ពងទា ជាច្រើននាំ ចូលពីកសិដ្ឋានទាពង និងកសិដ្ឋានមួយ ចំនួនទៀត កំពុងជួប បញ្ហាគ្មានទីផ្សារ និងតម្លៃ ស៊ុត ចុះថោក។ កសិដ្ឋានមួយ មាន ឈ្មោះថា គ្រូណូ ពន្លៃ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានប្រកាស លក់ស៊ុត របស់ខ្លួន ក្នុងតំលៃ ១០០ គ្រា.ប់ = ៣៥,០០០៛ ដោយ.បញ្ជាក់ថា ពងទា ខ្មែរ វេចខ្ចប់ ស្អាត តម្លៃទាប គុណភាពល្អ។
លោក រស់ កាណាល់ (មិត្តភ័ក្តតែងហៅលោកថា លោកឧកញ៉ាពងទា) មានអាយុ ២៩ឆ្នាំ លោកមានមុខ របរធ្វើក្នុងប្រព័ន្ធផ្សព្វផ្សាយ មួយ បានឱ្យដឹងថា ក្រោយការផុសលក់ របស់លោកលើកទី១ ត្រូវបាន បងប្អូនជួយ Share ដល់ទៅ ជាង ៣៥០០ Share និងទិញពងទា អស់ប្រមាណជា ៣០០០០ពង។ លោកបន្តថា នេះគ្រាន់តែ ជាការជួយរក ទីផ្សារឲ្យឪពុក លោកប៉ុណ្ណោះ ដោយសារ ពង ចាល់ខ្លាំង សល់ ពេញទ្រូ។
កសិដ្ឋាន គ្រូណូ ពន្លៃ គឺជាកសិដ្ឋានឪពុកលោក ឧកញ៉ាពងទា ហើយបើនិយាយពីការចិញ្ចឹម ឪពុកលោក ចាប់ យករបរចិញ្ចឹមទាយកពងនេះ ប្រមាណជាង ៥ឆ្នាំហើយ ក្រោយគាត់ចូល និវត្តពីអាជីព ជាគ្រូបង្រៀន។ ចំពោះការជួយ លក់ របស់លោកវិញ ទើបតែធ្វើក្នុងពេល ពងទា គ្មានទីផ្សារ នេះទេ អំឡុងចុង ខែធ្នូ ២០២០នេះ។
លោកឧកញ៉ាពងទា បានបន្តថា «សម្រាប់កសិដ្ឋាន ឪពុកខ្ញុំ ពីមុនមកមាន ឈ្មួញកណ្ដាលនៅភ្នំពេញ ទទួលយក មកលក់បន្តអស់ៗពីទ្រុង មិនពិបាកលក់ ដោយខ្លួនឯងទេ។ ចំណែកតម្លៃឡើង ចុះទៅតាមតម្រូវការទីផ្សារ ចន្លោះពី ២៨០៛ ទៅ ៤៨០៛។ សម្រាប់ពេលនេះ ក៏មានការ Share និងជួយទិញច្រើនដែរ ពិសេសពួកគាត់ បានឆាត ឬទូរសព្ទកុម្ម៉ង់ឲ្យយកទៅដល់ផ្ទះ ដោយបន្ថែមថ្លៃសេវាដឹកជញ្ជូន»។
លោកឧកញ៉ា ពងទា បន្ថែមថា «មែនទែនទៅ យើងបានត្រឹមតែឮតៗគ្នាថា ពងវៀតណាមៗ ដែលបាននាំចូលមកក្នុងតម្លៃទាបជាងតម្លៃពងក្នុងស្រុក ធ្វើឲ្យពងក្នុងស្រុក បាត់បង់ទីផ្សារ។ ប៉ុន្តែយើងពុំមានភស្តុតាងណា មួយបញ្ជាក់ថា មានការនាំចូលមែនឬយ៉ាងណានោះទេ។
សម្រាប់ខ្ញុំ ព័ត៌មានទាំងអស់ត្រូវពឹងលើការបង្ហាញ របស់ក្រសួងកសិកម្ម បើក្រសួងប្រកាសថា ពុំមានការនាំ ចូលពីក្រៅទេ ខ្ញុំក៏យល់បែបនោះដែរ ព្រោះក្រសួងជាអ្នកមាន សមត្ថកិច្ចលើការងារនេះ ជាមែជាឪរបស់ប្រជាកសិករ ទាំងអស់នៅកម្ពុជា ដែលពឹងលើរបស់កសិកម្មដើម្បីចិញ្ចឹមក្រពះ។
ហេតុនេះរឿងការនាំចូលពងពីបរទេស ខ្ញុំបានត្រឹមតែឮតៗគ្នា ហើយព័ត៌មានផ្លូវការទទួលបានពីក្រសួងសាម៉ី គឺពុំមានការនាំចូលទេ តែដោយពុំសូវមានការជួបជុំ ដោយវិបត្តិកូវីដ និងការងាកទៅហូបសាច់ត្រី វិញរបស់ពលរដ្ឋ ក្នុងរដូវសម្បូរត្រី ទើបពងទាខ្វះទីផ្សារបែបនេះ។ ប្រសិនបើមានការនាំចូលពិតមែន! ខ្ញុំសូមស្នើដល់ រាជរដ្ឋាភិបាល ពិសេស ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងកសិកម្ម មេត្តាជួយទប់ស្កាត់ឲ្យបាន និងផ្ដន្ទាទោសជន ល្មើស ទាំងនោះតាមផ្លូវច្បាប់»។
លោកក៏មាន សំណូមពរដូចនេះថា «ខ្ញុំក៏សូមសំណូមពរដល់បងប្អូន ទាំងអស់ ឲ្យជួយគាំទ្រ និងទិញ កសិផលខ្មែរ មិនថាតែពងទានោះទេ ដើម្បីជ្រោងជីវភាព ប្រជាកសិករទូទាំងប្រទេស។ មួយវិញទៀត ខ្ញុំសូមចែករំលែក បទពិសោធការលក់ ផងដែរ គឺចង់ឲ្យប្រជាកសិករ ទាំងអស់ ព្យាយាមភ្ជាប់ខ្លួន ទៅនឹងបច្ចេកវិទ្យាទំនើប ដូចជា បណ្ដាញទំនាក់ទំនងសង្គម ជាដើម ដើម្បីជាផ្នែកមួយនៃ ការស្វែងរកទីផ្សារ ដូចដែលខ្ញុំបានធ្វើជោគជ័យ មួយផ្នែកនាពេលកន្លងមក។ ក្នុងនោះ ក៏ស្នើទៅក្រសួង សាមីមេត្តាបញ្ជ្រាបចំណេះ ដឹងផ្នែក ព័ត៌មានវិទ្យា បច្ចេកវិទ្យា ដល់ ប្រជាកសិករ ដើម្បីជាទុន មួយជួយ ជំរុញការលក់ ផ្សព្វផ្សាយ និងទទួលព័ត៌មាន របស់ពួកគាត់»។
យោងតាមក្រសួងរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ទាក់ទងនឹងការ លើកឡើងមតិមួយចំនួនថា មានការនាំចូលស៊ុតពីប្រទេសជិតខាង អគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្ម បានបញ្ជាក់ថាជូន សារធារណជនថា៖១)-អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ពុំដែលអនុញ្ញាត ជាគោលការណ៍ឱ្យនាំចូលស៊ុតពីប្រទេសជិតខាង ជាពិសេសប្រទេសវៀតណាមចូលមកទីផ្សារព្រះរាជាណាចក្រកម្ពុជាឡើយ។
២)-ចំពោះតម្លៃស៊ុតទាសម្រាប់យកទៅភ្ញាស់ បើប្រៀបធៀប រវាងកម្ពុជាជាមួយ នឹងប្រទេសវៀតណាម ពោល គឹមានតម្លៃប្រហាក់ ប្រហែលគ្នា ។ដោយឡែកស៊ុតទាធម្មតា មិនប.ង្កកំណើត នៅកម្ពុជាតម្លៃ ២៨០រៀលក្នុងមួយគ្រា.ប់ ចំណែក ឯកប្រទេសវៀតណាមតម្លៃ៣០០រៀលក្នុងមួយគ្រាប់។
៣)-ក្នុងស្ថានភាពជំងឹកូវីដ១៩ កំពុងគំ.រា.មកំ.ហែ.ងដល់សុខភាពសាធារណៈ ហើយកម្មវិធីជួបជុំ ផ្សេងៗត្រូវបានផ្អាក ដែលធ្វើឱ្យតម្រូវការស៊ុត ត្រូវបានកាត់ បន្ថថយ ជាអតិបរិមានៅពេលដែល ការចិញ្ចឹមបក្សីយក ស៊ុតមានការកើន ឡើងនៅគ្រប់តំបន់ទូទាំងប្រទេសប្រទេស។ម្យ៉ាងទៀតនៅក្នុង រដូវត្រីត្រូវ ប្រជាពលរដ្ឋមួយចំនួន បែរមកបរិភោគត្រី ជំនួសឱ្យស៊ុតបក្សីវិញ»។
បើតាមសេចក្តីប្រកាសព័ត៌មានស.ង្កត់ធ្ង.ន់.ថា.ករណីអាជីវករ អ្នកចិញ្ចឹមសត្វ ជាពិសេសចិញ្ចឹមមាន់ ទាយកស៊ុត បានដឹងព័ត៌មានពីការលួច នាំចូលស៊ុតមាន់ ទាពីប្រទេសជិត ខាង សូមទំនាក់ទំនង់ មកអគ្គនាយកដ្ឋាន សុខភាពសត្វ និង ផលិតកម្មសត្វ តាមរយៈ ទូរស័ព្ទ ០១២ ៨២៨ ២០៩ ដើម្បីចុះអន្តរាគមន៍ប.ង្ក្រា.ប.បទ.ល្មើ.ស.ចលនាសត្វ.និង ផលិតផលសត្វស្របតាមច្បាប់ ស្តីពីសុខភាពសត្វ និងផលិតកម្ម៕