មន្ត្រីសាខាអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួត ប្រជែង និងប.ង្ក្រាប.ការក្លែ.ង..បន្លំ «ក.ប.ប.» ខេត្តបន្ទាយមានជ័យ ដោយមានការសហការ ពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះផ្សព្វផ្សាយ អំពីសុវត្ថិភាពម្ហូប អាហារ និងត្រួតពិនិត្យគុណភាព សុវត្ថិភាព លើផលិតផល ម្ហូបអាហារ នៅផ្សាររ៉ា និងស្តង់ ត្រី ក្នុងក្រុងប៉ោយប៉ែត។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានការធ្វើវិភាគ បឋមទៅលើគំរូម្ហូប អាហារចំនួន ១៣គំរូរួមមាន៖ ត្រសក់ ផ្កាខាត់ណា ក្រូចឃ្វិច ម្ទេសខ្មាំង ផ្កាខ្ទឹម ការ៉ុត ផ្លែប៉ោម ត្រីរ៉ស់រស់ ត្រីរ៉ស់ងាប់ ប្រហិត មីសួ ប្រហិតហតដក ប្រហិត សំប៉ែត និងប្រហិត ក្តាម ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញ ក៏បានធ្វើការត្រួតពិនិត្យរកភាព មិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ ទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ មួយចំនួនរួមមាន៖– ត្រីរ៉ស់រស់ និងត្រីរ៉ស់ងាប់ មានសារធាតុគីមី Vet drug Sulfamethazine និង Vet drug Tetracycline– ការ៉ុត មានសំណល់ថ្នាំកសិកម្ម (PY)។
បន្ទាប់មក មន្ត្រីជំនាញបានធ្វើកំណត់ ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុ ត ក.ម្ទេ.ចចោលនៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ជៀសវាងប.ង្កផលប៉ះពាល់ដល់.សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខ.ច្បាប់ថែមទៀត៕