បទចម្រៀងថ្មី របស់តារាចម្រៀង រ៉ាប៊ី គឺបទ”មីខ្មៅ” នោះ ស្រាប់តែធ្វើឲ្យលេចចេញការ រិះគន់ និងប្រតិកម្មមួយ ចំនួនពីប្រជាជនដែល មានសម្បុរស្បែកពណ៌ខ្មៅ មួយចំនួនដែល ពួកគេថាជាបទ ចម្រៀងដែល កំប្លែងប៉ុន្តែបាន ឆ្លុះបញ្ចាំង ពី ការរើសអើង ពណ៌សម្បុរ សមនុស្សដូចគ្នានោះ។
ការប្រតិកម្មនេះក៏ក្រោយពី បទចម្រៀងបទ”មីខ្មៅ” របស់ផលិតកម្មថោន ទើបនឹងបញ្ចេញ បទចម្រៀង Audio ជាផ្លូវការកាលពី២សប្តាហ៍មុនដោយ មានអ្នកចូលទស្សនាជិត ១លានដងរួចមកហើយ។
មានវីដេអូខ្លះបានបញ្ចេញដោយ តារាចម្រៀងរ៉ាប៊ីដែលមាន លាបមុខនិងស្បែកពណ៌ខ្មៅដែល ការសម្តែងលាយ បែបកំ ប្លុកកំប្លែងរបស់តារាចម្រៀង រូបនេះផ្ទាល់ផងដែរ។ បុរសជនជាតស្បែកខ្មៅម្នាក់បានបញ្ជាក់លើវីដេអូ និងបានបង្ហោះលើបណ្តាញសង្គមTik Tok ថា៖ ផលិតកម្មថោនបានផលិតវីដេអូចម្រៀងមួយដែលនិយាយពីការសើចចំអកទៅអ្នកមានសម្បុរសស្បែកខ្មៅ។
កញ្ញា រ៉ាប៊ីមានស្បែកស ប៉ុន្តែគាត់លាប មុខឲ្យខ្មៅ ដែលវាគឺជាការលេងសើច និងជាការសើចចំអក ទៅកាន់មនុស្សដែលមានសប្បុរស្បែកខ្មៅ។ មនុស្សស្បែកខ្មៅ មិនមែនមិនស្អាតទេ ឬមិនមែនជាមនុស្សនោះទេ។ អ្នកជាមនុស្សបែបណា ក៏ដោយក៏ត្រូវតែទទួលស្គាល់ខ្លួនឯង ស្រលាញ់ខ្លួនឯង ត្រូវចេះបង្រៀនគ្នាឲ្យស្រលាញ់គ្នាទៅវិញទៅមកទោះបីជាមនុស្សនោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។ មនុស្សស្អាតគឺមានអត្តចរិកល្អ មិនមានការមើលងាយ សើចចំអក ឬការរើសអើងលើពណ៌សម្បុរនោះឡើយ។
ទោះជាយ៉ាងណា វីដេអូមួយត្រូវបានបញ្ចេញលើគណនីផ្លូវការរបស់ផលិតកម្មថោន ដើម្បីតបទៅនឹងការរិះគន់មួយចំនួន។ វីដេអូដែលនិយាយដោយ កញ្ញារ៉ាប៊ីលើកឡើងថា ជាបទចម្រៀងដែលមានបំណងចង់ ឲ្យបងប្អូនសប្បាយរីករាយ ហើយ ការលាបខ្លួនមុខឲ្យខ្មៅគឺដើម្បីឲ្យស៊ីទៅ នឹងអត្ថន័យនៃបទចម្រៀង និងមិនមានបំណងរើសអើង អ្នកមានសម្បុរស្បែក .ខ្មៅទេ ផ្ទុយទៅវិញគឺជាការលើកតម្ដើនអ្នកមានសប្បុរសស្បែកខ្មៅទៅវិញទេ។
នាងរំពឹងថាទស្សនិកជននឹងសប្បាយរីករាយជាមួយបទចម្រៀងមួយនេះ ហើយទោះជាយ៉ាងណានាងក៏ទទួលយក នូវការរិះគន់ណាមួយក្នុង ន័យស្ថាបនាផងដែរ។ទោះជាយ៉ាងណា បទចម្រៀងMV ផ្លូវការដែលគ្រោងចេញកាលពី ថ្ងៃទី៣០ ខែធ្នូឆ្នាំ២០២០នោះ នៅមិនទាន់បានឃើញជា ផ្លូវការនៅឡើយដែលគេ ដឹងថាអាចនឹងមានការកែ សម្រួលខ្លះ ដើម្បីបញ្ចៀសប្រតិកម្មណា មួយបន្ថែម៕