នៅចំពោះមុខប្រជាពលរដ្ឋ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ បានថ្លែងអំពាវ ដល់ប្រជាពលរដ្ឋ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ សូមជួយថែរក្សា ទំនប់ ប្រឡាយ ពិសេសមិន ត្រូវលក់ដី ដាច់ខាត ពីព្រោះ ការលក់ដី គឺយើងទទួលបានប្រាក់ត្រឹមមួយពេល តែបើយើង ទុកជួល និងប ង្កបង្កើនផល គឺយើងទទួល បានប្រាក់ចំណូលមួយជីវិត។
លោកមានប្រសាសន៍ យ៉ាង ដូច្នេះ ក្នុងឱកាស ដឹកនាំមន្ត្រីជំនាញចុះពិនិត្យ បឹង ប្រឡាយ និងទំនប់ទឹកមួយចំនួន ក្នុងឃុំចំនួន០៤ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដើម្បីសិក្សាធ្វើយ៉ាងណារក្សា និងទាញយកប្រភពទឹកសម្រាប់ស្រោច ស្រព ដំណាំផ្សេងៗរបស់ ប្រជាកសិករ នារដូវប្រាំង ដូចជាស្រូវ ពោត និងថ្នាំជក់ ជាដើម ខណៈឆ្នាំនេះ បឹង និងប្រឡាយនានាបានគោករាក់ ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនបង្ខំចិត្តបុ កអណ្តូងស្នប់ ដើម្បីទាញយកទឹកមកប្រើប្រាស់។
លោកបានថ្លែងទៅកាន់ បងប្អូន ប្រជាពលរដ្ឋ ពិសេសអាជ្ញាធរ ភូមិ/ឃុំ សិក្សាឲ្យបានច្បាស់ថា ត្រូវជីកប្រឡាយ ធ្វើទំនប់ បែបណា ដើម្បីរក្សាទឹក បានច្រើន អាចប្រើប្រាស់គ្រប់គ្រាន់ តាមតំបន់នីមួយៗ ខណៈក្រុមការងារ ត្រៀមជានិច្ច ក្នុងការជួយតាមសំណូមពរ។
លោករដ្ឋមន្ត្រី ក៏បានដោះស្រាយ បញ្ហាដី នៅតំបន់ ជាប់បឹង ជូនប្រជាពលរដ្ឋ ដោយប្រើប្រាស់យុទ្ធសាស្ត្រឈ្នះៗ បានយ៉ាងល្អ និងបានលើកទឹកចិត្ត ជួយសម្រួល ប្រជាពលរដ្ឋ ធានាជួយទិញគោ ដែលពលរដ្ឋ ចិញ្ចឹមបានផងដែរ។
សូមបញ្ជាក់ថាក្រោមការ ចង្អុលបង្ហាញពីសំណាក់ លោកជា សុផារ៉ា បានចាត់ឲ្យក្រុមការងារ ចុះជួយអន្តរាគមន៍ ស្តារប្រឡាយ មួយចំនួន ដូចជាប្រឡាយ វត្តគគីរ និងប្រឡាយទួលតាចក់, ដាក់ម៉ាស៊ីនបូមទឹក ចំនួន២ ជួយបូមទឹកពីព្រែកចាមចូលប្រឡាយប្រវែង៤គីឡូម៉ែត្រ បម្រើប្រយោជន៍ កសិករ៦ភូមិ លើផ្ទៃដីជាង២០០ហិកតា។
គ្រោងជីកស្រះធំមួយ នៅឃុំស្វាយ ឃ្លាំង បម្រើការស្រោចស្រព លើផ្ទៃដីច្រើនជាង ៣០០ ហិកតា។ អន្តរាគមន៍ស្តារប្រឡាយ អូឈ្លើង យកទឹក ពីបឹងធំ ក្នុងឃុំរការខ្នុរ សម្រាប់ស្រោចស្រពដំណាំថ្នាំជក់ ពោត ប្រជាពល រដ្ឋចំនួន៥ភូមិ។
ដោយឡែកនៅឃុំឈូក ក្រុមការងារ បានទាញ យកទឹក ស ង្រ្គោះស្រូវនៅចំនុចឃ្លីវ និងបឹងកាដេរ តាមរយ:ការ ស្តាប្រឡាយ ទាញយកទឹកពីបឹងការដេ ដែលអាចស្រោចស្រព លើផ្ទៃដីច្រើនជាង ១៥០០ ហិកតា៕




