ស្ត្រីជាអាជីវករលក់ងាវ នៅផ្សារច្បារអំពៅ រាជធានីភ្នំពេញ បានប្រាប់ថា ងាវដែល ដាក់លក់នៅ លើទីផ្សារ សព្វថ្ងៃនេះ ភាគ ច្រើនជាងាវ ចិញ្ចឹម នាំចូល ពីប្រទេស ជិតខាង។
ស្ត្រីជា អាជីវករឈ្មោះ តាំង លាង បានឲ្យដឹងទៀតថា ងាវ ធម្មជាតិ គឺច្រើននាំមកពី ស្រុកស្រែ អំបិលនិង ខេត្តកំពត។ ងាវធម្មជាតិពណ៌ ក្រមៅនិងមានទំហំតូចៗ។ ដោយឡែកងាវចិញ្ចឹមវិញ គឺងាយស្រួល មើលបំផុត ព្រោះវាមានពណ៌ស ហើយមានទំហំធំទៀតផង។
ងាវ ដែលនាំចូល ពីប្រទេសជិតខាង គឺនាំមកពី ប្រទេសថៃ ភូមានិងវៀតណាម។ ចំពោះតម្លៃ នាំចូលវិញ គឺងាវ ចិញ្ចឹម១គីឡូក្រាមថ្លៃ ២២០០០រៀល លក់ចេញ ២៥០០០រៀល បើងាវ មានទំហំធំ គឺមានតម្លៃ រហូតដល់ទៅ ៣០០០០រៀល។ អាជីវករបន្តថា ងាវធម្មជាតិក្នុងស្រុកវិញ គឺមួយគីឡូក្រាមថ្លៃ ២៥០០០រៀលទៅ ២៨០០០រៀលតាមធំតូច។
ដូច្នេះងាវ ដែលយកមកដាក់លក់ នៅលើទីផ្សារសព្វថ្ងៃ ភាគច្រើននាំចូលមកពី ប្រទេសជិតខាងហើយ បើទុកយូរ អាចងា.ប់និងមិនសូវល្អ ដូចងាវធម្មជាតិ។ ទាក់ទិនទៅនិងការឡើងថ្លៃងាវ នៅលើទីផ្សារនេះ គឺដោយសារតែងាវ ធម្មជាតិ ក្នុងស្រុករក មិនសូវបានហើយ បើសិនជាមិន អនុញ្ញាតឲ្យនាំចូល គឺងាវ និងហក់ឡើង ទ្វេដងឯណោះ៕