នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស៊ុនហ្វុក បានអំពាវនាវ ឱ្យប្រជាជន រាយការណ៍ ចំពោះអ្នកណា ម្នាក់ដែល ពួកគេរកឃើញថាចូល ប្រទេសវៀតណាម ដោយខុសច្បាប់ ដោយព្រ មានថា ពួកគេ គឺជាប្រភព សក្តានុពល នៃ ការឆ្លងមេរោគ Covid-19 ។
យោងតាម សារព័ត៌មាន VN Express ចេញផ្សាយនៅ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ថ្លែងនៅក្នុង កិច្ចប្រជុំជាមួយអាជ្ញាធរខេត្ត និងក្រុង មកពីទូទាំង ប្រទេសលោក ង្វៀន ស៊ុនហ្វុក ថា គ្រប់មូលដ្ឋាន ទាំងអស់ត្រូវមានការ ប្រុងប្រយ័ត្នខ្ពស់ចំពោះអ្នក ដែលឆ្លងកាត់ព្រំដែន ចូលប្រទេសវៀតណាម។
លោកបន្តថា តំបន់នៅភាគនិរតី និងព្រំដែនខាងជើង ជាពិសេស គឺមិនត្រូវបន្ថយការការពារ របស់ពួកគេ ប្រឆាំងនឹងវីរុសកូវីដ១៩ ឡើយ។លោកបានណែនាំ ដល់ក្រសួង ការពារជាតិ និងក្រសួងសន្តិសុខ សាធារណៈ ឲ្យ បង្កើនវិធានការ ទប់ស្កាត់អ្នកចូលខុសច្បាប់។លោកបាន បន្ថែមថាក្រសួងសុខាភិបាល គួរបង្កើនការ ត្រួតពិនិត្យ និងញែកដាច់ ពីគ្នានូវមេរោគ ដែលមានសក្តានុពលណាមួយ ជាពិសេស ចាប់តាំង ពីពិធីបុណ្យចូលឆ្នាំចិនជិតមកដល់៕