ហេតុអ្វីដែលនាំឱ្យមានសារ រិះគន់នេះ ក៏ព្រោះតែបទចម្រៀងនេះ ត្រូវបានអ្នក ស្តាប់លើកឡើងថា បានបន្ទាបតម្លៃស្ត្រី មិនឆ្លុះ បញ្ចាំងពីការអប់រំ និងបង្ហាញពី អំពើផិតក្បត់គ្នា ទោះបីមានប្តីប្រពន្ធរួចទៅហើយនោះក្តី។
បទដែលច្រៀងCover ឡើងវិញដោយកញ្ញា វីតា គឺបទ”មុនអូនមានប្តី បងនៅឯណា?” ដែលបទនេះត្រូវបានគេដឹងដែរថា ជាបទចម្រៀងដើម របស់តារា ចម្រៀងនាយចឺម ដែលចេញនៅផលិតកម្មសាន់ដេ ជាយូរមកហើយ គឺបទ”មុនបងមានប្រពន្ធ អូននៅឯណា”។
បទចម្រៀងនេះត្រូវបានគេដឹងដែរថា ជាការនិពន្ធរបស់លោក ហ៊ាង ម៉េងហ៊ួ និងត្រូវបានបញ្ចេញជាMV កាលពីអំឡុងខែធ្នូឆ្នាំ ២០២០មកម្ល៉េះ ដែលមានអ្នកចូលទស្សនាច្រើនជាង ៤លានដងរួចមកហើយ ប៉ុន្តែមិនលេច ចេញការរិះគន់ច្រើននោះទេ។
បទនេះត្រូវបានតារាចម្រៀង វីតា លើកយកមកច្រៀង Cover ឡើងវិញរហូតផ្ទុះចេញនូវសាររិះគន់ និងប្រតិកម្មពីសំណាក់ទស្សនិជនជាច្រើន ក្រោយពីបទនេះត្រូវបានបញ្ចេញនិងបង្ហោះនៅលើបណ្តាញYoutube បានមួយថ្ងៃប៉ុណ្ណោះ។
ថ្មីៗនេះ មានការភ្ញាក់ផ្អើលអមដោយការរិះគន់ខ្លាំងៗ ទៅលើបទចម្រៀងមួយបទគឺបទ ”មុនអូនមានប្តីបងនៅឯណា?” ដែលច្រៀងCover ដោយកញ្ញាវីតា ។ បទនេះត្រូវបានអ្នកស្តាប់អ្នកទស្សនា មួយចំនួនធ្វើការចែករំលែក និងវាយសំពងដោយ ការរិះគន់យ៉ាងខ្លាំងទៅលើតារាចម្រៀងកញ្ញា វីតា ពិសេសលើអ្នកនិពន្ធផងដែរ។
ទោះជាយ៉ាងណាតបទៅ នឹងការរិះគន់នេះដែរអតីតបេក្ខនារីកម្មវិធី X-Factor កញ្ញា វីតា បានចេញមុខសុំទោស ចំពោះកំហុសឆ្គងដោយអចេតនានេះ។ នាងបញ្ជាក់ថា ដោយសារស្រលាញ់ចូលចិត្តបទចម្រៀងនេះ ទើបនាងសម្រេចចិត្តលើកវា យកមក ច្រៀងឡើងវិញនិងមិនមានបំណង បន្ទាបតម្លៃស្ត្រីនោះឡើយ។ នាងលើកឡើងដែរថា អត្ថន័យនៃបទចម្រៀងអាចប ង្កប់ដោយអត្ថន័យនៃការស្គាល់ពីបុគ្គលិកលក្ខណៈបុរសថ្មីដែល
ល្អជាងស្វាមីដែលគាត់ មានបច្ចុប្បន្នចូលចិត្តដើរលេងស៊ីផឹ.ក ស្រី.ញី និងប្រើអំ.ពើ.ហិ.ង្សាទើបធ្វើឲ្យនាង.សោកស្តាយបុរសថ្មី ប៉ុន្តែគាត់មិន.អាចបោះបង់ប្តី.ដើម្បីបុរសថ្មី.នោះបានឡើយ។
បើទោះបីជាយ៉ាងណា នាងក៏នៅតែ ថ្លែងការសុំទោសចំពោះ កំហុ.ស.ឆ្គងដោយ.អចេតនា ព្រោះនាងមិនមាន.បំណងអាក្រក់.ណាមួយឡើយ ហើយកន្ល.ងមកនាងក៏ធ្លាប់ច្រៀង បទចម្រៀង
Cover ជាច្រើនដែរ ប៉ុន្តែនាងមិនដែលជួបបញ្ហាដូចនេះឡើយ។ នាងរំពឹងទុក.ដែរថា ទស្សនិកជន.នឹងយោគយល់អ.ធ្យាស្រ័យចំពោះកំហុស.ឆ្គងដោយអ.ចេតនាមួយនេះ ហើយនាងសន្យាថា នឹងខិតខំបង្កើតស្នាដៃថ្មីប្លែ.ក ដើម្បីបង្ហាញពីសមត្ថភាព ទេពកោសល្យថ្មីផ្ទាល់ខ្លួនផងដែរ។
ទោះជាយ៉ាងណាគេ នៅមិនទាន់អាចស្វែងរកការបញ្ជាក់ណា មួយពីអ្នកនិពន្ធបទចម្រៀងមួយនេះបាននៅឡើយទេ។ ក៏មានការលើកឡើងដែរថា សម្រាប់ការច្រៀងបទចម្រៀងនេះ
គឺការ ច្រៀងបទចម្រៀងប្រុស និងស្រីមានភាពផ្ទុយពីគ្នា ។ តម្លៃស្រ្តីដែលក្នុង នាមជាកុលស្ត្រីមានខ្ពស់ជាង មនុស្សប្រុស គឺមិនអាចមានប្តីហើយទៅ មានសង្សារខាងក្រៅបាននោះទេ។គេចាំបានដែរថាកន្លងទៅអ្នកនិពន្ធបទចម្រៀងនៅ គ្រប់ផលិតកម្មទាំងអស់ក៏ធ្លាប់ត្រូវបាន
មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈធ្វើការណែនាំជាបន្តបន្ទាប់អំពីការ តែងនិពន្ធបទ ចម្រៀងប្រកបដោយ គុណភាព មានក្រមសីលធម៌ វិជ្ជាជិវៈ និងជួយលើក កម្ពស់មុខ មាត់សិល្បៈវប្បធម៌ជាតិជា ដើម ប៉ុន្តែនៅតែមានកំហុសឆ្គងនេះជាដដែល។
ក្នុងនោះដែរមហាជនក៏ស្នើឲ្យក្រសួងវប្បធម៌បន្តរឹត បន្តឹង និងត្រួតពិនិត្យលើស្នាដៃនិពន្ធរបស់ អ្នកនិពន្ធបទចម្រៀង មួយចំនួនដើម្បីចូលរួមចំណែក លើកមុខមាត់សង្គម លើកតម្កើងតម្លៃស្ត្រី កុំឲ្យដល់ពេលចេញបទ ចម្រៀងហើយមានការរិះគន់ ទើបមានការ សុំទោសជាក្រោយនោះ ។
មហាជនក៏សំណូមពរឲ្យសិល្បករទាំងអស់ធ្វើខ្លួនជាមនុស្សគំរូក្នុងសង្គមនិងសម្រាប់អ្នកគាំទ្រ និងចូលរួមសាងអំពើល្អជាគំរូជាជាងប្រព្រឹត្តិអំពើនានាដែលសង្គមស្អប់ខ្ពើមជាគំរូមិនល្អសម្រាប់មនុស្សជំនាន់ក្រោយ៕





