ប្រជាពលរដ្ឋដែលតែងតែ ធ្វើដំណើរតាមផ្លូវ 40BT សង្កាត់បឹង ទំពុនទី១ ខណ្ឌមានជ័យ បានផ្ញើរូបភាព មកកាន់ CPC NEWS នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ នេះ មានការចាក់សាប ពេញផ្លូវមួយនេះតែម្តង ដែលនាំអោយ ពិបាកធ្វើដំណើរ និង ខូចសោភ័ណភាពជាខ្លាំង ។
ពលរដ្ឋ លើកឡើងថា ការចាក់សាប ពេញផ្លូវ នេះ គឺ កើតឡើងយូរណាស់មកហើយ តែមិនឃើញ ខាងសង្កាត់ មានវិធានការទាល់តែសោះ ។អ្វីដែលជាការ ហួសចិត្ត នោះ ទីតាំងចាក់សាបពេញផ្លូវនេះ គឺ ក្បែរសាលា សង្កាត់ តែប៉ុន្មានម៉ែត្រ ប៉ុណ្ណោះ បែរជា លោក សួស សារិន ចៅសង្កាត់ បឹងទំពុនទី១ មើលមិនឃើញ និង មិនមានវិធាន ការទាល់តែសោះ ។
កន្លងមក ប្រជាពលរដ្ឋ តែងតែមាន ការរិះគន់ លោក សួស សារិន ចៅសង្កាត់បឹងទំពុនទី១ ផងដែរ លើបញ្ហា ផ្សេងៗ ដូចជាការអនុញ្ញាតអោយមាន សាងសង់រោងបិទផ្លូវ និង បញ្ហាភាពរញ៉េរញ៉ៃ សណ្តាប់ ធ្នាប់ ក្នុងមូលដ្ឋានជាដើម ៕