ទីតាំងស្តុក ឈើមួយ កន្លែងនៅ ក្រោយផ្ទះមន្ត្រីនគរ បាលវរៈការពារព្រំដែន លេខ៣០៣ម្នាក់ ត្រូវបានគណៈបញ្ជាការ ឯកភាពស្រុកកែវសីមាដឹកនាំ ដោយលោក ហឿន សុកណា អភិបាលរងស្រុកកែវសីមា ចុះប.ង្ក្រា.បនិងរឹបអូសយកទៅរក្សាទុកចាត់ការបន្ត។
ប្រតិបត្តិការនោះលោកអភិបាល រងស្រុកបានដឹកនាំ ធ្វើឡើងនាវេលាព្រឹកព្រលឹមស្រាងៗថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២០នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ប្រភពបានបង្ហើបថា ឈើដែល សមត្ថកិច្ចប.ង្ក្ត្រា.បនោះនៅក្រោយ ផ្ទះលោក សៀក ពៅ ដែលគេតែង ហៅក្រៅថា «កោប» ជាមន្ត្រីនគរបាលវរៈកាពារព្រំដែន លេខ៣០៣ ជាប្រភេទឈើស្រឡៅ ដែលមានមុខកាត់ធំៗ ចំនួន៧ដុំ។ទោះជាអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ឋមានការប.ង្ក្រា.បប.ទ.ល្មើ.ស.ព្រៃឈើគ្រប់រូបភាពយ៉ាងណាក៏ដោយ ក៏ក្រុមឈ្មួញនៅតែបន្តប្រើប្រាស់ គ្រប់មធ្យោបាយក្នុងការរត់ពន្ធ ឈើចេញពីដែ នជម្រកសត្វព្រៃកែវសីមា នោះដដែល ជាក់ស្តែងដូចជាករណីខាង លើនេះជាដើម៕