យុវជនម្នាក់ឈ្មោះ លឿង លីសាន់ អាយុ២២ឆ្នាំ រស់នៅភូមិភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នេះ ដែលទើបត្រឡប់មកពីថៃ មិនព្រមធ្វើចត្តាឡីស័ក បែរជាលោតពីលើឡានរត់គេចខ្លួន ។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងតាមបណ្តាញសង្គម Telegram នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នេះ ថា «រឿងនេះគឺពិតជាមានអ្នករត់ តែគាត់ត្រូវបានដឹកយកមកធ្វើចត្តាឡីស័ក ពេលដល់ក្លោងទ្វារចូល គាត់ក៏លោតចេញពីឡានរត់តែម្តងទៅ»។បើតាមលោកស្រី ឱ វណ្ណឌីន ពេលនេះ សមត្ថកិច្ច កំពុងតាមរកគាត់មកវិញហើយ ៕