Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

ទីបំផុតមន្ត្រីពេទ្រ ដែលពូកែពុករលួយ លួចស៊ីដាច់លុយកូនចៅ ត្រូវថ្នាក់លើដកបញ្ឈរជើងហើយ

Posted on December 26, 2020

បន្ទាប់ពីល្បីល្បាញរឿង មន្ត្រីពេទ្យ នៃមន្ទីរពេទ្យបង្អែក ស្រុកព្រះស្ដេច​ នាំគ្នាផ្ដិត មេដៃប្ដឹងលោក យូ ស៊ីឡិ ប្រធាន ការិយាល័យសុខាភិបាលស្រុក ប្រតិបត្តិព្រះស្ដេច និងបងប្រុសរបស់ លោកឈ្មោះ យូ ស៊ីណា ជាប្រធានមន្ទីរពេទ្យបង្អែកស្រុក ព្រះស្ដេច រួមនិងបក្ខពួក៤នាក់ទៀត ករណីកិបកេង លុយពុករលួយ ស៊ីដាច់ លុយកូនចៅ និងដឹកនាំប្រកាន់ បក្ខពួកនិយម នោះមក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែមិនបានប៉ុន្មានថ្ងៃផង លោក យូ ស៊ីឡិ និងលោក យូ ស៊ីណា ត្រូវបានថ្នាក់ដឹកនាំសម្រេចផ្ទេរភារ កិច្ច ឱ្យមកបម្រើការងារ នៅមន្ទីរសុខាភិបាល ខេត្តព្រៃវែង.ជាបណ្ដោះអាសន្ន។ នេះបើយោងតាមប្រភពនានា ក៍ដូចជាសាម៉ីខ្លួន លោក យូ ស៊ីឡិ ផ្ទាល់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ សារព័ត៌មានបានផ្សព្វផ្សាយថា ប្រធាន(អីឌី)ស្រុកព្រះស្ដេច ត្រូវមន្ត្រីក្រោមឱវាទប្ដឹងរឿងកិបកេងលុយពុករលួយស៊ីដាច់លុយកូនចៅនិងដឹកនាំប្រកាន់បក្ខពួកនិយម។ ក្នុងខ្លឹមសារនៃអត្ថបទ​ គឺបាន ដកស្រង់តាមបណ្ដឹង របស់មន្ត្រីពេទ្យ នៅមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេច ចំនួន១៦នាក់ ដែលបានប្ដឹងទៅ សម្ដេចក្រឡាហោម កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ដោយស្នើរសុំឱ្យ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់វិធានការ ចំពោះ លោក យូ ស៊ីឡិ ដែលបានដឹកនាំប្រកាន់បក្ខពួកគ្រួសារនិយម ប្រព្រឹត្តអំពើពុករលួយ គាបយកលុយពីអ្នកជំងឺ និងស៊ីដាច់លុយ របបការងារកូនចៅជាដើម។ល។​

លិខិតនោះបញ្ជាក់ថា លោក យូ ស៊ីឡិ បានដឹកនាំង្កើតបក្ខពួកនិយមក្នុងមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេច.រួមមាន៖
ទី១៖ លោក យូ ស៊ីឡិ ប្រធានODស្រុកព្រះស្ដេច។២៖ លោក យូ ស៊ីណា ប្រធានមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេចត្រូវជា(បងបង្កើតរបស់លោក យូ ស៊ីឡិ)។៣៖ លោក ហាស់ ចំរើន អនុប្រធានប្រធានមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេច។៤៖ លោក ឌៀប សាវរ័ត្ន គណនេយ្យមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេច។៥៖ លោក ជួប សេងវន្នី ទទួលបន្ទុកផ្នែកព័ត៌មានមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេច។
៦៖ អៀង ចន្ទរិទ្ធិ ប្រធានរដ្ឋបាលមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេច។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកទាំង៦នាក់ខាងលើ បានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ និងកេងប្រវ័ញ្ចលុយក្នុងមន្ទីរពេទ្យ។ រួមមានលុយ .ប.ស.ស.ដែលទូទាត់ថ្លៃសេវាព្យាបាល.មន្ត្រីរាជការ.កម្មករ.កម្មការិនី.និយោជិក.កងកម្លាំងប្រដាប់អាវុធជាសមាជិកបេឡាជាតិ.របបសន្តិសុខសង្គម.មិនដែលចែកអោយបុគ្គលិកទេ។ខណៈពួកខ្លួនជាអ្នកប្ដឹង បានខិតខំថែទាំព្យាបាល និងផ្ដល់សេវាកម្មដល់អ្នកជំងឺ ក៍ដូចជាអ្នកមកទទួលសេវា ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន។ មិនតែប៉ុណ្ណោះសូម្បីតែលុយក្បាលកូន ដែលសម្ដេច កិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភដល់ពេទ្យឆ្មប ក្នុង១ករណី៤០ ០០០រៀល តែជាក់ស្ដែងទទួលបានតែ១៦ ០០០រៀលតែប៉ុណ្ណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រីឯប្រាក់ចំណូលដែលបានពីការព្យាបាលជំងឺ ក្នុងមន្ទីរពេទ្យ ០១%សម្រាប់បង់ជូនរដ្ឋ ។៣៩% សម្រាប់ផ្គត់ផ្គង់ក្នុងមន្ទីរពេទ្យ និង៦០% សម្រាប់បែងចែកដល់បុគ្គលិកប៉ុន្តែជាក់ស្ដែងពួកគេពុំបានបែងចែងឱ្យបុគ្គលិកគ្រប់តាមលក្ខ័ណ្ឌ ៦០%នោះទេ
លើសជាងនេះទៅទៀត លុយវាយតម្លៃប្រចាំត្រីមាស១០០% ដែលមន្ទីរពេទ្យទទួលបាន គឺត្រូវបែងចែងឱ្យបុគ្គលិក៨០% និង២០%សម្រាប់ដំណើរការផ្គត់ផ្គង់មន្ទីរពេទ្យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះជាក់ស្ដែង៖ ពួកគេមិនដែលបែងចែកតាមការកំណត់របស់ក្រសួងសុខាភិបាលឡើយ។ខណៈពួកគេរៀបគម្រោងធ្វើតារាង២ផ្សេងគ្នា ១ច្បាប់សម្រាប់ទុកឱ្យមន្ទីរសុខាភិបាលត្រួតពិនិត្យ រីឯ១ច្បាប់ទៀត ទុកបែងចែកដល់បុគ្គលិក ដែលតារាងទាំង២ច្បាប់នេះ មានតួរលេខខុសគ្នា ចំពោះលុយរបស់មន្ទីរពេទ្យ២៥០លានរៀល ក្នុង១ឆ្នាំៗ ដែលក្រសួងផ្ដល់ឱ្យ គឺក្រុមលោក យូ ស៊ីឡិ បានធ្វើវិក្កយបត្រក្លែងក្លាយ ដើម្បីកិបកេងលុយទាំងនោះទុកចែកបក្ខពួកខ្លួន.ដោយមិនយកមកទិញសម្ភារៈប្រើប្រាស់ក្នុងមន្ទីរពេទ្យឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសជាងនេះទៅទៀតលោក យូ ស៊ីឡិ បានជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា(មន្ត្រីខ្មោច)ចំនួន៤នាក់ ដែលមានតែឈ្មោះ ប៉ុន្តែមិនមកបម្រើការងារ ដើម្បីកិបកេងផលប្រយោជន៍ផ្ទាល់ខ្លួន ទង្វើបែបនេះវាបានផ្ទុយទៅនិងគោលការរបស់ក្រសួងសុខាភិបាល យោងតាមអនុក្រឹត្យលេខ៦៥.អ.ន.ក្រ-ប.ក.ចុះថ្ងៃទី០១.ខែមេសាឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ស្ដីអំពីការគ្រប់គ្រងមន្ត្រីរាជការស៊ីវិលនិងមន្ត្រីជាប់កិច្ចសន្យា គឺមិនអនុញ្ញាតឱ្យប្រធានអង្គភាព ឬមន្ត្រីណាម្នាក់កាត់ប្រាក់បៀវត្ស.ម៉ោងយាម.ប្រាក់សម្រាលកូន.ប្រាក់ប៉ះពាល់សុខភាព.របស់បុគ្គលិក.និងលាភសការៈផ្សេងៗរបស់មន្ត្រីរាជការបានឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេចក្ដីរាយការណ៍បានឱ្យដឹងទៀតថា ក្រោយមានបណ្ដឹង និងល្បីតាមបណ្ដាញសង្គមបែបនោះហ់យ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ លោក យូ ស៊ីឡិ ប្រធាន(អូឌី)ស្រុកព្រះស្ដេច រួមនិងបងប្រុសរបស់លោកគឺលោក យូ ស៊ីណា ប្រធានមន្ទីរពេទ្យបង្អែកស្រូកព្រះស្ដេច ត្រូវបានថ្នាក់ដឹកនាំខេត្ត សម្រេច ផ្អាកតួនាទី និងឱ្យមកបម្រើការងារ នៅមន្ទីរសុខាភិបាល ខេត្តព្រៃវែង ជាបណ្ដោះអាសន្ន។
ជាមួយគ្នានោះលោក យូ ស៊ីឡិ ក៍បានថ្លែងទទួលស្គាល់ដែរថា រូបលោកពិតជាត្រូវបានផ្ទេរភារកិច្ច ឱ្យមកបម្រើការងារនៅមន្ទីរសុខាភិបាលខេត្ត មួយរយៈប្រាដកមែន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនតែប៉ុណ្ណោះទេ មានការលេចឮមកថា ពលរដ្ឋនៅស្រុកព្រះស្ដេច.ត្រៀមផ្ដិតមេដៃ ដើម្បីប្ដឹងសុំដកហូតដី សាធារណៈមួយកន្លែង ដែល លោក យូ ស៊ីឡិ កំពុងគ្រប់គ្រងកាន់កាប់ ក្នុងពេលបំពេញកិច្ចការងារកន្លងមក លុះអស់ការងារនៅទីនោះហើយ ទើបមានអ្នកចង់សាររើ យកដីនោះមកទុកជាសម្បត្តិរដ្ឋ ឬទុកឱ្យប្រធាន(អីឌី) ក្រោយដែលគេឡើងថ្មីជំនួស​ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • ទើបស្គាល់គ្នា ហ៊ានទៅ​​​​ដល់​បន្ទប់​ជួលខាង.ប្រុ..សៗ ៣នាក់ ពេលទប់មិនឈ្នះ .លូ.ន.ស្រែកហៅឲ្យគេជួយ ​(មានវិដេអូ)
  • ស្តាប់លោកគ្រូCO សារភាព រឿងមកទារលុយ ច្រើនដង មិនបាន ហើយចា…ប់…រំ….លោ…ភ…កូនស្រីជំនួស ព្រោះ….
  • នៅរៀនសោះ ឆាតហ្វេសប៊ុក ខាងស្រីហៅមកលេងផ្ទះ ស្រាប់តែទៅដល់ ខា.ង.ប្រុ.ស ជា.ប់.អ.ន្ទា.ក់
  • ក្រោយផលិតករ ដ៏ល្បីមួយរូប រិះគន់ការប្រឡងរើសបវរកញ្ញា ដូចរើស ស្រី.ខូ.ច ត្រូវម្ចាស់ក្រុមហ៊ុនប្តឹង
  • ផ្អើលដល់ប្រទេសចិន រឿងបាតុភូត ពពកចេញឥន្ធូរប្រាំពីរពណ៌ ហោះកាត់ទីក្រុង Haikou
  • ជឿពេក គ្រូដោះអំពើ ប្រាប់ឲ្យនា.រី.៣នាក់ ចូលប.ន្ទ.ប់.កា.ត់ប្រជ្រុយស៊យចេញ ដោយប្រើដៃ…
  • នា.រី ៣នាក់ ដាច់ចិត្តប្តឹ.ង.បុ.រ.សម្នាក់ ព្រោះតែពេលនៅកន្លែងស្ងាត់ ធ្លាប់ប្រើល្បិច​នេះ…..
  • ប្រទេសមួយទៀតហើយ ប្រកាសបិទកម្មវិធី TikTok របស់ចិន ដោយសារតែធ្វើឲ្យពលរដ្ឋ….
  • រឿងធំហើយ ផ្ទាំងទឹកកកដ៏ធំនៅ​តំបន់ Greenland បានរលាយ ធ្វើឲ្យទឹកសមុទ្រហក់ឡើងខ្ពស់ និងគ្មានវិធីបញ្ឈប់វាបានទេ
  • និយាយស្តាប់គ្នាមិនបាន សង្សារសុំបែ.ក សុខចិត្តធ្វើរឿងនេះ ដើម្បីបញ្ជាក់ចិត្តស្មោះ តែខាងស្រី….

ប្រក្រតីទិន

December 2020
M T W T F S S
 123456
78910111213
14151617181920
21222324252627
28293031  
« Nov   Jan »

Archives

  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme