ជារឿងដ៏គួរឱ្យភ្ញាក់ ផ្អើលមួយ សម្រាប់ក្រុមគ្រួសារ មួយនេះ ខណៈដែលជិតដល់ថ្ងៃចូល រោងការទៅ ហើយ ស្រាប់តែ កូនក្រមុំ ត្រូវបុរសជា សង្សារ ចាស់ លួង លោម ពង្រត់ចេញ ពីផ្ទះបាត់ ទោះជាប្រឹងតាម រកយ៉ាងណា ក៏មិនមាន ត ម្រុ យសោះ ធ្វើឱ្យភាគីកូនកំលោះ ពិបាកចិត្ត បាយមិននឹក ទឹកមិន ស្រេក ដង្ហោយ ហៅគូដណ្តឹង ឱ្យវិលត្រឡប់ មកវិញ ទោះអូន អស់ ហ្ស៊ីន ក៏បងព្រមទទួល ជាប្រពន្ធដែរ។
ករណីនារីរូបស្រស់ ជិតចូល រោងការ រត់តាមអតីត សង្សារបាត់ នោះ បានកើតឡើង តាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ដោយកូនក្រមុំរូបនេះ បានបាត់ចេញពីបន្ទប់ជួល ស្ថិតក្នុងសង្កាត់ បឹងសាឡាង ខណ្ឌទួលគោក។ រហូតមក ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ទើបឪពុកម្តាយ របស់យុវតី ដែលបាត់ខ្លួនខាងលើ បានរត់មកសុំឱ្យអ្នកសារព័ត៌មានជួយផ្សព្វផ្សាយ
ដើម្បីផ្តល់ដំណឹងឱ្យកូនស្រីបាន ដឹងថា ឪពុកម្តាយ ពិសេសគូដណ្តឹង កំពុងទន្ទឹងចាំផ្លូវ យ៉ាងអន្ទះសា មិនតែ ប៉ុណ្ណោះបុរសជាគូដណ្តឹងបា នបញ្ជាក់ថា រូបគេ មិនប្រកាន់ខឹង នឹងគូដណ្តឹងទេ ទោះនាង អស់ហ្ស៊ីន ក៏គេព្រមទទួល យកដែរ សំខាន់ឱ្យតែនាងវិលត្រឡប់មក វិញដោយសុវត្ថិភាព ដើម្បីរៀបការ តាមពេលាកំណត់ ខាងមុខនេះ។
យុវតីដែលជិតដល់ ថ្ងៃចូលរោងការ រត់តាមគូដណ្តឹងនោះ ត្រូវបានឪពុកម្តាយ ឲ្យដឹងថា មានឈ្មោះវឿន កញ្ញា អាយុ១៩ឆ្នាំ ជាកូនទោលក្នុងគ្រួសារ មានស្រុកកំណើតនៅស្រុក កំពង់ត្របែក ខេត្តព្រៃវែង មុនបាត់ខ្លួន ស្នាក់នៅ បន្ទប់ជួល ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ចំណែកយុវជនជា សង្សារចាស់ របស់យុវតីខាងលើ ដែលឪពុកម្តាយ ខាងស្រីអះអាង ជាអ្នកលួង លោម ពង្រត់កូន ក្រមុំគាត់ចេញ ពីផ្ទះនោះ មាន ឈ្មោះភាព អាយុជាង ២០ឆ្នាំ។
តាមសម្តីបុរស ឈ្មោះផាត់ វន់ អាយុ៣៧ឆ្នាំ និងស្ត្រីជាប្រពន្ធឈ្មោះង៉ូយ ហេន មុខរបរជាអ្នក លក់ដូរ និងមានស្រុក កំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ត្រូវជាឪពុកម្តាយ បង្កើតរបស់ យុវតីដែលបាត់ខ្លួន ខាងលើ បានរៀបរាប់ ប្រាប់ថា កូនស្រីរបស់គាត់ ឈ្មោះវឿន កញ្ញា ជិតដល់ ថ្ងៃរៀបការ ទៅហើយ
ដោយនាងត្រូវរៀបការ ជាមួយគូដណ្តឹង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ខាងមុននេះ ស្រាប់តែ សង្សារចាស់ របស់នាង មកធ្វើការលួងលោម ពង្រត់កូនស្រីគាត់ចេញ ពីផ្ទះទៅបាត់ ធ្វើឱ្យពួកគាត់ជាឪពុកម្តាយ កូនក្រមុំ ដែលបានប្រកូក ប្រកាសដើរអញ្ជើញភ្ញៀវចូលរួម ពិធីមង្គលការកូនស្រីរួចរាល់ អស់ទៅហើយ សូម្បីតែភ្លេង ភ្លាត់ សម្អាង ការ តុចុងភៅ ក៏កក់ អស់រួចរាល់ដែរ បែរជាត្រូវមកទទួលរងភាព អាម៉ាសចំ ពោះគ្រួសារ ខាងប្រុសបែប នេះទៅវិញ។
ឪពុកម្តាយយុវតីដែលបាត់ ខ្លួនខាងលើ បានបញ្ជាក់ថា យ៉ាងណា ចាត់ទុកថាជាសំណាង ធំណាស់ ដែលភាគីខាង គូដណ្តឹង (កូនកំលោះ) មិនបានស្តីប ន្ទោស ឬខឹងនឹង កូនស្រីគាត់ និងពួកគាត់ជាឪពុកម្តាយ នោះទេ ថែមទាំងបានជួយ ដើរស្វែងរកយ៉ាងវក់វីទៀតផង ប៉ុន្តែនៅ តែមិនមាន តម្រុយប ន្តិចណានៅឡើយ។
ជាមួយនេះ ឪពុកម្តាយរបស់យុវតីដែល បាត់ខ្លួនខាងលើ បានសំណូមពរ និងស្នើដល់បងប្អូនប្រជាពលរដ្ឋ ពិសេសសមត្ថកិច្ចទាំងអស់មេត្តាជួយផ្តល់ដំណឹង មកកាន់ពួកគាត់ផង ប្រសិន បើប្រទះឃើញកូនក្រមុំគាត់នៅ កន្លែងណា ព្រោះពួកគាត់មិនអាចទាក់ទងកូនរបស់គាត់ បាននោះ ទេ តាំងពីថ្ងៃបា ត់ពីផ្ទះនោះមក។
ប្រសិនបើបានប្រទះឃើញយុវ តីដែលមាន ភិនភា កដូចក្នុងរូបថ តនេះ សូមជួយផ្តល់ដំ ណឹងមកក្រុមគ្រួសារ តាមរយៈទូរស័ព្ទលេខ ០៩០ ៣០៤ ០២៧, ០៩៧ ៨១ ៦៣ ៩១៥, ០៩៨ ៧៥៣ ៧៦៥ និង ០៩៧ ២៦ ៦៤ ៦៥១ ដោយក្តីអ នុគ្រោះ៕