រថយន្តធុនធំ មួយគ្រឿង ដឹកឈើផ្ទះចាស់ ត្រូវបាន សមត្ថកិច្ច ចម្រុះ ខេត្តព្រះវិហារ ប.ង្ក្រា.ប.បាន។ការចាប់នេះ ធ្វើឡើងនៅយប់ទី២៥ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១០ ស្ថិតត្រង់ចំណុច ភូមិឯកភាព ឃុំប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដឹកនាំដោយលោក ឆេញ សេង រងខណ្ឌ រដ្ឋបាលព្រៃឈើ ព្រះវិហារ នឹងផ្នែករដ្ឋបាល ព្រៃឈើត្បែង រួមនឹងសង្កាត់រដ្ឋបាលព្រៃឈើត្បែង សហការ ជាមួយកម្លាំង កងរាជអា.វុ.ធ.ហត្ថខេត្ត នគបាលក្រុង។
មន្ត្រីរដ្ឋបាលព្រៃឈើ បានអះអាងថារថយន្តខាងលើម៉ាក វេអង ដឹកផ្ទះចាស់ មួយគ្រឿងពាក់ស្លាកលេខ 3A 3927 កំពង់ចាម ពណ៌ទឹក ប៊ិច ដឹកចេញ ពីស្រុកជាំក្សាន្ត ឆ្ពោះ ទៅខេត្តតាកែវ។ ម្ចាស់រថយន្ត ឈ្មោះ សែម វិរះ នឹងប្រពន្ធឈ្មោះ ញ៉ធីតា រស់នៅ ភូមិតារេនជោ ឃុំអង្កាញ់ ស្រុក ទ្រាំងខេត្តតាកែវ។ ដោយមានការស.ង្ស័.យ.ថា រថយន្តនេះ មានប.ង្ក.ប់.នូវឈើថ្មី ឬឈើ ទ្រាំទឹក បន្លំធ្វើជាឈើចាស់។សុំជម្រាបថារថយន្ត ត្រូវបាន នាំយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើត្បែង ដើម្បីធ្វើការវាស់វែងនៅថ្ងៃទី២៦ ខែធ្នូនេះ៕