ឧកញ៉ា អ៊ាន សៀវម៉ី នាព្រឹកថ្ងៃទី ២៣ខែ ធ្នូឆ្នាំ២០២០នេះ គេបានឃើញ វត្តមានចូលមក បំភ្លឺ ចំពោះមុខ តំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ប៉ុន្តែមិន ដឹង ពាក់ព័ន្ធ បណ្ដឹង របស់នរណានោះទេ ។
យោងតាម ប្រភពលួចបង្ហើបឱ្យដឹងថា ឧកញ៉ា អ៊ាន សៀវម៉ី ត្រូវបានតុលាការ នៃអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញកោះហៅចូល មកបំភ្លឺ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ពាក់ព័ន្ធករណី បរិ.ហារ កេរ្ដិ៍ ជាសាធារណៈ, ញុះ ញង់ឲ្យមាន ការរើ ស អើង ដែលប្រព្រឹត្ដទៅ នៅរាជធានីភ្នំពេញ តែបែរជាឃើញវ ត្តមាន នាព្រឹកថ្ងៃទី ២៣ខែធ្នូឆ្នាំ២០២០ ទៅវិញ មិនដឹង ជាមូលហេតុអ្វី បានជា លោកស្រី មក បំភ្លឺមុនកាល កំណត់ដូច្នេះ នោះទេ ។
សូមជម្រាបជូនថា លោកស្រី អ៊ាន សៀវមុី មានងារជា ឧកញ៉ា អាយុ៣៣ឆ្នាំ ស្នាក់នៅ ផ្ទះលេខV01 តាមបណ្ដោយ ផ្លូវ គ្មានលេខ ភូមិគោកចំបក់ ក្នុង សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បន្ទាប់ ចូលមកបំភ្លឺ រយៈពេលជិត ២ម៉ោងរួច លោកស្រី អ៊ាន សៀវម៉ី ចេញពីតុលាការវិញ គាត់មិនបាន បកស្រាយអ្វី ជាមួយក្រុម អ្នកសារព័ត៌មាន នោះទេ រួចឡើងរថយន្តម៉ាកPrus ជិះចេញទៅបាត់ ។
សូមរម្លឹកថា បុគ្គលដែលមានងារ ជាឧកញ៉ាល្បីឈ្មោះ មួយចំនួនតូច ដែលល្បីខាងជេរ គេកប់ៗមាត់ និង និយាយ ផ្ដេសផ្ដាស តាមបណ្ដាញ សង្គមហ្វេសបុក ពេលនេះត្រូវបា នច្បាប់ ចាប់ផ្តើមអនុវត្ត បណ្តើរ ៗហើយ បន្ទាប់ពីមានជ.ន.រ.ង.គ្រោះ ដាក់ពាក្យបណ្ដឹង តាមច្បាប់នោះ ៕