លោក ហួត ហៃ អភិបាលរង រាជធានីភ្នំពេញ ទទួលបន្ទុកច្រក ចេញចូលតែមួយ របស់រាជធានីភ្នំពេញ បានដឹក នាំប្រជុំ ស្តីពីការជំរុញការផ្តល់ សេវាសាធារណៈ ជូនប្រជា ពលរដ្ឋ ឱ្យបានលឿន លើ វិស័យរៀប ចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី តាមយន្តការ ច្រកចេញចូល តែមួយ រាជធានីភ្នំពេញ ក្នុងឆ្នាំ២០២១ នេះ។
កិច្ចប្រជុំនេះ បានធ្វើ នៅសាលារាជ ធានីភ្នំពេញ ក្រោមការចូលរួម ពីលោក ហួត ហៃ អភិបាលរង រាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ។
ក្នុងកិច្ចប្រជុំនោះ លោកអភិបាលរងរាជធានី បានណែនាំដល់ មន្ត្រីដឹកនាំច្រកចេញចូក តែមួយ រាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ បន្ថែមទៀត លើកិច្ចការផ្ដល់ សេវាសាធារណៈ គ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ ឱ្យបានលឿន និងមាន ប្រសិទ្ធភាព ជូនប្រជា ពលរដ្ឋ ក្នុងឆ្នាំថ្មីនេះ៕