Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

មន្ទីរកសិកម្មថា ពងទាចុះថោក មកពីកូវីដ ធ្វើឲ្យអ្នកចិញ្ចឹមទាកើនឡើង ពងទាលើសតម្រូវការទីផ្សារ

Posted on December 26, 2020

អ្នកស្រី សោម ផល្លា ជាអ្នកចិញ្ចឹម ទាយកស៊ុត នៅភូមិជីក្រែង ឃុំជីក្រែង ស្រុកជីក្រែង បានឲ្យដឹងថា អ្នកស្រីបាន ចាប់យកមុខរបរចិញ្ចឹម ទាយកស៊ុតនេះ តាំងពីឆ្នាំ២០១២មក ដែលមកដល់ថ្ងៃនេះ បានចិញ្ចឹមទា មេចំនួន ១៩០០ក្បាល ហើយក្នុងមួយថ្ងៃ មេទាផ្តល់ស៊ុតឱ្យ បានប្រមាណជា១៤០០គ្រាប់ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺបញ្ហាតម្លៃមានការចុះថោកជាងឆ្នាំមុន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះពេលនេះមានតម្លៃតែ ៣៦០រៀលក្នុងមួយគ្រាប់ ខណៈឆ្នាំមុន មានតម្លៃ ៣៨០រៀលក្នុងមួយគ្រាប់ ក្នុងខែ ធ្នូដូចគ្នា ដោយសារម៉ូយរបស់យើងបញ្ចុះតម្លៃដែរដោយសារតែលក់មិនចេញ ប៉ុន្តែពួកគាត់ថា តម្លៃអាចនឹងកើនឡើងវិញ ចាប់ពីពាក់កណ្ដាលខែមករា ឆ្នាំ២០២១នេះតទៅ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កសិករចិញ្ចឹមទាយក ស៊ុតជាច្រើនទៀត ដូចជាឈ្មោះ បេង យ៉ាន រស់នៅភូមិជីក្រែង ឃុំជីក្រែង ស្រុកជីក្រែង , ឈ្មោះ អ៊ី សុខ នៅឃុំកែវពណ៌ ក្នុងស្រុកពួក និង ឈ្មោះ ឈីន ដាលុច នៅភូមិដំដែកលើ ឃុំដំដែក ស្រុកសូទ្រនិគម សុទ្ធតែបានអះអាងដូចៗគ្នាថា តម្លៃស៊ុតក្នុងឆ្នាំនេះ ពិតជាចុះថោកជាងឆ្នាំមុន ប្រាកដមែន ហើយប្រសិនបើនៅតែបន្តចុះថោកទៀតនោះ នឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តសៀមរាប បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានព័ត៌មានអំពីការធ្លាក់តម្លៃស៊ុតមក រូបលោក និង មន្ត្រីជំនាញ បានចុះសិក្សា និង ពិនិត្យដោយផ្ទាល់នៅលើទីផ្សារ និង នៅតាមកសិករចិញ្ចឹមទាយកស៊ុតក្នុងទូទាំងខេត្ត បានពិនិត្យឃើញថា តម្លៃស៊ុតឆ្នាំនេះ ពិតជាចុះថោកជាងឆ្នាំមុនបន្តិចមែន ប៉ុន្តែមូលហេតុនេះ គឺអ្នកចិញ្ចឹមទាមានការកើនឡើងជាងឆ្នាំមុន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះថាប្រជាពលរដ្ឋយើងមួយចំនួនដែលគាត់ធ្លាប់ បម្រើការងារនៅតាមសណ្ឋាគារ ភោជនីយដ្ឋាន និងបម្រើលើវិស័យទេសចរណ៍ផ្សេងៗមួយចំនួនទៀតនោះ បានត្រឡប់មកលំនៅដ្ឋានរបស់គាត់វិញ ហើយចាប់យកមុខរបរចិញ្ចឹមសត្វចិញ្ចឹមត្រី និងដាំបន្លែ ហេតុនេះបានធ្វើឲ្យបរិមាណផល មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ ដែលជាក់ស្ដែងនៅឆ្នាំ២០១៩ ការចិញ្ចឹមទាយកស៊ុត ក្នុងមួយថ្ងៃបានចំនួន ២៨ម៉ឺនគ្រាប់ ប៉ុន្តែឆ្នាំនេះ ក្នុងមួយថ្ងៃដូចគ្នា ទទួលផលបានជាង ៤០ម៉ឺនគ្រាប់ ដូច្នេះលើសពីឆ្នាំមុនជាងរហូតដល់ជាង១២ម៉ឺនគ្រាប់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ប៉ែន ប៊ុនធឿន មានប្រសាសន៍ទៀតថា រយៈកាលកន្លងមក មានជនអគតិមួយចំនួន បានធ្វើការផ្សព្វផ្សាយខុសពីការពិត នៅតាមបណ្តាញសង្គមហ្វេសប៊ុកថា មានការនាំចូលស៊ុតទាពីប្រទេសជិតខាង ដូច្នេះក្នុងឱកាសនេះ សំណូមពរដល់កសិករចិញ្ចឹមទាទាំងអស់ខេត្ត កុំមាន ការព្រួយយបារម្ភហួសហេតុអំពីការ ធ្លាក់តម្លៃពេក ពិសេសកុំជឿលើការឃោសនាដែល បំភ្លៃអំពីការពិត ដូច្នេះសូមបងប្អូនពិនិត្យទៅលើស្ថានភាពទូទៅនាបច្ចុប្បន្ននេះ ហើយគិតថាចូលដល់ពាក់កណ្តាលខែមករាឆ្នាំ២០២១​នេះ ស្ថានភាពតម្លៃស៊ុតនឹកកើនឡើងវិញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះយោងទៅលើស្ថានភាពធូរស្រាលនៃការឆ្លងរាតត្បាតជាសកលជំងឺកូវីដ១៩ ដែលអាចនឹងត្រឡប់មកជីវភាពធម្មតាវិញ ក្រោយពីការបើកឡើងវិញ នៃការជួបប្រជុំគ្នា និង ការរៀបអាពាហ៍ពិពាហ៍ រួមទាំងការរៀបចំពិធីជប់លៀងតូចធំ ដូច្នេះ តម្រូវការនៃការបរិភោគស៊ុតនឹងមានការកើនឡើង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកថា ក្នុងដំណើរចុះពិនិត្យការប្រមូលត្រីប្រហុកតាមដងទន្លេសាប កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានមានប្រសាសន៍ថា ការជោរជន់ពងទា និងរហូតដល់ការធ្លាក់ថ្លៃនេះ បណ្តាលមកពីកត្តាមួយចំនួនដូចជា ការអនុវត្តន៍វិធានការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នាំពិធីផ្សេងៗត្រូវបានផ្អាក , តម្រូវការនៅតាមអាហារដ្ឋាន ភោជនីយដ្ឋាន និងសណ្ឋាគារមួយចំនួនត្រូវបានកាត់បន្ថយ ជាមួយគ្នាក្នុងកំឡុងពេលនេះ ត្រីទឹកសាបសម្បូរជាហេតុនាំឱ្យពលរដ្ឋកាត់បន្ថយការហូបពងទាផងដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្ដម វេង សាខុន មានប្រសាសន៍បន្ថែមថា ក្រោយពេលមានការត្អូញត្អែររបស់ប្រជាពលរដ្ឋ លោកបានចាត់មន្ត្រីជំនាញសិក្សាស្រាវជ្រាវភ្លាមពីតម្លៃពងទានៅកម្ពុជា និងនៅវៀតណាម ហើយតាមការសិក្សាតម្លៃពងទានៅកម្ពុជា និងវៀតណាម ប្រហាក់ប្រហែលគ្នា ហើយវៀតណាមថ្លៃជាងកម្ពុជាបន្តិចផង ដូច្នេះការលើកហេតុផលនាំចូលពងទាបែបនេះ គឺមិនមានឈ្មួញណាម្នាក់នាំចូលពងទាពីវៀតណាមមកកម្ពុជា គ្រាដែលតម្លៃប្រហាក់ប្រហែលគ្នាបែបនេះឡើយ ។សូមបញ្ជាក់ថា នៅទូទាំងខេត្តសៀមរាប មានកសិករចិញ្ចឹមទា ប្រមាណ១៩០ហ្វូង ក្នុងនោះមានទាយកស៊ុតចំនួនជាង៤៨ម៉ឺនក្បាល ដែលផលិតស៊ុតបានមួយថ្ងៃ ចំនួនជាង៤០ម៉ឺនគ្រាប់ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • ទើបស្គាល់គ្នា ហ៊ានទៅ​​​​ដល់​បន្ទប់​ជួលខាង.ប្រុ..សៗ ៣នាក់ ពេលទប់មិនឈ្នះ .លូ.ន.ស្រែកហៅឲ្យគេជួយ ​(មានវិដេអូ)
  • ស្តាប់លោកគ្រូCO សារភាព រឿងមកទារលុយ ច្រើនដង មិនបាន ហើយចា…ប់…រំ….លោ…ភ…កូនស្រីជំនួស ព្រោះ….
  • នៅរៀនសោះ ឆាតហ្វេសប៊ុក ខាងស្រីហៅមកលេងផ្ទះ ស្រាប់តែទៅដល់ ខា.ង.ប្រុ.ស ជា.ប់.អ.ន្ទា.ក់
  • ក្រោយផលិតករ ដ៏ល្បីមួយរូប រិះគន់ការប្រឡងរើសបវរកញ្ញា ដូចរើស ស្រី.ខូ.ច ត្រូវម្ចាស់ក្រុមហ៊ុនប្តឹង
  • ផ្អើលដល់ប្រទេសចិន រឿងបាតុភូត ពពកចេញឥន្ធូរប្រាំពីរពណ៌ ហោះកាត់ទីក្រុង Haikou
  • ជឿពេក គ្រូដោះអំពើ ប្រាប់ឲ្យនា.រី.៣នាក់ ចូលប.ន្ទ.ប់.កា.ត់ប្រជ្រុយស៊យចេញ ដោយប្រើដៃ…
  • នា.រី ៣នាក់ ដាច់ចិត្តប្តឹ.ង.បុ.រ.សម្នាក់ ព្រោះតែពេលនៅកន្លែងស្ងាត់ ធ្លាប់ប្រើល្បិច​នេះ…..
  • ប្រទេសមួយទៀតហើយ ប្រកាសបិទកម្មវិធី TikTok របស់ចិន ដោយសារតែធ្វើឲ្យពលរដ្ឋ….
  • រឿងធំហើយ ផ្ទាំងទឹកកកដ៏ធំនៅ​តំបន់ Greenland បានរលាយ ធ្វើឲ្យទឹកសមុទ្រហក់ឡើងខ្ពស់ និងគ្មានវិធីបញ្ឈប់វាបានទេ
  • និយាយស្តាប់គ្នាមិនបាន សង្សារសុំបែ.ក សុខចិត្តធ្វើរឿងនេះ ដើម្បីបញ្ជាក់ចិត្តស្មោះ តែខាងស្រី….

ប្រក្រតីទិន

December 2020
M T W T F S S
 123456
78910111213
14151617181920
21222324252627
28293031  
« Nov   Jan »

Archives

  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme