ប្រទេសសិង្ហបុរី បានរកឃើញវីរុសកូវីដ ១៩ ប្រភេទថ្មី ដែលកើតឡើងលើនារីម្នាក់ ដែលមកពី ប្រទេស អង់គ្លេស។ នេះ បើតាមការប្រកាស របស់ក្រសួងសុខាភិបាល សិង្ហបុរី កាលពីថ្ងៃ ទី២៣ ខែធ្នូ ឆ្នាំ២០២០។
អ្នកជំងឺនេះ មានអាយុ១៧ឆ្នាំ បានទៅសិក្សានៅ អង់គ្លេស តាំងពីខែសីហា។ នាងត្រឡប់ម កពីអង់គ្លេស និងមក ដល់សិង្ហបុរីនៅថ្ងៃទី៦ ខែធ្នូ ហើយបាន ធ្វើចត្តាឡីស័ក នៅផ្ទះរបស់ខ្លួន។ នាងចេញរោគ សញ្ញាក្តៅ ខ្លួន នៅថ្ងៃទី៧ ខែធ្នូ ហើយ ត្រូវបានធ្វើតេស្តរោគឃើញ ឆ្លងកូវីដ១៩ នៅថ្ងៃទី៨ធ្នូ។
យ៉ាងណា មិញ អ្នកដែលប្រាស្រ័យទាក់ទង ជាមួយនឹ ងនាង ត្រូវបានធ្វើតេស្តអវិជ្ជមានកូវីដ១៩ ហើយត្រូវបាន ដាក់ឱ្យនៅដាច់ដោយ ឡែក។គិតមកត្រឹមព្រឹកថ្ងៃទី ២៤ធ្នូនេះ សិង្ហបុរី មានករណីឆ្លងកូវីដ ១៩សរុប ៥៨៤៨២នាក់ ក្នុងនោះស្លា.ប់ ២៩នាក់ និង ជាសះស្បើយ ៥៨៣៣២នាក់៕