តារាចម្រៀងវ័យ ក្មេង សោភា ទេពី កំពុងព្រួយ បារម្ភខ្លាំង ក្រោយកើតជំងឺ អុតស្វាយ ធ្ង ន់ ធ្ងរ នេះបើតាម ការបង្ហោះរូប នៅក្នុងហ្វេសប៊ុក របស់នាងផ្ទាល់។
អតីតបេក្ខនារី Cambodian Idol រដូវកាលទី៣ កញ្ញា សោភា ទេពី កំពុងពិបាក ចិត្តខ្លាំង ក្រោយនាងបានកើត ជំងឺអុតស្វាយពេញខ្លួន។ តាមការ បង្ហោះរូបអមជាមួយ សារថា អូនឈឺហើយ (អុតស្វាយ) ធ្ង ន់ ធ្ងរ ណាស់ មិនដឹងពេលណាបានធូរ ស្បើយទេ អូនស្គាល់ ហើយរសជាតិ ជំងឺមួយនេះ ពិតជាពិបាក ខ្លាំងណាស់។ នេះបើតាមការ បញ្ជាក់នៅលើហ្វេសប៊ុក របស់នាងផ្ទាល់។
ទន្ទឹម និងនេះ ទេពី ក៏មានការព្រួយ បា រម្ភខ្លាំង ចំពោះសម្រស់របស់នាងក្រោយ ពីជំងឺ នេះសះស្បើយ តើវានៅ បន្សល់ស្លាក ស្នាម ដែរឬទេ ដោយទើបចូល វ័យ១៨ឆ្នាំ នាងក៏កើតជំងឺ អុតស្វាយភ្លាម។ លើសពីនេះ យើងសូមជូន ពរនាង ឲ្យឆាប់ជា សះស្បើយពីជំ ងឺនេះ នឹងឆាប់វិល មកធ្វើការជាធម្មតាវិញ៕