ប្រភពពីតុលាការ ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា លោក ចាន់ យ៉េត ប្រធានគណបក្ស នគរប្រជាធិបតេយ្យ ត្រូវបានសមត្ថកិច្ចឃាត់ ខ្លួនកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ តាមដីកាបង្គាប់ ឱ្យចាប់ខ្លួន របស់តុលាការ ដោយសារតែជ.ន.ស.ង្ស័.យរូបនេះ បានធ្វើសកម្មភាព បោកប្រាស់លុយពលរដ្ឋប្រមាណ ៣០គ្រួសារ និងញុះញង់ពលរដ្ឋទន្ទ្រានដី ដោយខុសច្បាប់ នៅស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។
ប្រធានគណបក្សនគរប្រជាធិបតេយ្យ ត្រូវបានតុលាការ សម្រេចឃុំខ្លួន ដាក់ពន្ធនាគារកាល ពីចុងសប្តាហ៍មុន ដើម្បីរង់ចាំការស៊ើបអង្កេតករណីមាន សកម្មភាព មិនប្រក្រតីក្នុងវិវាទ ដីធ្លី នាពេល កន្លងមក។
តុលាការបានសម្រេច ឃុំខ្លួន លោក ចាន់ យ៉េត ប្រធានគណបក្សនគរប្រជាធិបតេយ្យ នៅក្នុងក្រោមការ ចោទប្រកាន់ពីបទ ឆបោក និងញុះ ញង់ ប្រជាពលរដ្ឋឱ្យប.ង្កភាពវឹកវរធ្ង.ន់.ធ្ងរ.ដល់សន្តិសុខសង្គម។
គួររំលឹកថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានព្រ.មា.នចាប់ខ្លួនលោក ចាន់ យ៉េត ប្រធានគណបក្សនគរប្រជាធិបតេយ្យ ដោយសារតែ.ដើរធ្វើសកម្មភាព.បោក.ប្រាស់.មនុស្សជាច្រើនពាក់ព័ន្ឋករណីដីធ្លី ប្រមាណ.៣០០ហិកតា នៅបឹងជង្រុក ស្ថិតក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ព្រមទាំងករណី.មិនប្រក្រតីមួយចំនួនទៀត។
លោក ចាន់ យ៉េត ប្រធានគណបក្សនគរប្រជាធិបតេយ្យ ត្រូវបានព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យ.បញ្ចប់មុខ ពីសមាជិកឧត្តមក្រុម.ប្រឹក្សាពិ.គ្រោះ និងផ្តល់.យោបល់ ដែលមាន.ឋានៈស្មើ ទេសរដ្ឋមន្ត្រី កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ៕