មន្រ្តីសាខា ក.ប.ប. ខេត្តកំពង់ធំ ដោយមានការ សហការពីមន្ត្រីមន្ទីរ ពាណិជ្ជកម្មខេត្ត និងអាជ្ញាធរ ដែនដី នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ បានចុះត្រួត ពិនិត្យផលិតផល និងម្ហូប អាហារ នៅផ្សារបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការវិភាគបឋមទៅលើគំរូម្ហូបអាហារមួយ ចំនួន ដើម្បីស្វែងរកសារធាតុ គីមី ហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យ រកភាព មិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផល ម្ហូបអាហារផងដែរ ។
ជាលទ្ធផល មន្ត្រីជំនាញ បានរកឃើញ ទំនិញមានផ្ទុកសារធាតុគីមីហាម ឃាត់ និងហួសកាល បរិច្ឆេទប្រើប្រាស់មួយ ចំនួនរួមមាន៖ ពពុះសណ្តែក មានសារធាតុ គីមី បូរ៉ាក់ (Borax) ចំនួន៤គីឡូក្រាម ,ណែមស្រស់ មានសារធាតុគីមី បូរ៉ាក់ (Borax) ចំនួន៣គីឡូក្រាម ,ទឹកក្រូច ហួសកាលបរិច្ឆេទ ប្រើប្រាស់ ចំនួន ២៧ដប។ បន្ទាប់មក មន្ត្រីជំនាញ បានធ្វើកំណត់ ហេតុដកហូត ទំនិញទាំងនោះយក ទៅរក្សាទុក ដើម្បីធ្វើការដុត កម្ទេចចោល នៅពេលក្រោយ។
ទន្ទឹមនឹងនោះ មន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រង គុណភាព សុវត្ថិភាព លើផលិតផល និងសេវា ជៀសវាង ប ង្កផលប៉ះពាល់ដល់សុខ ភាពប្រជាពលរដ្ឋ និងអាចប្រឈម ចំពោះមុខច្បាប់ថែមទៀត៕