ស្រ្តីពីរនាក់ជា អ្នកដំណើរមក ពីប្រទេសថៃ ត្រូវបានរកឃើញ មានឆ្លងកូវីដ១៩ នៅខេត្ត បាត់ដំបង។ នេះបើតាម ទំព័រហ្វេសបុកផ្លូវមន្ទីរសុខាភិបាល ខេត្តបាត់ដំបង បានចេញផ្សាយនៅយប់ ថ្ងៃទី២ ខែមករា ឆ្នាំ២០២១។
ប្រភពដដែលបាន ឱ្យដឹងថា អ្នកទាំងពីរបាន ធ្វើចត្តាឡីស័ក នៅវិទ្យាល័យកំរៀង ក្រោយមក សម្រាក ព្យាបាលនៅ មន្ទីរពេទ្យខេត្តក្រោយ ប្រកាស រកឃើញឆ្លង កូវីដ១៩។