ក្រសួងសុខាភិបាលថៃ បានបញ្ជាក់ថា អ្នកឆ្លង Covid-19 ថ្មីជាង ៩០០ ករណី ត្រូវបានរកឃើញ នៅក្នុងរោងចក្រ ផលិតត្រីខកំប៉ុងនៅសាមុតសាខន ក្រោយធ្វើតេស្ត លើបុគ្គលិកនៅទី នោះចំនួន ៣៨០០ នាក់។ នេះបើតាមការចុះផ្សាយ ដោយកាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១។
លោក Opas Karnkawinpong អគ្គនាយកនៃនាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លងថៃ បានបញ្ជាក់ពីព័ត៌មាននេះ និងបានកំណត់អត្តសញ្ញាណរោងចក្រ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Pataya Food Group ។
គួរជម្រាបថា ការរកឃើញចំនួនអ្នកឆ្លង ដ៏ច្រើននេះ ធ្វើឲ្យពលរដ្ឋថៃទូទាំងប្រទេស មានការភ្ញាក់ ផ្អើលយ៉ាងខ្លាំង ខណៈរដ្ឋាភិបាលថៃ ក៏បានប្រកាស បន្តដាក់ប្រទេសក្នុងគ្រា អាសន្នបន្ថែម ទៀតផងដែរ៕