កាលពីថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០២១ កន្លងទៅនេះ ស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជណាចក្រថៃ បានចេញសេចក្ដីជូនដំណឹងថា កំលុងពេលនេះ ប្រទេសថៃសម្រេច បន្តដាក់ប្រទេសរបស់ខ្លួន ក្នុងគ្រាអាសន្នបន្តទៀត ដោយចាប់ពីថ្ងៃទី១៦ ខែមករា ដល់ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២១ ដើម្បីជាការ ទប់ស្កាត់ និង គ្រប់គ្រងការរីករាលដាល ការឆ្លងជំងឺកូវីដ១៩ រលកថ្មីក្នុងប្រទេសថៃ ។
យ៉ាងណាមិញ បើយោងទៅតាមសេចក្ដីជូនដំណឹងនេះ ស្ថានទូតកម្ពុជាក៏បាន អំពាវនាងឱ្យប្រជាជនខ្មែរ ដែលរស់នៅប្រទេសថៃចូលរួមសហការ ឱ្យសកម្មជាមួយនឹងរាជរដ្ឋាភិបាលថៃ ដើម្បីទប់ស្កាត់ការរីករាលដាលនេះដើម្បីឱ្យ កាន់តែមាន ប្រសិទ្ធិភាព ព្រមទាំងបន្តថែរក្សាអនាម័យ ឱ្យបានខ្ជាប់ខ្ជួន ជៀសវាងការឆ្លងនូវជំងឺ កូវីដ១៩ ។ទន្ទឹមនឹងនោះ សម្រាប់ ប្រជាជនខ្មែរដែលមានបញ្ហាប្រឈម ផ្សេងៗ ត្រូវធ្វើការទំនាក់ទំនង តាមផេកហ្វេសប៊ុក ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដើម្បីស្ថានទូត ស្វែងរកដំណោះស្រាយ ជូនបងប្អូន៕