Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

លោក នេត្រ ភក្ត្រា ៖ ការទប់ស្កាត់និងបទល្មើសធនធានធម្មជាតិ នៅឆ្នាំ២០២០ មានកំណើនចំនួន ៣៤៤២ ករណី

Posted on January 12, 2021

ក្រសួងបរិស្ថានបង្ហាញនូវមោទកភាពចំពោះមន្ត្រីឧទ្យានុរក្ស សមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិនិងអង្គការដៃគូទាំងអស់ដែល បានចូលរួមការគ្រប់គ្រងនិងអភិរក្សតំបន់ការពារធម្មជាតិនៅក្នុងឆ្នាំ២០២០ កន្លងមកនេះជាពិសេសក្នុងការអនុវត្តច្បាប់ទប់ស្កាត់និងប.ង្ក្រា.បបទល្មើសធនធានធម្មជាតិ ដោយបទល្មើសដែលបង្ក្រា.ប បាននៅឆ្នាំ២០២០ មានកំណើនចំនួន ៣៤៤២ ករណី ឬកើនឡើងប្រមាណ ៣០%»។

នេះគឺជាការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ដោយបានបង្ហាញពីប្រសិទ្ធភាពកាន់តែ.ខ្ពស់នៃការអនុវត្តច្បាប់.ប្រឆាំងនឹងបទល្មើសក្នុង តំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះទាំង ៦៨ កន្លែង ដែលស្ថិតនៅក្រោមការការពារនិងអភិរក្សរបស់ក្រសួងបរិស្ថាន។

លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានឱ្យដឹងថា ,នៅពេញមួយឆ្នាំ ២០២០ មន្ត្រីឧទ្យានុរក្សទាំង ១២០០ នាក់នៃក្រសួងបរិស្ថានបានចុះល្បាតសរុបចំនួន ២៧.៥៨៨ លើក ខណៈនៅការចុះល្បាតនៅឆ្នាំ ២០១៩ មានចំនួន ២៤.០៤៨ លើក ពោលគឺមានការចុះល្បាតមានការកើនឡើងចំនួន ៣.៥៤០ លើក។

ក្នុងការចុះល្បាតនេះ មន្ត្រី ឧទ្យានុរក្សដែលជាមន្ត្រីនគរបាល យុត្តិធម៌បាមប.ង្ក្រាបបទល្មើសបានចំនួន ៨.៩១៧ ករណី ខណៈឆ្នាំ ២០១៩ បង្ក្រា.បបានបទល្មើស.ធនធានធម្មជាតិចំនួន ៥.៤៧៥ ករណីគឺមានការកើនឡើង.ចំនួន ៣.៤៤២ ករណី។ តាមការបញ្ជាក់ របស់លោករដ្ឋលេខាធិការ.ក្រសួងបរិស្ថាន បទល្មើសដែលប ង្ក្រាបបានភាគច្រើនជាបទល្មើសលួចកាប់ឈើ ការរុករានទន្ទ្រានកាន់កាប់ដីព្រៃខុសច្បា.ប់ ការបរបា.ញ់សត្វ និងការដាក់អន្ទា.ក់.ចា.ប់សត្វ។

លោក នេត្រ ភក្ត្រា បានថ្លែងថា៖ «ការបង្ក្រា.បនិងទប់ស្កាត់.បទល្មើសមានការកើនឡើង បានបង្ហាញពីការអនុវត្តច្បាប់.កាន់តែមានប្រសិទ្ធភាព និងបង្ហាញពីការខិតខំរបស់មន្ត្រីឧទ្យានុរក្ស សហគមន៍តំបន់ការពារធម្មជាតិ និងអ្នកពាក់ព័ន្ធដោយមិនខ្លាចនឿយហត់ក្នុងការចុះល្បាតការពារព្រៃឈើនិងជីវៈចម្រុះ»។

លោករដ្ឋលេខាធិការ ក្រសួងបរិស្ថានបានថ្លែងថា នៅឆ្នាំ ២០២០ កន្លងទៅ សំណុំរឿងបទល្មើសធនធានធម្មជាតិដែលត្រូវបានបញ្ជូនទៅកាន់តុលាការមានចំនួន ៦០៥ ករណី ហើយនៅឆ្នាំ ២០២០ មានការផាកពិន័យអន្តរការណ៍លើជនប្រព្រឹត្តល្មើសចំនួន ៨៥៧ ករណី និងបទល្មើសដែលត្រូវធ្វើការអប់រំនិងធ្វើកិច្ចសន្យាមានចំនួន ២៩៤៦ ករណី។

លោក នេត្រ ភក្ត្រា បានបន្ថែមថា ក្នុងប្រតិបត្តិការចុះល្បាតនិងបង្ក្រា.បបទល្មើស នៅឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបានរឹបអូសរណាយន្តបានចំនួន ៤.០០៤ គ្រឿង គឺមានការកើនឡើងប្រមាណ ៥០០ គ្រឿង ខណៈនៅឆ្នាំ ២០១៩ រណាយន្តដែលត្រូវបានរឹបអូសមានចំនួន ៣.៤៩៤ គ្រឿង។

លោករដ្ឋលេខាធិការបានថ្លែងថា ចំណែកអន្ទាក់ដែលត្រូវបាន ដោះបានចេញពីតំបន់ការពារធម្មជាតិក្នុងឆ្នាំ ២០២០ មានចំនួន ៤៣.២៧០អន្ទាក់ គឺមានការកើនឡើងជិត ៤០០០អន្ទាក់ ខណៈ នៅឆ្នាំ ២០១៩ កន្លងទៅ អន្ទាក់ដែលត្រូវបានមន្ត្រីឧទ្យានុរក្សនិងសហគមន៍តំបន់ការពារធម្មជាតិដោះបានចំនួន ៣៩.៣៨២ អន្ទាក់។

នៅឆ្នាំ២០២០កន្លងទៅ រថយន្តចំនួន ២១៥ គ្រឿងដែលប្រព្រឹត្តបទល្មើសត្រូវបានរឹបអូស និងគោយន្តចំនួន ៦១១ គ្រឿង ព្រមទាំងម៉ូតូចំនួន ៥៩០ គ្រឿងត្រូវបានដកហូតផងដែរ ។ មន្ត្រីឧទ្យានុរក្សក៏បានដកហូតកាំភ្លើងកែច្នៃដែលប្រើសម្រាប់បរបាញ់សត្វបានចំនួន ៧៣៧ ដើម និងដកហូតឈើបានចំនួន ២៧១៨ម៉ែត្រគូប។

លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ជាមួយប្រសិទ្ធភាពនៃការអនុវត្តច្បាប់នេះ បទល្មើសព្រៃឈើខ្នាតធំលែងមានទៀតហើយ គឺនៅមានបទល្មើលព្រៃឈើខ្នាតតូចដែលមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាននិងបន្តសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិ និងអង្គការដៃគូបន្តអប់រំផ្សព្វផ្សាយច្បាប់ និងអនុវត្តច្បាប់ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសបន្តទៀតដើម្បីថែរក្សា និងការពារធនធានធម្មជាតិដែលកម្ពុជានៅមាននេះឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត»៕

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • ទើបស្គាល់គ្នា ហ៊ានទៅ​​​​ដល់​បន្ទប់​ជួលខាង.ប្រុ..សៗ ៣នាក់ ពេលទប់មិនឈ្នះ .លូ.ន.ស្រែកហៅឲ្យគេជួយ ​(មានវិដេអូ)
  • ស្តាប់លោកគ្រូCO សារភាព រឿងមកទារលុយ ច្រើនដង មិនបាន ហើយចា…ប់…រំ….លោ…ភ…កូនស្រីជំនួស ព្រោះ….
  • នៅរៀនសោះ ឆាតហ្វេសប៊ុក ខាងស្រីហៅមកលេងផ្ទះ ស្រាប់តែទៅដល់ ខា.ង.ប្រុ.ស ជា.ប់.អ.ន្ទា.ក់
  • ក្រោយផលិតករ ដ៏ល្បីមួយរូប រិះគន់ការប្រឡងរើសបវរកញ្ញា ដូចរើស ស្រី.ខូ.ច ត្រូវម្ចាស់ក្រុមហ៊ុនប្តឹង
  • ផ្អើលដល់ប្រទេសចិន រឿងបាតុភូត ពពកចេញឥន្ធូរប្រាំពីរពណ៌ ហោះកាត់ទីក្រុង Haikou
  • ជឿពេក គ្រូដោះអំពើ ប្រាប់ឲ្យនា.រី.៣នាក់ ចូលប.ន្ទ.ប់.កា.ត់ប្រជ្រុយស៊យចេញ ដោយប្រើដៃ…
  • នា.រី ៣នាក់ ដាច់ចិត្តប្តឹ.ង.បុ.រ.សម្នាក់ ព្រោះតែពេលនៅកន្លែងស្ងាត់ ធ្លាប់ប្រើល្បិច​នេះ…..
  • ប្រទេសមួយទៀតហើយ ប្រកាសបិទកម្មវិធី TikTok របស់ចិន ដោយសារតែធ្វើឲ្យពលរដ្ឋ….
  • រឿងធំហើយ ផ្ទាំងទឹកកកដ៏ធំនៅ​តំបន់ Greenland បានរលាយ ធ្វើឲ្យទឹកសមុទ្រហក់ឡើងខ្ពស់ និងគ្មានវិធីបញ្ឈប់វាបានទេ
  • និយាយស្តាប់គ្នាមិនបាន សង្សារសុំបែ.ក សុខចិត្តធ្វើរឿងនេះ ដើម្បីបញ្ជាក់ចិត្តស្មោះ តែខាងស្រី….

ប្រក្រតីទិន

January 2021
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
« Dec   Feb »

Archives

  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme