លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរ ជាតិអប្សរា បានបញ្ជាក់ថា ក្រុមអ្នកដែល តវ៉ាពាក់ព័ន្ធការ ចាប់សត្វ ស្វាចេញ ពីបរិវេណប្រាសាទ បាយ័ន ជាក្រុម រកលុយ តាម Youtube ដោយកេង ប្រវ័ញ្ចរូបភាព សត្វស្វា តាមរយៈការ ឲ្យចំណី ហើយ ថតជាវីដេអូ បង្ហោះ។ យោងតាមការ ចេញផ្សាយ ទីភ្នាក់ងារសារព័ត៌ មានកម្ពុជា (AKP)។
ការចាប់ស្វា កាចៗមួយចំនួននៅបរិវេណ ប្រសាទបាយ័ន ដើម្បីយកទៅព្រលែង នៅក្នុងព្រៃក្រៅ ឧទ្យានអង្គរ ដើម្បី បញ្ចៀស គ្រោះថ្នាក់ជាយថាហេតុណាមួយ ដល់ភ្ញៀវទេសចរ ព្រោះស្វាទាំងនោះ ធ្លាប់បានប.ង្ករ បួ.សស្នាម.ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជា បន្តបន្ទាប់។
លោក ឡុង កុសល បានបញ្ជាក់ថា «នៅថ្ងៃនេះ ក្រុមការងារនៃអាជ្ញាធរ ជាតិអប្សរា សហការជាមួយរដ្ឋបាល ព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុវត្តដំណើរការ ចាប់ស្វាកាចៗទាំងនោះ ជាធម្មតា ប៉ុន្តែមានក្រុម មនុស្សមួយចំនួនតូច បានមកតវ៉ា ហើយក្រុមនេះ បានធ្វើការផ្សព្វផ្សាយ បំផ្លើសថា ស្វាទាំងនោះបានស្លា.ប់ជាដើម ដែលតាម ការពិត គ្រាន់តែត្រូវថ្នាំសន្លប់ ដើម្បីងាយស្រួលក្នុងការចាប់នោះទេ។
ដោយឡែកមនុស្សមួយក្រុមតូចនេះ ត្រូវបានដឹងថា ជាក្រុមដែលរកលុយតាមYoutube ដែលកេងប្រវ័ញ្ចរូបភាពនៃសត្វស្វា តាមរយៈការឱ្យចំណី ហើយថតជាវីដេអូបង្ហោះ ក្នុងបណ្តាញYoutube ដែលការធ្វើបែបនេះ បណ្តាលឱ្យសត្វស្វាទាំងនោះ ស៊ាំទៅនឹងមនុស្ស ហើយប្រែក្លាយពីសត្វព្រៃ មកជាសត្វចិញ្ចឹម»។
លោកបន្ដថា ម្យ៉ាងទៀត ស្វាទាំងនោះ បានចាប់ផ្តើមស្វែងរកចំណី នៅក្នុងតំបន់ប្រាសាទ ហើយពេលខ្លះ មានសត្វស្វាបានដណ្តើមចំណីពីមនុស្ស បង្កការរំខាន និងពេលខ្លះប៉ះពាល់ និងប. ង្កររ.បួ.សដល់ភ្ញៀវ.ទេសចរដោយ ផ្ទាល់តែម្តង។ លើសពីនេះ សត្វស្វាក៏បានប.ង្ករហា.និ.ភ័.យ ដល់ប្រាង្គប្រាសាទ.ដូចជា រុញឲ្យជ្រុះនូវ.ថ្មប្រាសាទ និងធ្វើឲ្យខូចខាត នូវផ្ទាំង.ប.ដាព័ត៌មានផ្សេងៗទៀតផង។
លោកថា ដើម្បីថែរក្សាសណ្តាប់ធ្នាប់ ក៏ដូចជាអភិរក្សប្រាសាទ និងការពារសុវត្ថិភាព អ្នកទេសចរ ទើបអាជ្ញាធរជាតិអប្សរា សម្រេចត្រូវតែចាប់យកចេញ ដើម្បីបញ្ជៀ.ស.បញ្ហាផ្សេងៗ នាពេលអនាគត។
ដោយឡែក លោក ជូរ៉ា ឌីណា អនុប្រធាននាយកដ្ឋាន គ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា ប្រាប់ឲ្យដឹងថា លោកមិនទាន់ដឹង ពីចំនួនពិតប្រាកដ នៃចំនួនសត្វស្វា ដែលត្រូវចាប់ចេញ នៅឡើយទេ។ លោកបន្ថែមថា ការងារនេះមានកិច្ចសហការ ជាមួយរដ្ឋបាលព្រៃឈើ ដែលមានមន្រ្តីជំនាញក្នុងការធានាថា ការចាប់សត្វស្វាចេញ ពីតំបន់អង្គរមានសុវត្ថិភាពខ្ពស់ ដោយក្នុងនោះស្វាទាំងនេះ នឹងត្រូវធ្វើចត្តាឡីស័កផងដែរ មុនពេលព្រលែង ទៅរស់នៅក្នុងព្រៃធម្មជាតិក្រៅបរវេណ រមណីយដ្ឋានអង្គរ៕