គណៈកម្មាធិការប្រឹក្សារបស់រដ្ឋ បាលចំណីអាហារ និងឪសថរបស់ អាមេរិក (FDA) បានកត់ សម្គាល់ថា អ្នកចាក់ បបូរ មាត់ ឱ្យស្អាតនឹង រងប្រតិកម្មយ៉ាងខ្លាំង ទៅនឹងវ៉ាក់សាំង ការពារវីរុសកូរ៉ូណា ហើយវាកំពុងធ្វើឱ្យ តារាមួយចំនួន ដែលចាក់ បបូរមាត់ស្ថិតក្នុងគ្រោះ ថ្នាក់ ពីការចាក់វ៉ាក់ សាំង។
យោងតាមអ្នកជំនាញ នរណាដែលធ្លាប់ កែសម្ផស្សអាចនឹងទទួលបទពិសោធន៍ ហើមមុខមាត់ និងរលាក បន្ទាប់ពីអ្នកចូលរួមសាកល្បងមួយ ចំនួនប្រឈម នឹងផលប៉ះពាល់នេះ។គ្រូពេទ្យជំនាញខាង សើស្បែកមាន មូលដ្ឋាននៅរដ្ឋកាលីហ្វ័រ ញ៉ានិយាយថា ប្រតិកម្មនេះ គឺជាភាពស៊ាំ។
វេជ្ជបណ្ឌិត Shirley Chi និយាយថា ផលប៉ះពាល់ផ្សេងទៀត គឺងាយស្រួលព្យាបាល ជាមួយថ្នាំស្តេរ៉ូអ៊ីត និងថ្នាំប្រឆាំង នឹងអ៊ីស្តាមីន ដោយគាត់ បន្ថែមថា “ប្រព័ន្ធភាពស៊ាំរបស់អ្នកដែល ប.ង្កឱ្យរលាក នឹងកម្រើក ឡើងខ្លាំង នៅពេល ដែលអ្នកចាក់វ៉ាក់សាំង។ នោះហើយជារបៀបដែលវាដំណើរការ”។
“ដូច្នេះវាសមហេតុផល ដែលអ្នកនឹងឃើញការឆ្លើយ តបនៃប្រព័ន្ធភាពស៊ាំ នៅក្នុងផ្នែកមួយចំនួន ពេលវ៉ាក់សាំង ជ្រាបចូលទៅដល់សារធាតុមួយចំនួន ដែលមិនមែនជា សារធាតុក កើតឡើងដោយ ធម្មជាតិនៅក្នុងខ្លួន ប្រាណរបស់អ្នក”៕