ប៉ុន្មានថ្ងៃចុង ក្រោយមកនេះឃើញថា មានបងប្អូនប្រជាពលរដ្ឋជា ច្រើនដែលបានត្អូញ ត្អែរពីទុក្ខលំបាក មួយចំនួនទាក់ទងនឹងបញ្ហានៃកា រធ្លាក់ថ្លៃនៃពងទា។ បងប្អូនមួយចំនួន ដែលគាត់មាន របរចិញ្ចឹមទាដើម្បីយក ពង បានធ្វើការអំពាវ នាវទៅដល់មន្រ្តីដែលពាក់ ព័ន្ធឲ្យជួយទប់ ស្កាត់ការ នាំចូលពងទាពី ក្រៅប្រទេស ប៉ុន្តែខាងមន្រ្តីដែល ពាក់ព័ន្ធនៅតែ អះអាងថា បងប្អូនប្រជាពលរដ្ឋ នាំគ្នាចិញ្ចឹមទាយក ពងច្រើនលើ សពីតម្រូវការ ទីផ្សារក្នុងស្រុកទៅវិញ។
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នេះបានចេញសេច ក្តីប្រកាសព័ត៌មានបកស្រាយរឿងតម្លៃពងទាចុះថោ កមកត្រឹមតម្លៃ៣០០រៀលក្នុង១គ្រាប់ គឺដោយសារតែ ស្ថានភាពកូវីដ បានធ្វើអោយការលក់បាយឆា មីឆា លតឆានៅតាមសាលារៀន មានការថយចុះ។
ការបកស្រាយ នេះក្រោយ មានពលរដ្ឋជាអ្នកលក់ពងទា លើកឡើងជាខមិនក្នុងវេសប៊ុក លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មថា លក់មិនដាច់ហើយពងទា ចុះថោកដោយសារមានការនាំពីវៀតណាម។តែចំណុចនេះ មន្ទីរកសិកម្មខេត្តកំពតតបថា ក្រសួងពុំដែលមានគោលការណ៍ អនុញ្ញាតឲ្យនាំចូលពីវៀតណាមឡើយ។
យ៉ាងណាមិញ បងប្អូនប្រជាពលរដ្ឋដែលចិញ្ចឹម ទាយកពងមួយចំនួន ទៀតបានបង្ហោះសារ នៅលើបណ្តាញសង្គម ជាបន្តបន្ទាប់ថា បើពងទា នៅតែចុះថោក ហើយចំណីទានៅតែឡើងថ្លៃក្រឺតៗ បែបនេះច្បាស់ជាធនាគា អូសផ្ទះយកជាមិនខាន ព្រោះតែគ្មានប្រាក់សម្រាប់សងទៅវិញ។
ជាក់ស្តែងក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ក៏បានលើកឡើងពីចំណុចពាក់ព័ន្ធមួយចំនួនដោយបញ្ជាក់ថា ខាងក្រសួងពុំដែលអនុញ្ញាតឲ្យមានការនាំចូលពងទាមកពីប្រទេសជិតខាង ជាពិសេសប្រទេសវៀតណាមនោះទេ ប៉ុន្តែបែរជាមានមន្រ្តីពាក់ព័ន្ធមួយចំនួនលើកឡើងថា អាចមកពីបងប្អូនប្រជាពលរដ្ឋនាំគ្នាចិញ្ចឹមទាយកពងលើសពីតម្រូវការទីផ្សារក្នុងស្រុក។