នាយកដ្ឋានព័ត៌មានវិទ្យា របស់ក្រសួងមហាផ្ទៃ បានប្រកាសថា កម្មវិធីកំសាន្ត TikTok គឺជាកម្មវិធីវី ដេអូខ្លីៗ ដែល កំពុងពេញនិយមក្នុងស្រទាប់ យុវវ័យ កម្ពុជា។ ដើម្បីទទួលបានការទាក់ទាញ អ្នកទស្សនា អ្នកប្រើប្រាស់ កម្មវិធី TikTok ព្យាយាមប ង្កើតនូវវីដេអូត្រាប់ សម្លេង ឬការ បញ្ចេញកាយវិការកំប្លែង។ល។
សេចក្តីប្រកាសបន្តថា កន្លងមក ក្រុមការងារសង្កេត ឃើញថា បងប្អូនមួយចំនួន បានប្រើប្រាស់កម្មវិធីនេះ ប្រាស់ចាក ពីក្រមសីលធម៌សង្គម ឬច្បាប់នៃព្រះរាជាណាចក្រ កម្ពុជា ដូចជា៖ – បង្កើតវីដេអូបង្ហាញ កាយវិការ ឬរូបភាព អា.ស.អា.ភា.ស – បង្កើត វិ ដែអូជាមួយ កាយវិការ ឬពាក្យពេចន៍ អសីលធម៌ -បង្កើតវីដេអូ ក្នុងគោលបំណង ប.ង្កើតព័ត៌មាន.ក្លែ.ង.ក្លា.យ. បង្ខូចកិត្តិយស អ្នកដទៃ ឬប.ង្កឲ្យមាន ចលាចលសង្គម។
អាស្រ័យហេតុនេះ នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ប្រកាសក្រើន រំលឹកដល់អ្នកលេងកម្មវិធីបណ្តាញសង្គម TikTok មេត្តាបញ្ឈប់ សកម្មភាពខុសឆ្គង ដូចបានរៀបរាប់ខាងលើ ព្រោះទង្វើទាំងនេះ អាចធ្វើឲ្យខ្លួនក្លាយជាជន ល្មើស នៃបទល្មើស ណាមួយ ដោយ ពុំបាន ដឹងខ្លួន៕