ដោយមានការ ឯកភាព ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើមឈើធំៗ ៣ដើម នៅលើសួន កាណាឌីយ៉ា នៅមុខ មន្ទីរពេទ្យអង្គឌួង ស្ថិតក្នុង ខណ្ឌដូនពេញ ដែលមាន អាយុកាល ជាង ៣០០ឆ្នាំ ហើយនោះ នឹងត្រូវអាជ្ញាធរ រាជធានីកា.ប់.យកចេញនៅ សប្តាហ៍ក្រោយ ដោយសារតែ ដើមឈើទាំងនោះ ពុកគល់ ប្រហោងក្នុង ព្រោះបើទុកយូរ នឹងនាំឲ្យមានគ្រោះ.ថ្នា.ក់ ដល់ប្រជាពលរដ្ឋជា អ្នកដំណើរ ។
លោកសំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន.រាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃ៨ ខែមករា ឆ្នាំ២០២១នេះថា “ដើមឈឺធំៗ នៅសួនកាណាឌីយ៉ា មុខពេទ្យព្រះអង្គឌួង មានចំនួនប្រមាណ ៥០ដើម និងមានអាយុកាល ប្រមាណជាជាង.៣០០ឆ្នាំមកហើយ ។
ដើមឈើធំៗទាំងនេះ អាជ្ញាធររាជធានីភ្នំពេញ ដោយមានការឯកភាព ពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ គ្រោង.នឹងកា.ប់យកចេញ នៅសប្តាហ៍នេះ ដោយសារតែដើមឈើទាំង ៣ដើមនោះ ពុកគល់ ប្រហោងក្នុង ដើម្បីកុំឲ្យ គ្រោះ ថ្នាក់ ដល់ ប្រជាពលរដ្ឋ ជាអ្នកដំណើរ ជាយថាហេតុ”។
លោកបន្តឲ្យដឹងថា ក្រោយពីកាប់យកចេញហើយ អាជ្ញាធររាជធានីភ្នំពេញ និងដាំដើមឈើថ្មីជំនួសវិញ។ ចំណែកដើមឈើ ដែលនៅសល់ក្រៅពី ៣ដើមនោះ អង្គភាពនឹងកាត់គ្រី (លះមែកចេញ) ផងដែរ ដើម្បីកាត់ បន្ថយ ទម្ងន់ដើមឈើ ហើយក៏ជាការ លើកសោភ័ណភាពរាជធានី ភ្នំពេញ ឲ្យកាន់ តែស្រស់បំព្រង៕