ក្រសួងបរិស្ថាន ទើបតែចេញប្រកាសថ្មីមួយ ដោយហាមមិន ឲ្យជិះយានយន្តគ្រប់ប្រភេទ ឡើង តំបន់ភ្នំខ្នងផ្សារ ហាមកា.ប់ដើមឈើ សូម្បីតែសម្រាប់ធ្វើអុស និងហាមចោលសំរាម។ បើល្មើស នឹងបម្រាមទាំង ៣នេះ ត្រូវ ផាកពិន័យពី ១លាន ទៅ ១០លានរៀល។
ក្នុងសេចក្តីជូនដំណឹង ស្តីពី វិធានការទប់ ស្កាត់ ការ បំ.ផ្លាញសារព័នមជ្ឈដ្ឋានធម្មជាតិ និងធនធានជីវៈចម្រុះ នៅតំបន់ភ្នំខ្នងផ្សារ ស្ថិតក្នុងឧទ្យានជាតិ ជួរភ្នំក្រវាញកណ្តាល ក្រសួងបរិស្ថាន បានពិនិត្យ ឃើញថា កន្លងមក មានទេសចរ ជាច្រើន បានធ្វើដំណើរទៅលេង កំសាន្តនៅភ្នំខ្នងផ្សារ នៃឧទ្យានជាតិជួរភ្នំក្រវាញ កណ្តាល ស្ថិតក្នុងភូមិសាស្ត្រ ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ ដើម្បីគយគន់ទេសភាពធម្មជាតិដ៏ស្រស់ល្អស្អាត មានជាអាទិ៍៖ ព្រះសុរិយាចាប់រះឡើង ព្រះសុរិយារៀបអស្តង្គត ដុំពពកហោះខ្មួលខ្មាញ់ ទេសភាពវាលស្មៅ និងព្រៃព្រឹក្សា ហ្វូងសត្វបក្សាបក្សី និងស្រូប យកខ្យល់អាកាសបរិសុទ្ធ ដែលទេសចរប្រសិទ្ធនាមតំបន់ភ្នំខ្នងផ្សារនេះថា «ឋានសួគ៌ធម្មជាតិ»។
ទន្ទឹមនេះ ក្រសួងបរិស្ថាន ក៏បានសង្កេតឃើញ មានទេសចរមួយចំនួនប្រើប្រាស់ យានយន្ត កាប់ដើមឈើសម្រាប់ធ្វើអុស និងធ្វើជំរុំស្នាក់នៅ និងចោល សំណល់រឹង-រាវ ដែលប.ង្កការបំ.ផ្លាញ និងប៉ះពាល់ យ៉ាងធ្ង.ន់ធ្ងរ ដល់តំបន់ទេសភាពនៃឋានសួគ៌ធម្មជាតិភ្នំខ្នងផ្សារនេះ។
ដើម្បីពង្រឹងការ គ្រប់គ្រង និងថែរក្សាឋានសួគ៌ ធម្មជាតិតំបន់ភ្នំខ្នងផ្សារ នៃឧទ្យានជាតិជួរ ភ្នំក្រវាញ កណ្តាល សម្រាប់ជាប្រយោជន៍ យូរអង្វែងរបស់សង្គមជាតិ ក្រសួងបរិស្ថាន ក្នុងនាមរដ្ឋបាលកាន់កា.ប់តំបន់ការពារធម្មជាតិ សូមដាក់ចេញនូវវិធានការ ដូចខាងក្រោម៖ ហាមរាល់សកម្មភាព ប្រើប្រាស់យានយន្តឡើងទៅតំបន់ភ្នំខ្នងផ្សារជា ដាច់ខាត ក្នុងករណីចាំបាច់ ត្រូវមានការអនុញ្ញាត ជាមុនពីសមត្ថកិច្ចក្រសួងបរិស្ថាន។ ហាមរាល់សកម្មភាពកា.ប់ដើមឈើសម្រាប់ធ្វើអុស ធ្វើជំរុំស្នាក់នៅ និងសម្រាប់គោលបំណងផ្សេងទៀត និងហាមដាច់ខាតរាល់សកម្មភាព ចោលសំណល់រឹង-រាវ នៅតំបន់ ភ្នំខ្នងផ្សារនេះ។
ក្រសួងបរិស្ថាន បានបញ្ជាក់ជូនដំណឹង ដល់សាធារណជន និងទេសចរទាំងអស់ថា រាល់សកម្មភាពល្មើស ដូចមានចែងក្នុងវិធានការខាងលើ នឹងត្រូវទទួលការ ពិន័យអន្តរការណ៍ជាប្រាក់ ចំនួន ១លានរៀល ទៅដល់ ១០លានរៀល ឬត្រូវធ្វើការ ជួសជុលស្តារការខូចខាត និងរឹបអូសវត្ថុតាងជា សម្បត្តិរដ្ឋ ដោយយោង តាមច្បាប់ ស្តីពី «តំបន់ការពារធម្មជាតិ» ត្រង់មាត្រា ៥៩ និងមាត្រាពាក់ព័ន្ធ៕