យោងតាមការវា.យតម្លៃជា សកលនាពេលថ្មីៗនេះបានឲ្យដឹងថា អង្គការ UNICEF អាចដឹកជញ្ជូន វ៉ាក់សាំងកូវីដរហូតដល់ទៅ ៨៥០តោនក្នុង មួយខែនៅឆ្នាំ២០២១ ខាងមុខនេះ។
បរិមាណនេះគឺអាស្រ័យទៅ លើវ៉ាក់សាំងដែលផ លិតបានប៉ុន្តែនេះ ជាចំនួនច្រើនជាង ពីរដងនៃទ ម្ងន់វ៉ាក់សាំង គិតជាមធ្យមដែល UNICEF ដឹកជញ្ជូន ជារៀងរាល់ខែ។
កម្ពុជាគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសដែល UNICEF នឹងដឹកជញ្ជូនឲ្យក្រោម កិច្ចដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជាដោយសហការយ៉ាង ជិតស្និទ្ធជាមួយ អង្គការសុខ ភាពពិភពលោក (WHO)។
ការវា.យតម្លៃជាសកលថ្មីនេះ គឺជាផ្នែកមួយនៃការងារ របស់ UNICEF ក្នុងការដឹកនាំធ្វើលទ្ធកម្ម និងការ ផ្គត់ផ្គង់ថ្នាំបង្ការជំងឺកូវីដ-១៩ដល់ប្រទេស ដែលមានប្រាក់ ចំណូលទាបនិង មធ្យមកម្រិតទាបចំនួន ៩២ប្រទេសក្នុងនាម កម្មវិធី COVAX ដោយសហការ ជាមួយអង្គកា រសុខភាពសម្រាប់ទ្វីបអាមេរិក (PAHO)។
លោកស្រី Henrietta Fore នាយិកាប្រតិបត្តិអង្គការ UNICEF បាននិយាយថា “នេះគឺជាប្រតិបត្តិការ ដ៏ធំសម្បើមជាប្រវត្តិសាស្ត្រ។ នេះគឺជាកិច្ចការដែលមាន ទំហំធំហើយនឹងផ្ដល់នូវអត្ថប្រយោជន៍ យ៉ាងច្រើនដែលមិនធ្លាប់មាន ពីមុនមក។ យើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបំពេញកិច្ចការនេះ”។
នៅកម្ពុជា UNICEF កំពុងធ្វើការជាមួយក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដើម្បីត្រៀមរៀបចំក្នុងការផ្គត់ផ្គង់វ៉ាក់សាំង។នៅថ្នាក់ក្រោមជាតិ UNICEF នឹងគាំទ្រដល់រាជរដ្ឋាភិបាល កម្ពុជាតាមរយៈ ការកៀរគរនិងបំផុសចលនា សហគមន៍ ហើយក្នុងពេល ជាមួយគ្នានោះ ជួយពិនិត្យតាមដាន ការយុទ្ធនាការចាក់ ថ្នាំប.ង្ការផងដែរ។
ការវា.យត.ម្លៃជាសកលដែលធ្វើឡើងដោយ UNICEF គឺបានពិនិត្យលើ សមត្ថភាពដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងសកលលោកទាំងមូល និងច្រកផ្លូវសម្រាប់ ដឹកជញ្ជូន ដើម្បីស្វែងយល់ឲ្យ កាន់តែច្បាស់ អំពីបញ្ហាប្រឈម.ដែលកើតមានក្នុងការដឹកជញ្ជូនថ្នាំប.ង្ការជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២១។
ការវា.យតម្លៃបានរកឃើញថា ក្រុមហ៊ុនអាកាសចរណ៍ ពាណិជ្ជកម្ម នឹងអាចដឹកជញ្ជូនថ្នាំ ប.ង្ការទៅកាន់ប្រទេស ដែលមានចំណូល ទាប និងប្រទេសដែលមានចំណូល មធ្យមកម្រិតទាប ស្ទើរតែទាំង៩២ ក្នុងចំណោមប្រទេសទាំង ១៩០ដែលចូលរួមនៅក្នុងកម្មវិធី COVAX ជាមួយនឹងការប៉ាន់ ប្រមាណថវិកា ចំណាយ រហូតដល់ ៧០លានដុល្លារ អាមេរិក។
តាមរយៈការប្រៀបធៀប បរិមាណថ្នាំប.ង្ការ ការវា.យតម្លៃនេះបាន រកឃើញថា សុវត្ថិភាពដឹកទំនិញតាមផ្លូវ អាកាសនាពេលបច្ចុប្បន្ន គឺអាចគ្រប់គ្រាន់ ក្នុងការដឹកជញ្ជូនថ្នាំប.ង្ការ.សម្រាប់ផ្តល់ជូន.ប្រជាពលរដ្ឋ ២០ភាគរយក្នុងប្រទេសភាគច្រើន ក្នុងចំណោមប្រទេសទាំង៩២ នោះ៕