ប្រជាពលរដ្ឋ បានចោ ទប្រកាន់ អាជ្ញាធរ ស្រុកពាមជរ ខេត្តព្រៃវែង ថា បានជំរុញ អោយសិស្សានុសិស្សប្រមាណ ៥០០ ទៅ៦០០នាក់ សម្រុកចូលកា.ប់ផល ដំណាំលើដីរបស់ខ្លួន ដែលមានតំណាងរាស្ត្រម្នាក់ជា ដឹកនាំបញ្ជាផ្ទាល់ ។ ប៉ុន្តែការ ចោទប្រកាន់ នេះ ត្រូវបាន លោក សេង ធា អភិបាលស្រុកពាមជរ បដិសេធ ។រឿងរ៉ាវចម្រូងចម្រាស់ នេះ គឺ បានកើតឡើងកាល ពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅភូមិប ង្អែក ឃុំស្វាយ ភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង ។
លោកស្រី យិន កល្យាណ ថ្លែងប្រាប់ CPC NEWS នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ទាំងសំឡេងអួល ដើម.ក ថា គ្រូៗជំនាន់ក្រោយព្រួតគ្នាប្តឹងទៅ តុលាការ តែតុលាការមិនទាន់ សម្រេចបែបណា ផង ស្រាប់តែយក កូនសិស្សប្រមាណ ៥០០ទៅ៦០០នាក់ ឈរពពាក់ ពពូនគ្នា ចូលដក ដំណាំ ព្រមទាំង រុញម្ចាស់ដីអោយ ដួល ទៀតផង ។ លោកស្រី យិន កល្យាណ បន្តថា គ្រូបង្រៀនចាស់ ៥គ្រួសារ ពិតជារងភាព យុត្តិធម៌ណាស់ ។
ទោះបីយ៉ាងណា លោក សេង ធា អភិបាលស្រុកពាម ជរ ថ្លែងប្រាប់ CPC NEWS នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នេះ អាជ្ញាធរពុំបានបញ្ជាអោយ សិស្សានុសិស្ស ចូលដកផលដំណាំ នោះទេ ពោលគឺ ពួកគេចូល ខ្លួនដោយខ្លួន ។ លោកអភិបាល បន្តថា អ្វីៗគឺធ្វើតាមច្បាប់ទាំងអស់ ។រឿងរ៉ាវទាំងអស់នេះ មជ្ឈដ្ឋានជាច្រើន កំពុងរង់ចាំមើល ថា នឹងវិវត្តន៍ទៅ យ៉ាងដូចម្តេច ៕