អ្នកវិទ្យាសាស្ត្រម្នាក់ ដែលបានជួយ រកឃើញវីរុសអេបូឡា ដ៏កា.ច.សា.ហាវ.បាននិយាយថា ជំងឺរាតត្បាតនា ពេលអនាគតទំនងជានឹង ប.ង្កវិនា.សកម្មខ្លាំង.ជាងវីរុសកូរ៉ូណា.ទៅទៀត។
សាស្រ្តាចារ្យ Jean-Jacques Muyembe Tamfum បានធ្វើការនៅជួរមុខក្នុងការ កំណត់អត្តសញ្ញាណភ្នាក់ងារប.ង្កជំ.ងឺថ្មីៗចាប់តាំងពីឆ្នាំ.១៩៧៦មក។ នៅពេលគាត់ជាអ្នក.ស្រាវជ្រាវ.វ័យ.ក្មេង គាត់បានយក.សំណាកឈា.ម.ពីជ.ន.រ.ង.គ្រោះដោយ.សារជំងឺមិនស្គាល់.ឈ្មោះដែលស.ម្លា.ប់.អ្នកជំងឺជិត.៩០ភាគរយ។
សំណាកទាំងនោះត្រូវបាន បញ្ជូនពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ទៅឲ្យអ្នកវិទ្យាសាស្ត្រ នៅក្នុងប្រទេស ប៊ែលហ្សិក និង សហរដ្ឋ អាមេរិក ដែលបានរក ឃើញវីរុសមានរាងដូច ដង្កូវនៅក្នុង ឈាមរបស់ អ្នកជំងឺដែលត្រូវ បានគេដាក់ឈ្មោះតាមទន្លេ អេបូឡា។
សាស្រ្តាចារ្យ Jean-Jacques Muyembe Tamfumវាត្រូវបាន គេជឿថា វីរុសដែលបណ្តា លឲ្យអ្នកជំងឺក្អួតនិង ហៀរសំបោរក៏ដូចជារោគ សញ្ញាដ៏គួរឲ្យរន្ធ.ត់ ផ្សេងទៀតគឺបាន ឆ្លងពីសត្វមក មនុស្សដែលអាច ជាសត្វប្រចៀវ។
ឥឡូវនេះ សាស្ត្រាចារ្យ Muyembe គឺជាអ្នកគ្រប់គ្រងវិទ្យាស្ថាន ស្រាវជ្រាវជីវឱសថជាតិ (INRB) ក្នុងរដ្ឋធានី Kinshasa របស់ DRC និងបានព្រមានពី ជំងឺឆ្លងពីសត្វដែល នឹងបន្តកើតមាន។
លោកបាន ប្រាប់ CNN ថា “ឥឡូវនេះ យើងកំពុងស្ថិត នៅក្នុងពិភពលោកមួយដែលភ្នាក់ងារ ប.ង្ករោ.គថ្មីៗនឹងលេចចេញមកហើយនោះគឺជាអ្វីដែលប.ង្កជាការគំ.រា.មកំ.ហែ.ងដល់មនុស្សជាតិ”។
ស្របពេលជាមួយគ្នានោះ អ្នកជំនាញសុខភាព សាធារណៈផ្សេងទៀតក៏បានព្រ.មា.នផងដែរថា ជំងឺឆ្លងពីសត្វ កំពុងកើនឡើងដោយសារតែបញ្ហា បរិស្ថានដែលមិនអាច ប្រកែក បាន។
ឧស្សាហកម្មសាច់ តែងតែរក្សា សត្វពាហនៈនៅជិតទី ប្រជុំជនដែល មិនមានអ.នាម័យហើយប ង្កើនលទ្ធភាពនៃជំងឺដែលបន្ទាប់មកអាច រាលដាលដល់ មនុស្សនៅក្នុង បរិស្ថានដូចជាទីផ្សារ សើមរបស់ ប្រទេសចិនជាដើម។បច្ចុប្បន្ន ក្រុមគ្រូពេទ្យនៅ ក្នុងទីក្រុង Kinshasa កំពុងព្យាបាលស្ត្រីម្នាក់ដែល បង្ហាញរោគសញ្ញាធ្លា.ក់ឈា.ម។
ពួកគេកំពុងធ្វើតេស្ត នាងរកមេ រោគអេបូឡាប៉ុន្តែពួក គេបារម្ភថា នាងអាចជា អ្នកជំងឺទីសូន្យនៃ ជំងឺ “Disease X” ថ្មីដែលមានសក្តានុពល រីករាលដាល លឿនដូចជាវីរុសកូរ៉ូណា អញ្ចឹងប៉ុន្តែអ្វីដែល គេបារម្ភនោះគឺថាវាក៏ មានអត្រាមរ.ណភាពដូចជំងឺអេបូឡាដែរ ពោលគឺចន្លោះពី៥០ ទៅ៩០ភាគរយ។
វេជ្ជបណ្ឌិត Dadin Bonkole ដែលកំពុងព្យាបាល អ្នកជំងឺបានថ្លែងប្រាប់ CNN ថា “យើងទាំងអស់គ្នា មានការភ័ យខ្លាច។ ជំងឺអេបូឡាមិន ទាន់ត្រូវបានគេដឹងនៅឡើយ។ កូវីដក៏មិន ទាន់ដឹង។ យើងត្រូវតែ ខ្លាចចំពោះ ជំងឺថ្មី”៕