នៅតែមាន បងប្អូនមួយចំនួន មិនបានគិត អំ ពីសុខភាព អាយុជីវិត និងការប៉ះពាល់ ដល់អ្នកដទៃ ក៏ដូចជា មិន គោរពទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល។ ជាក់ ស្ដែងទៀត ហើយ ទើបត្រឡប់ពីថៃ ធ្វើចត្តាឡីស័ក បាន២ថ្ងៃ នៅ ប៉ោយប៉ែត លួចរត់មក ស្រុកកំណើត នៅខេត្តកណ្តាល។
សូមបញ្ជាក់ថា យុវជនម្នាក់ឈ្មោះ គង់ ម៉េងហ៊ង អាយុ២៦ឆ្នាំ ទើបត្រឡប់មក ពីប្រទេសថៃ ត្រូវបានដាក់ អោយធ្វើចត្តាឡីស័ក នៅប៉ោយប៉ែត បានរយៈពេល ២ថ្ងៃ បែរជាលួចរត់ មកស្រុកកំណើត វិញ នៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខ កំពូល ខេត្តកណ្តាល ។
អាជ្ញាធរមូលដ្ឋាន បានប្រាប់ សារព័ត៌មាន ថា យុវជន រូបនេះ បានលួចរត់មក ស្រុកកំណើត កាលពីយប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ តែឥឡូវនេះ ត្រូវបានអាជ្ញាធរ ជំនាញ ដាក់អោយធ្វើចត្តាឡីស័ក នៅផ្ទះខ្លួនឯង និង ណែនាំអោយ អនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល។
ដើម្បីជៀសវាង ការលួចរត់ ពីទីតាំងចត្តាឡីស័ក សូមមេត្តាសមត្ថកិច្ច អាជ្ញាធរ មន្រ្តីសុខាភិបាល ដែលមាន ភារកិច្ចប្រចាំការនៅទីនោះ ពិនិត្យនិង ពង្រឹងសន្តិសុខ ការពារឲ្យបានម៉ ត់ចត់ជៀសវាងការ ឆ្លងជាសហគមន៍កើតឡើង៕