បុរសម្នាក់បាន ស្នើសុំឲ្យក្រសួងសុខាភិបាល ត្រួតពិនិត្យមន្ទីរពេទ្យ បន្ថែមទៀត ដើម្បីឲ្យប្រជាពលរដ្ឋ មានភាពកក់ក្តៅ ខណៈដែលបុរសរូប នោះអះអាងថា ឪពុករបស់គាត់ មានជំងឺធម្មតា សោះ ស្រាប់តែខាង មន្ទីរពេទ្យបាន ពិនិត្យឃើញ មានជំងឺមហារីក។
បុរសម្នាក់ឈ្មោះ ចូច ផានិត ប្រើប្រាស់គណនី ហ្វេសប៊ុកឈ្មោះ “ខេមរៈ សេរីក្រោយ” សុំឲ្យស្ថាប័ន ព័ត៌មាន ជួយផ្សព្វផ្សាយ ពីការធ្វេសប្រហែស របស់មន្ទីរពេទ្យមួយ ចំនួន ដោយលោកបាន លើកឡើងថា ឳពុកគាត់ឈឺធម្មតា ទៅពិនិត្យ នៅមន្ទីរពេទ្យព្រះអង្គឌួង ស្រាប់តែចេញ លទ្ធផល មកថាមានជម្ងឺកា.ច.សា.ហាវ (មហា.រីក) សាច់ច្រមុះ រួច បញ្ជូនបន្តទៅ មន្ទីរពេទ្យរុស្សី មន្ទីរពេទ្យរុស្សី មិនបាន ពិនិត្យអ្វីបន្ថែម ទាំងអស់ ចាក់ថ្នាំគី.មី.ប្រឆាំង.ជម្ងឺ.មហា.រីក យក.តែម្តង។
ដោយសារមិន អស់ចិត្ត កូនៗយក លោកឳពុក មកពិនិត្យនៅមន្ទីរពេទ្យកាល់ ម៉ែត្រ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នេះ ជាលទ្ធផល គឺឪពុកគាត់ មិនមាន ជម្ងឺកា.ច.សា.ហាវ.នោះទេ។
ជាចុង ក្រោយ បុរសរូបនោះ បន្ថែមថា សូមឲ្យក្រសួង សុខាភិបាល ជួយតាមដាន និងត្រួតពិនិត្យបន្ថែម ទៀតទៅ លើមន្ទីរពេទ្យទូទាំងប្រទេស ជីវិតមនុស្សមិនមែនជា សំ រាមទេ ដើម្បីឲ្យប្រជាជ នមាន ភាពក ក់ក្តៅ និងកុំឲ្យជួប បញ្ហាដូច គ្រួសារ លោកទៀត។យ៉ាងណា នៅព្រឹកនេះ អ្នកយកព័ត៌មាន យើង មិនទាន់បាន ទទួលការបកស្រាយ បំភ្លឺពីខាង មន្ទីរពេទ្យ នៅឡើយទេ៕