មន្ត្រីសាខា ក.ប.ប. ខេត្តឧត្តរមានជ័យ ដោយមានការ សហការពីមន្ត្រីមន្ទីរ ពាណិជ្ជកម្មខេត្ត អាជ្ញាធរ ដែនដី និងគណៈ កម្មការផ្សារ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ បានបន្តការងារចុះផ្សព្វផ្សាយ អំពីគុណភាព សុវត្ថិភាព ម្ហូបអាហារ និងធ្វើការត្រួតពិនិត្យទំ និញដែលជាគ្រឿង ឧបភោគ នៅផ្សាថ្មី.អ.ន្លង់វែង ស្ថិតក្នុងភូមិអូរ.ចិញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ត.ឧត្តរមានជ័យ ។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋម.ទៅលើគំរូ.ម្ហូបអាហារចំនួន ១៤គំរូដូចជា៖ ពពុះសណ្ដែក នំបញ្ចុក បាញ់កាញ់ មីសួរ សរសៃលត ណែមសាច់ត្រី និងណែមត្រចៀកជ្រូក ដើម្បីស្វែងរកសារធាតុគីមី.ហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បាន ធ្វើការត្រួតពិនិត្យរកភាព មិនអនុលោម.របស់ទំនិញនៅ.លើសម្បកវេច.ខ្ចប់ផងដែរ។
ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញផ្ទុក សារធាតុគីមីហាម ឃាត់បូរ៉ាក់រួមមាន៖ ពុះសណ្ដែក ចំនួន ១២ គីឡូក្រាម ,បា ញ់ កាញ់ ចំនួន ២.៥ គីឡូក្រាម។ សរុបដក ហូតបានចំនួន ១៤.៥០គីឡូក្រាម។ បន្ទាប់មកមន្រ្តីជំនាញ បានធ្វើកំណត់ហេតុដក ហូតផលិតផលទាំងនោះ មករក្សាទុក ដើម្បីដុ ត ក.ម្ទេចចោលនា.ពេលក្រោយ.តាម.នីតិវិធី។
ទន្ទឹមនឹងនោះមន្ត្រី ជំនាញក៏បានធ្វើការណែនាំ ដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាម ច្បាប់ស្តីពីការ គ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ ស្តីពីកិច្ចការពារអ្នក ប្រើប្រាស់ ជៀសវាង ប.ង្កផល ប៉ះពាល់ដល់សុខភាពប្រជា ពលរដ្ឋ នឹងអាចប្រឈម ចំពោះមុខច្បាប់ ថែមទៀត៕