កាលពីថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០២១ កន្លងទៅនេះ ក្រសួងអប់រំ ប្រទេសថៃ បានសម្រេចចិត្តចេញសេចក្ដីប្រកាស បិទសាលា ទាំង ២៨ ខេត្តភ្លាមៗ ដែលជាខេត្តមាន អត្រាអ្នកឆ្លងច្រើន ជាងគេបង្អស់ក្នុងប្រទេស ។យ៉ាងណាមិញ ក្រសួង អប់រំប្រទេសថៃក៏បានបញ្ជាក់ថា
ករណីដែលបិទ សាលា ២៨ ខេត្តនេះ គឺជាករណីពិសេសមួយ ដែលក្រសួងត្រូវអនុម័តភ្លាមៗ ព្រោះវាអាចជាផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ចំពោះសិស្សានុសិស្ស ដែលអាចមាននាំ ឱ្យមានការរីករាល ដាលខ្លាំងខណៈកូវីដ១៩ ក្នុងប្រទេសថៃ ពេលនេះ កំពុងតែផ្ទុះខ្លាំង។
ក្នុងនោះដែរ មិនថាសាលារៀនរដ្ឋ ឬ ក៏ឯកជនទេ ឱ្យតែស្ថិតក្រោមការទទួលខុសត្រូវរបស់ក្រសួងអប់រំថៃ គឺត្រូវតែ បិទជាកំ ហិត ពោលគឺចាប់ ពីថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២១ នេះតទៅ រហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២១។ យ៉ាងណា មិញ ការបិទសាលារៀននេះ គឺបិទពេញមួយខែ ឬ អាចពន្យាពេល យូរជាងនេះ តាមអ្វីដែលក្រសួងថៃ មើលទៅតាម ស្ថានការណ៍នៃ ការរីករាលដាលជំងឺកូវីដ១៩ ក្នុង ប្រទេស។