្រមូល.ម៉ូតូយកទៅឱ្យម្ចាស់ទៅបង់លុយ លស់យកម៉ូតូមកវិញ រួចនាំគ្នាប្រមូល.ជើងលេង បន្តទៀត.ក៏អាចថាបាន៕