យោងតាមសេច ប្រកាស របស់ក្រសួងអប់រំ យុវជននិងកីឡា នៅរសៀលថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២០ បានឱ្យដឹងថា ក្រសួងអប់រំ ប្រកាសជ្រើសរើសនិស្សិត នារីក្រីក្រ ចំនួន ១២៥នាក់ ឱ្យស្នាក់នៅ បណ្ដោះអាសន្នក្នុង មជ្ឈមណ្ឌល អន្តេវាសិក និស្សិតនារី សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ ដែលមានទីតាំង នៅវិទ្យាស្ថានបច្ចេកវិទ្យា កម្ពុជា ។លក្ខខណ្ឌដែល ជ្រើសរើស មានដូចជា ៖
-ជានិស្សិតនារី អាហារូបករណ៍ ឬបង់ថ្លៃ ដែលកំពុងសិក្សា នៅតាមគ្រឹះស្ថានឧត្តម សិក្សាសាធារណៈ នានាក្នុងរាជធា នីភ្នំពេញ។-ជានិស្សិត នារីក្រីក្រ និងនិស្សិតនារីពិការ មកពីខេត្តនានា (ភ្ជាប់ លិខិតបញ្ជាក់មេភូមិ និងមេឃុំ)-បេក្ខជនត្រូវ នៅលីវ មានវិន័យ និង សីលធម៌ល្អ។
គួរបញ្ជាក់ ផងដែរថា បេក្ខនារីអាចយកពាក្យសុំស្នាក់ នៅ មកដាក់សុំស្នាក់នៅដោយ ផ្ទាល់ខ្លួននៅតាមគ្រឹះស្ថាន ឧត្តមសិក្សារបស់ខ្លួន ចាប់ពីថ្ងៃផ្សាយ ដំណឹងនេះតទៅ រហូតដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលការប្រកាស លទ្ធផល នឹងមាន បិទផ្សាយនៅមជ្ឈមណ្ឌលអន្តេវាសិក និស្សិតនារី និងគេហទំព័រ ផ្លូវ ការរបស់ ក្រសួង ក្រោយពីការសម្រេចរបស់ គណៈកម្មការជ្រើសរើសរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ៕