ស្ថានឯកអគ្គរាជទូតនៃ ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណ រដ្ឋកូរ៉េ (កូរ៉េខាងត្បូង) នៅថ្ងៃទី ២៤ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីបំភ្លឺ ព័ត៌មានថា ៖ការស្លា.ប់របស់.ពលការិនីកម្ពុជាម្នាក់នេះ គឺដោយសារជំងឺក្រិន ថ្លើមផ្ទាល់ខ្លួន តែប៉ុណ្ណោះមិនមានហេតុផល អ្វីផ្សេងនោះទេ។
តែសម្រាប់ ក្រុមប្រឆាំង យករឿងពលការិនី កម្ពុជាម្នាក់ ដែលបានស្លា.ប់ នាពេលកន្លងមកនេះ ត្រូវបាន បណ្ដាញសង្គមផ្សព្វផ្សាយ នៅសាធារណរដ្ឋកូរ៉េថា ជាការស្លា.ប់ បណ្តាលមកពីហេតុផល ផ្សេងៗគ្នា ផ្ទុយពីការពិត និងមាន ក្រុមឧទ្ទាមប្រឆាំងក្រៅច្បាប់ មួយចំនួន តូច បានវា.យប្រ.ហារ មកលើស្ថាន ទូតកម្ពុជា ដោយគ្មាន មូលដ្ឋាន ភស្ដុតាង ត្រឹមត្រូវ ដែលជាចេតនាកេងចំណេញ នយោបាយ ពីការស្លា.ប់នេះ។
យោងតាមសេចក្តីបំភ្លឺព័ត៌មាន របស់ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានឲ្យ ដឹងថា ៖ ស្ថាន ឯកអគ្គរាជទូតនៃព្រះរាជា ណាចក្រកម្ពុជាប្រចាំសាធារណ រដ្ឋកូរ៉េមានកិត្តិយស ជម្រាបជូន សាធារណៈ ជនមេត្តាជ្រាបថា ៖កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២០ កន្លងមក ស្ថានទូត បានទទួលព័ត៌មាន ផ្លូវការពីប៉ូលីសកូរ៉េ អំពីការស្លា.ប់ពល ការិនី ផ្នែកកសិកម្មឈ្មោះ នួន សុខខេង កើតថ្ងៃទី ១៦ ខែតុលា ឆ្នាំ១៩៩០ ដែលកាន់ លិខិតឆ្លងដែនលេខN002***** បានទទួលម.រណភាព.នៅក្នុងបន្ទប់ ស្នាក់នៅរបស់ខ្លួន នាថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៤និង៣០នាទីរសៀល ស្ថិតនៅតំបន់ផូឆន់។
ក្នុងករណីនេះ ស្ថានទូតកម្ពុជា សង្កេតឃើញការចុះផ្សាយព័ត៌មាន មួយចំនួន ក្នុងបណ្ដាញសង្គម និងក្នុងបណ្ដាញផ្សព្វផ្សាយក្នុងស្រុកនៅសាធារណរដ្ឋកូរ៉េ អំពីការស្លា.ប់របស់ពលការិនី ខាងលើ ដែលបានលើកហេតុផល ផ្សេងៗគ្នា ដែលផ្ទុយពីការ ពិត និងមានក្រុមឧ.ទ្ទាម ប្រឆាំងក្រៅច្បាប់ មួយចំនួនតូច បានវា.យប្រហារ.មកលើស្ថានទូតកម្ពុជា ដោយគ្មាន មូលដ្ឋាន ភស្ដុតាងត្រឹមត្រូវ ដែលជាចេ តនា កេង ចំណេញនយោបាយ ពីការស្លា.ប់នេះ។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សូមបញ្ជាក់ថា បន្ទាប់ពីបានទទួលរបាយការណ៍ផ្លូវការ អំពីការធ្វើកោសល្យវិច្ច័យសា.កស.ព ដែលផ្ដល់ដោយប៉ូលីសកូរ៉េ នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២០ គឺពលការិនីឈ្មោះ នួន សុខខេងខាងលើ បានស្លា.ប់បណ្ដាលមកពីមានជំងឺក្រិនថ្លើមផ្ទាល់ខ្លួនជាបញ្ហាចម្បង។
យោងទៅតាមនីតិវិធីរបស់ប៉ូលីសជាមួយនឹងកិច្ចអន្ដរាគមន៍ និងតាមដានរបស់ស្ថានទូត ការធ្វើកោសល្យវិច្ច័យនេះ នឹងត្រូវបញ្ជូនទៅតុលាការ និងរដ្ឋអាជ្ញា ធ្វើការស៊ើបអង្កេតមើលបន្តទៀត ដើម្បីឱ្យកាន់តែមានភាពច្បាស់លាស់ និងសុក្រឹត្យភាព។ ទន្ទឹមនេះស្ថានទូតកម្ពុជា បានទទួលការសូមទោស ពីបណ្ដាញផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកកូរ៉េមួយ ចំនួន និងបានកែតម្រូវអំពីមូលហេតុនៃការស្លា.ប់របស់ពលការិនីខាងលើឡើងវិញ ក្រោយពីពួកគេទទួលបានដំណឹងពីប៉ូលីសកូរ៉េដូចគ្នា។
លើសពីនេះ ស្ថានទូតកម្ពុជា តែងតែជួយសម្របសម្រួលឯកសារ ចាត់ចែងតាមនីតិវិធីក្នុងការរៀបចំពិធីបូជា.ស.ព និងសហការជាមួយការិយាល័យ មេធាវី ក្រុមអ្នកច្បាប់ ក្នុងការប្ដឹ.ង ទាមទារគ្រប់ករណីទាំងអស់ ដើម្បីរកយុត្តិធម៌ឱ្យ មានតម្លាភាពជូនទៅដល់ក្រុមគ្រួសារជ.ន.រង.គ្រោះ ក៏ដូចជាការពារផលប្រយោជន៍របស់ពលរដ្ឋខ្មែរទាំងអស់។
នាពេលកន្លងមកស្ថានទូតកម្ពុជា និងស្ថានទូត តាមបណ្ដាប្រទេសបញ្ជូនពលករ ទាំង១៥ទៀត តែងតែលើកបញ្ហា នៃការស្នាក់នៅរបស់ ពលករ បញ្ហាកូវីដ និងបញ្ហាផ្សេងៗ ទៅពិភាក្សា ជាមួយអាជ្ញាធរ កូរ៉េ ជាពិសេសអង្គភាព អភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងមុខរបរ និងការងារ នៃសាធារណរដ្ឋកូរ៉េ ដើម្បីឆ្លើយតប និងដោះស្រាយបញ្ហា ឱ្យកាន់តែមានប្រសិទ្ធិភាព និងផ្ដល់ភាពកក់ក្ដៅទៅដល់ពលករទាំងអស់។
ជាអកុសល ក្រុមឧទ្ទាមក្រៅច្បាប់ ដែលតែងតែ ប្រឆាំង និងមានបំណងផ្ដួល រំលំរាជរដ្ឋាភិបាលស្របច្បាប់ មួយចំនួនតូច បានវា.យ.ប្រ.ហារ.មកកាន់ មន្ត្រីស្ថានទូតកម្ពុជា ដោយគ្មាន មូលដ្ឋាន និងឆ្លៀតកេងចំណេញនយោបាយ ពីមរណ.ភា.ពពលការិនីខាងលើ។ អំពើនេះ ស្ថានទូតកម្ពុជា សូមធ្វើការថ្កោលទោស និងចាត់ទុកជាអំពើ អគុណធម៌ និងអមនុស្សធម៌ចំពោះប្រជាជាតិខ្លួនឯងណាស់។
លើសពីនេះ ពួកគេបានចោទប្រកាន់ និងមិន ផ្ដល់សច្ចៈធម៌ទៅដល់មន្ត្រីស្ថានទូតកម្ពុជា នៅសាធារណរដ្ឋកូរ៉េ អំពីការជួបជុំបងប្អូនប្រជាពលរដ្ឋខ្មែរ និងការចូលរួមនយោបាយផងដែរ។ករណីនេះ ស្ថានទូតកម្ពុជា សូមបញ្ជាក់ថា ក្រៅពីម៉ោងរដ្ឋបាល និងអគាររដ្ឋបាល មន្ត្រីស្ថានទូត ក៏ដូចជាពលរដ្ឋកម្ពុជាទូទៅ គឺមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ ដូចមានចែងក្នុង មាត្រា៣៥ ជំពូកទី៣ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា។
អាស្រ័យដូចបានជម្រាបជូនខាងលើ ស្ថានឯកអគ្គរាជទូតកម្ពុជា.ប្រចាំសាធារណរដ្ឋកូរ៉េ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងសូមជឿទុកចិត្តលើស្ថានទូតកម្ពុជា ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចកូរ៉េ ហើយសូមកុំជឿលើ ការបំ.ផ្លើស និងញុះ.ញង់ របស់ក្រុ.ម.ឧទ្ទាម.មួយចំនួនតូច ដែលមាននិន្នាការ ប្រឆាំង ជាហេតុបណ្ដាលឱ្យ ខាតបង់ឧត្ដមប្រយោជន៍ជាតិ ប្រជាជន និងទំនាក់ទំនងល្អ ជាមួយភាគីកូរ៉េ៕