ការកែច្នៃសម្រស់ពី ធម្មជាតិបាន ក្លាយជារឿងពេញ និយមសម្រាប់ មនុស្ស ស៊ីវីល័យជាច្រើន ប៉ុន្តែការជ្រើសរើស ទីតាំងនៃការ វះកា.ត់ និងការត្រួតពិនិត្យ សុខភាពដើម្បីប្រាដកថា នឹងមិនមានផលអវិជ្ជមាន នៅថ្ងៃក្រោយគឺជា រឿងចាំបា.ច់បំផុត ។ ជាក់ស្តែងករណីរលួយ ចុងច្រមុះរហូត ធ្លា.យជ័រនៃច្រមុះសិប្បនិម្មិត របស់តារាចម្រៀងម៉ៃ សុគន្ធ បានក្លាយជា បទពិសោធន៍ ថ្មីមួយគួរឲ្យ ចាប់អារម្មណ៍។
បញ្ចេញសារចែករំលែក បទពិសោធន៍អមដោយខ្លឹមសារ ប.ង្កប់ភាពឈឺចាប់ លើការកែច្រមុះ ដាក់ខ្ទង់ជ័រនោះ តារាចម្រៀងរូបនេះលើកឡើងថា”លទ្ធផលចង់ស្អាត មុនកែ ពេលកែហើយ និង បញ្ចប់ ការកែ លែងមានជ័រ ខ្ទង់ រឺរបស់ខ្ចីគេ ទៀតហើយ ពេលនេះជាសះ៩០ភាគរយ ហើយរង់ចាំពេល៣ខែទៀត វះ.កា.ត់.ដេរម្តងទៀតទេ
នឹងបានដូចដើមវិញ ហើយ អរគុណដែលបង្រៀនខ្ញុំ អោយចេះ ឆ្អែត និង តម”។ សារនេះស្តាប់ទៅហាក់ដូចជា លំបាកបន្តិចទាំងការចេញទៅវះ.កា.ត់.ទាំងឈឺមុខ របួ.ស ការតមចំណីអាហារ និងប្រុង ប្រយ័ត្នខ្ពស់ ។ ខណៈដែល ករណីម៉ៃ សុគន្ធ គឺអាច ចូលដើមដែលប្រែពីច្រមុះ ដែលមិនមានស្លាក ស្នាមទៅជា លេចចេញយ៉ាង ច្បាស់នូវមុខរ.បួ.សដែលគេដឹងថា នឹងនៅតែជាប់ស្នាមបើទោះបីជាសះ ស្បើយក៏ដោយ។
ក្រៅពីច្រមុះមានបញ្ហានេះដែរ ការបង្ហោះសារ រៀបរាប់បញ្ចេញឈ្មោះគ្លីនិច កែសម្រស់នៅប្រទេសថៃនេះក៏នាំ មកនូវភាពចម្រូងចម្រាសរហូត មានសារព្រ មា នតារារូបនេះឲ្យចេញសារ សុំទោសមួយ កាលពីដើមខែនេះផងដែរ ។
គួរបញ្ជាក់ដែរថា កន្លងទៅ វីដេអូនៃការរលួយចុងច្រមុះ របស់តារាចម្រៀង ម៉ៃ សុគន្ធ ត្រូវបាន ទម្លាយឡើងកាលពី ចុងខែវិច្ឆិកាឆ្នាំ២០២០នេះបន្ទាប់ពីលោក បានស្វែងរកការព្យាបាល នៅគ្លីនិកក្នុងស្រុកមួយយីហោតុងម៉ី។ អ្វីដែលចាប់ អារម្មណ៍ គឺលោក ម៉ៃ សុគន្ធបានបញ្ជាក់ លើបណ្តាញសង្គមថា ច្រមុះដែលលោក មានបញ្ហាគឺក្រោយពីការវះ កា ត់ ដាក់ខ្ទង់
ដែលធ្វើនៅគ្លីនិកមួយ នៅរាជធានីបាងកកព្រះរាជាណាចក្រថៃ ដែលការវះ.កា.ត់.នេះធ្វើឡើងកាលពីអំឡុង.ចុងឆ្នាំ២០១៨មកម្ល៉េះ។អមដោយសាររិះគន់គ្លីនិកនេះ.ទើបត្រូវបានម្ចាស់តំ.ណាងគ្លីនិកដែលត្រៀមបើក.នៅកម្ពុជាប្រតិកម្មនិង.ស្នើឲ្យតារា.ចម្រៀង.រូបនេះចេញមុខសុំទោសជាសាធារណៈផងដែរ៕