បន្ទាប់ពីបង់លុយ ហើយ អតិថិជន ដែលទិញផ្ទះបុរី ភីធី(PT )គម្រោងទី២ បានសម្តែង ការព្រួយ បារម្ភ ខ្លាចក្រុមហ៊ុន មិនសាងសង់ផ្ទះ ក្នុងពេល ដែលគេឃើញថា ក្រុមហ៊ុនមិនទាន់ មានសកម្មភាពអ្វីសោះ។ ប៉ុន្តែភាគីបុរី បានបញ្ជាក់ថា ក្រុមហ៊ុន ធ្វើតាមកិច្ចសន្យា របស់ខ្លួនជាមួយ អតិថិជន និងធ្វើសកម្មភាព ទៅតាមផែនការមេ។ ហេតុនេះសុំ អតិថិជនកុំ មាន ការព្រួយ បារម្ភ។
បុរី PT គម្រោងទី២ មានទីតាំងនៅក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តោល មានផ្ទៃដីទំហំ ៣៥ ហិកតា ហើយមាន គ ម្រោង សាងសង់វីឡា ទោលជាង ១០០០ខ្នង។អតិថិជនទិញផ្ទះបុរី PT គម្រោងទី២ បានឲ្យដឹងថា ពួកគាត់បាន បង់លុយផ្ដាច់ និងបង់រំលស់ ហើយម្ចាស់ គម្រោងសន្យាថា នឹងសាងសង់ផ្ទះ ឱ្យរួចរាល់ក្នុងរយៈពេល ១៤ខែ។
ប៉ុន្តែតាំងពីពួកគាត់បង់ លុយរួចរាល់ ខែកញ្ញា រហូតមកដល់ចុងខែធ្នូនេះ មិនមានសកម្មភាព ចាក់បំពេញ ដីដើម្បីមានការសាងសង់អ្វីនោះទេ។ថ្មីៗនេះគ្រាន់តែ ឃើញមានការសាងសង់ ផ្ទះគំរូដែល កំពុងសាងសង់ និងចាក់ដី នៅជុំវិញផ្ទះគំ រូ បន្តិចបន្តួចប៉ុណ្ណោះ ក្រៅពីនេះដី បុរីដែលត្រូវសាងសង់ ជាង ១.០០០ខ្នង នៅតែជា ដីវាលស្រែដដែល។
អតិថិជន បញ្ជាក់ថា “ពួកយើងខ្ញុំមាន ការព្រួយបារម្ភជា ខ្លាំងចំពោះប្រាក់ ដែលបានបង់ ជាមួយបុរី ដោយសារតែ វាមិនសមហេតុផល ទាល់តែសោះ ដែលផ្ទះ រាប់ពាន់ខ្នង មិនទាន់មានសកម្មភាព សាងសង់សោះ ហើយពេលវេលា ដែលសន្យាជាមួយអតិថិជន កាន់តែខិត ជិតមកដល់។
ពេលអតិថិជនសួរ បុគ្គលិកបុរីអំពីមូលហេតុ យឺតយ៉ាវ ពួកគេមិនអាចឆ្លើយដូចគ្នា នោះទេ។ អ្នកខ្លះថាមក ពីភ្លៀង ដីសើមពិបាកចាក់ដី ។អ្នកខ្លះ ថាមកពីដីស្រែប្រជាជន មិនទាន់ច្រូត យកផល។ អ្នកខ្លះថាថៅកែមិនអាចនិយាយថ្លៃដី ដែលត្រូវ ទិញមកចាក់ បំពេញបានព្រោះ តម្លៃដីថ្លៃ ហើយអ្នកខ្លះ ក៏ប្រាប់ទៀតថា ថៅកែដែលជា ភាគហ៊ុនមានការ ឈ្លោះទាស់ ទែងផ្ទៃក្នុង។ ពួកខ្ញុំគាត់ធ្លាប់ បានទូរស័ព្ទសួរម្ចាស់ គម្រោងគឺ លោកប្រាក់ ប៊ុនធឿន ប៉ុន្តែគាត់ឆ្លើយសន្យាមិនច្បាស់លាស់ដូចគ្នា”។
ចំណែកលោក សុខ ឃាង ទីប្រឹក្សាក្រុមហ៊ុនបុរី PT បានបញ្ជាក់ប្រាប់រស្មីកម្ពុជា កាលពីថ្ងៃទី២៨ ខែធ្នូ ថា “ក្រុមហ៊ុន បានទទួលលក់ និងទិញពិត ប្រាកមែន ប៉ុន្តែការចាក់ដី កន្លងមកយើង បានធ្វើ ធ្វើបានបន្តិច ទៅក៏ដល់ខែវស្សា យើងក៏ អត់បានធ្វើ ប៉ុន្តែឥឡូវនេះ ចាប់ពីថ្ ងៃទី២៨ ខែធ្នូ តទៅ គឺយើងមាន ផែនការចាក់ដី ហើយ ជាក់ស្តែងយើង ចាក់បានជិត មួយពាន់ឡានហើយ។ អីចឹងយើង បន្តចាក់ជារៀង រហូតទៅ ហើយផែនការ ចាក់ដីរបស់យើងធ្វើ ៤ខែ”។
លោកបានបញ្ជាក់ ទៀតថា “ទាក់ទងករណីនេះ កុងត្រាយើងមាន រៀងខ្លួន សម្រាប់ គម្រោងទី ១៤ របស់យើង គឺមានរយៈពេល ១៤ខែ ហើយគម្រោង ទី២ របស់យើង ទើបបានតែ ៤ខែទេ នៅសល់ពេល វេលា ១០ខែទៀត គឺក្រុមហ៊ុន រៀបចំមិនឲ្យ យឺតទេហើយ បើមានការ យឺតយ៉ាវគាត់ អាចប្តឹង ពួកយើងបាន ព្រោះយើង មានកិច្ចសន្យានៅ ក្នុងដៃរៀងៗខ្លួន”។លោកបានបន្តថា ក្រុមហ៊ុនមាន ផែនការមេត្រឹមត្រូវ អត់ធ្វើអ្វីតាមការ នឹងកឃើញទេ គឺមានពេលវេលា ណាដែលត្រូវចាក់ដី ពេលវេលាណា ដែលត្រូវធ្វើផ្ទះ និងពេលវេលា ដែលត្រូវកាត់ ប្លង់ជូនអតិថិជន៕