នៅថ្ងៃអាទិត្យម្សិលមិញនេះ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ សហរដ្ឋអាមេរិក ហៅកាត់ថា (CDC) បានរាយ ការណ៍ថា អ្នកឆ្លងកូវីដ-១៩ បាន កើនឡើងដល់ ចំនួន ១៩,៥៧៣,៨៤៧ ករណី ដែលតួលេខនេះ មានការកើនឡើងយ៉ាង ខ្លាំងនៅក្នុងរយៈពេលចុង ក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌ មានរ៉យទ័រ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០។
មជ្ឈមណ្ឌលត្រួត ពិនិត្យ និងបង្ការជំងឺសហរដ្ឋអាមេរិក CDC បានរាយការណ៍អំពី ករណីជំងឺផ្លូវដង្ហើមកូវីដ-១៩ ដោយគិតត្រឹមម៉ោង ៤ ល្ងាចថ្ងៃសៅរ៍ធៀប នឹងរបាយការណ៍មុនរបស់ ខ្លួនមួយថ្ងៃមុន គឺមានការកើនឡើងខ្លាំង ពោលគឺកើន ឡើងចំនួន ១៧៩,១០៤ ករណី។
បច្ចុប្បន្ន សហរដ្ឋអាមេរិកមាន អ្នកស្លា.ប់នៅក្នុងមួយថ្ងៃៗបានកើន ឡើងចន្លោះពី ១,៣០៩នាក់ ទៅ ៣៣០,៩០១នាក់ ។ គួរជម្រាបជូន ដែរថា គិតមកត្រឹមពេលនេះ អ្នកឆ្លងកូវីដ-១៩ នៅអាមេរិកកើន ដល់ជាង ១៩លាននាក់ និងអ្នកស្លា.ប់សរុបចំនួន ៣៤១,១៣៨នាក់ផងដែរ៕