ប្រជាពលរដ្ឋ រស់នៅក្នុងបុរី លឹម ឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ កំពុងភ័ យខ្លាចរឿង ចោរចូលគាស់ ផ្ទះជាញឹក ញាប់ និង យកទ្រព្យសម្បត្តិខ្ទង់ ម៉ឺនដុល្លារអាមេរិក ។
យោងតាម គណនីហ្វេសប៊ុកមួយឈ្មោះ Minea Nea បានអោយដឹងថា កាលពីវេលាម៉ោង ១២៖៣០នាទី រំលង អាធ្រាត្រឈានចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ មានចោរធ្វើស កម្មភាពចូលគា ស់ផ្ទះ ក្នុងបុរី លឹម ឈាង ហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។
ជនរងគ្រោះ ថ្លែងថា ចោរបាន ចូលគាស់ផ្ទះ ដោយធ្វើការដោះ កញ្ជក់ទា្វរក្រោយបន្ទប់ លើ រួចចុះមកបន្ទប់ ក្រោម យកបានទ្រព្យអស់ជាង៣ម៉ឺនដុល្លារ ។ ក្នុងនោះមានទូរស័ព្ទ ៤គ្រឿង លុយក្នុងកា បូប និង គ្រឿងអលង្ការ ពេជ្រ ។
បញ្ហានេះ ជនរងគ្រោះ ថ្លែងថា សូមអោយ បងប្អូនដែលរស់នៅ ក្នុងបុរី លឹម ឈាងហាក់ ទាំងអស់ មានការ ប្រុងប្រយ័ត្ន អោយបានខ្ពស់ ព្រោះផ្ទះនេះ ចោរបាន ចូលមកជាលើកទី ២ហើយ ដោយលើកទី១ គឺ មិនបាន សម្រេចទេ តែលើក ទី២នេះ គឺ ចោរយកបាន សម្រេច ទោះបីក្នុងផ្ទះ មានសមាជិក ច្រើនក៏ដោយ ក៏ចោរវា មិនញញើត ឬខ្លាចរ អា នោះទេ ។
ជាមួយគ្នានេះ ជ.ន.រ.ង.គ្រោះបាន.ដាក់ពាក្យបណ្តឹងរួចរាល់ ហើយដែរ ដើម្បីអោយសមត្ថកិច្ច តាមចាប់ខ្លួន ចោរយកមកផ្តន្ទាទោស តាមផ្លូវច្បាប់ ៕