ទីភ្នាក់ងារ ចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា រាជធានីបាងកក បានចេញសេចក្តីប្រកាស បញ្ជាឲ្យ មានការ បិទជាបណ្តោះ អាសន្នទាំង សាលារៀង កីឡាដ្ឋាន និងសារមន្ទីរហើយ ដោយសង្ឃឹមថា នឹង អាចទប់ស្កាត់ បញ្ហារីករាល ដាលនៃកូវីដ។
យោងតាមអ្នកនាំពាក្យរបស់រដ្ឋាភិបាល ថៃទទួលបន្ទុក កិច្ចការងាររដ្ឋបាលលោក Pongsakorn Kwanmuang បាន បញ្ជាក់ថាបម្រាមទាំងនេះ នឹងចូលជាធរមាន ចាប់ពីថ្ងៃសៅរ៍ តទៅដោយក្នុងនោះសាលារៀន នឹងចាប់ផ្តើមបិទ ពីថ្ងៃទី ៤ដល់ថ្ងៃទី១៧ខែមករាខណៈដែលទីកន្លែង ផ្សេងទៀតដូចរៀប រាប់ខាងលើនឹង បិទរហូតដល់ ពេលការផ្តល់ ព័ត៌មានបន្ថែម។
គួរឲ្យដឹងដែរថា គិតត្រឹមថ្ងៃសុក្រនេះ ប្រទេសថៃ បានរាយការណ៍អំពីករណីឆ្លងថ្មីដ ល់ទៅ២៧៩ករណីដែល សុទ្ធតែជា ករណីផ្ទុះក្នុងសហគមន៍ ហើយក្នុងនោះមានចំនួន ២នាក់បានបាត់បង់ ជីវិតក្នុងថៃជាមួយគ្នា៕