អាជ្ញាធរខណ្ឌឫស្សីកែវ បានចេញវិធាន ការមួយ លើករណីគ្រូហុងស៊ុយ ដែលផ្សព្វផ្សាយ ស្ទីឃ័រ (កាត់ឆុង)ប.ង្កឱ្យអ្នក មានជំនឿរតម្រង់ជួរ និងជួបជុំគ្នា ដោយមិនខ្លាចជំងឺកូវីដ-១៩។
លោក សន សោភ័ណ នាយករដ្ឋបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា អាជ្ញាធរបានចុះទៅ ណែនាំ តែមិនបានជួប គ្រូហុងស៊ុយ នោះទេ ប៉ុន្តែបានធ្វើលិខិត អញ្ជើញឲ្យទៅជួបរដ្ឋ បាលខណ្ឌ នៅថ្ងៃទី៨ ខែមករាខាងមុខ ដើម្បីធ្វើការ ណែនាំ ខណៈឮព័ត៌មានថា នៅថ្ងៃ១៦ ខែមករា ខាងមុខ នឹងមានការជួបជុំ ចែកស្ទីឃ័រកាត់ឆុង នេះម្តងទៀត ។
អភិបាលខណ្ឌឫស្សីកែវ បានឲ្យក្រុមការងារចុះណែនាំពីបញ្ហាកូវីដ-១៩ ដល់ក្រុមហ៊ុនមិនត្រូវឲ្យមានការ ជួបជុំច្រើន និងត្រូវអនុវត្តរក្សាគ.ម្លាត.សុវត្ថិភាព និងមានទឹកអា.កុលលាងដៃជានិច្ច ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ គ្រូហុងស៊ុយ ឡុង ណាលី អគ្គនាយិការស្ថាប័ន ម៉ាស្ទ័រ ណាលី ហុងស៊ុយ បានប្រកាស តាមបណ្តាញផ្សព្វផ្សាយថា មានឆ្នាំ ចំនួន៤ ដែលឆុងជាមួយអ្នកជាប់ សែស្រឡាយចិន វៀតណាម ខណៈថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម ជិតមកដល់ ក្រុមហ៊ុននឹងចែកស្ទីឃ័រ (កាត់ឆុង)
ដោយឥតគិតថ្លៃ ស្រាប់តែនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ អ្នកមានជំនឿ រាប់រយពាន់នាក់ ផ្អើលភ្លូកទឹកភ្លូក ដីសម្រុកទៅតម្រង់ជួរប្រ ជ្រៀតគ្នា៤ទៅ៥ជួរ ដើម្បីយកស្ទីឃ័រ(កាត់ឆុង)រហូតដល់យប់ ជ្រៅដោយមិនគិត ពីសុវត្ថិភាព ឬហានីភ័យការឆ្លងកូវីដ-១៩ឡើយ ៕