ទ្វីបអឺរ៉ុប ដែលមាន ៥២ប្រទេស ដោយរាប់បញ្ចូល ទាំងប្រទេសរុស្ស៊ី និងអាហ្សែបៃហ្សង់ ជាប់របង អាស៊ីបំផុត ផង បានក្លាយជាតំបន់ដែលរ.ង.គ្រោះដោ យកូវីដ១៩ខ្លាំងជាងគេ បំផុតនៅលើពិភពលោក។ ចំនួនអ្នកឆ្លងកូវីដ១៩ បានឡើងដល់ ជាង២៥លាននាក់ នៅទ្វីបអឺរ៉ុប ទល់នឹងជាង ១៩លាននាក់នៅទ្វីប អាមេរិក (សហរដ្ឋអាមេរិកនិងកាណាដា) ជាង ១៥លាននាក់នៅតំបន់អាមេរិកឡាទីន/ប្រជុំកោះការ៉ាអ៊ីប និងជាង ១៣លានប៉ុណ្ណោះនៅទ្វីបអាស៊ី។
នេះបើតាមតួលេខរបស់ ភ្នាក់ងារសារព័ត៌មានបារាំង AFPចេញផ្សាយ នៅថ្ងៃសុក្រទី២៥ធ្នូ២០២០ ដោយបាន បញ្ជាក់ទៀតថា គិតត្រឹមថ្ងៃ១៧ធ្នូ អឺរ៉ុបមានអ្នក ស្លា.ប់ដល់ ទៅជាង កន្លះលាននាក់ ក្នុងចំណោម អ្នកស្លា.ប់ សរុបទូទាំងពិភពលោកជាង១លាន៧សែននាក់។
បើតាមអ្នកស្រាវជ្រាវអង់គ្លេសនៃវិទ្យាស្ថាន London School of Hygiene and Tropical Medicine (LSHTM) ប្រសិន បើគ្មានវិធានការតឹង តែងទេ ចំនួនអ្នកជំងឺត្រូវចូល ព្យាបាលនៅមន្ទីរពេទ្យ និងស្លា.ប់ នៅឆ្នាំ២០២១ អាចនឹងមាន ចំនួនច្រើនជាងឆ្នាំ២០២០ទៅទៀត ព្រោះមេរោគ បំប្លែងកូវីដ១៩ លេចឡើងនៅ ប្រទេសអង់គ្លេសពិត ជាមានអំណាច ចម្លង ខ្លាំងប្រមាណ ពី៥០%ទៅ៧៤%ជាង Sars-Cov-2 មេរោគកូវីដដើមមែន។
លទ្ធផលនៃការសិក្សាបានចេញ ផ្សាយតាមអ៊ីនធ័រ នែតរួចហើយ គ្រាន់តែមិនទាន់ ត្រូវបានអនុម័តដោយ ក្រុមអ្នកវិទ្យាសាស្ត្រតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត មេរោគកូវីដ១៩បំប្លែង ខ្លួនបានឆ្លង មកដល់ប្រទេសអាល្លឺម៉ង់ មួយករណី ដល់ប្រទេស លីបង់មួយករណី តាមរយៈ អ្នកដំណើរមក ពីអង់គ្លេស។
តែសំណាងល្អ ថ្នាំបង្ការប្រឆាំង កូវីដ១៩បានមកដល់។ យុទ្ធនាការចាក់ ថ្នាំវ៉ាក់សាំង បានលឿនកាលណា គេអាច កាត់បន្ថយហានិភ័យសុខភា ពបានកាន់ តែច្រើន។
“មនុស្សជាតិបាន ប្រឹងលះបង់ ច្រើនណាស់ក្នុងឆ្នាំ ២០២០នេះ ដើម្បីការពារសុខភាព និងជីវិត ដូច្នេះសូម ប្រឹងបន្តិចទៀត កុំធ្វើឱ្យការលះបង់មួយឆ្នាំមក នេះក្លាយទៅ ជាអត់ប្រយោជន៍វិញ។ ក្តីសង្ឃឹមចាប់មាន ពន្លឺហើយ ថ្នាំបង្ការនឹងជួយពិភព លោកឱ្យចេញផុតពីសោក ដនាកម្ម ប៉ុន្តែគេត្រូវការ ប្រើពេលវេលាទម្រាំគ្រប់គ្នាបានទទួល ថ្នាំការពារ” នេះជាសារណូអែល របស់លោក តេដ្រូស អាដាណុម ហ្គេប្រេយេស៊ូស នាយកអង្គការ សុខភាពពិភពលោក។
បើតាមអង្គការសុខភាព ពិភពលោក មានថ្នាំវ៉ាក់សាំង ប្រឆាំងកូវីដ១៩ចំនួន ៦១ កំពុងស្ថិតក្នុងដំណាក់កាល សាកល្បងលើមនុស្ស ក្នុងនោះ១៦ឈានដល់ ដំណាក់កាលចុងក្រោយ។ ១៧២ផ្សេងទៀតកំពុងសិក្សាដោយ មន្ទីរពិសោធន៍ផ្សេងៗនៅលើពិភពលោក៕