លោកសាំង គឹមយ៉ាន អតីតមន្រ្តីពេទ្យទា ហាន ផ្កាយ១ (ឧត្តមសេនីយ៍ត្រី) ចូលនិវត្តន៍ ដែលបាន ហៅខ្លួនឯងថា ជាវេជ្ជបណ្ឌិតក្រជាង គេលើពិភពលោក ដោយសារ តែជួយព្យាបាលអ្នកក្រ មិនគិតថ្លៃនោះ បានអះអាងថា គាត់បានរកឃើញ ថ្នាំព្យាបាលជំងឺមហារីក ឈាម បានពូកែ ស័ក្ដិសិទ្ធិ មានប្រសិទ្ធភាពមួយរយភាគរយ។
ដូច្នេះលោកស្នើសុំទៅ រាជរដ្ឋាភិបាល ជួយសង់ រោងចក្រផលិត ឱសថនេះ ដើម្បីនាំ យកទៅលក នៅបរទេស ព្រោះនៅលើពិភពលោក មិនទាន់ មានប្រទេសណា អាចព្យាបាលជំងឺមហារីកឈា ម នេះជាសះស្បើយទេ។
លោកសាំង គឺមយ៉ាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ថា ថ្នាំព្យាបាលជំងឺមហារីកឈាម ដែលលោក រកឃើញនោះ គឺជាប្រភេទរុក្ខជាតិម្យ៉ាង ដុះនៅតាមតំបន់ភ្នំ ក្នុងប្រទេសកម្ពុជា ដែលពុំមានអ្នកណាស្គាល់ ឈ្មោះទេ សូម្បីតែលោក ក៏មិនស្គាល់ដែរ ប៉ុន្តែគ្រាប់របស់វា អាចយកមក បណ្ដុះពូជបាន។
ដូច្នេះហើយ ទើបលោកគិតថា បើរាជរដ្ឋាភិបាល មានលទ្ធភាពអាច យករុក្ខជាតិនេះ មកដាំ រួចបង្កើត រោងចក្រផលិតវត្ថុធាតុដើម និងឱសថនេះតែម្ដង ហើយនាំយ កទៅលក់នៅក្រៅប្រទេស នឹងបានចំណូលជាតិ មិនខាន និងអាចជួយស ង្រ្គោះជនរួមជាតិ កម្ពុជា និងប្រជាជនលើ ពិភពលោក ឲ្យរួចផុតពីជំងឺកា.ច.សា.ហា.វនេះផងដែរ។
លោកសាំង គឹមយ៉ាន បានមានប្រសាសន៍ថា “បាទ! ខ្ញុំរកឃើញយូរមក ហើយ គឺតាំងពីឆ្នាំ២០១៣ មកម៉្លេះ តែពេលនោះ ខ្ញុំអត់ទាន់បានសាកល្បង លើអ្នកជំងឺ។ ទើបតែមកសាកល្បងនៅឆ្នាំ២០១៤ ហើយក៏ឃើញអ្នកជំងឺ ជាជាបន្តបន្ទាប់ គឺច្រើនណាស់ ប្រហែលរាប់រយនាក់ទៅហើយ ។
ជំងឺនេះ ជាប្រភេទមេរោគ អ៊ីចឹងយើងត្រូវរក ថ្នាំស.ម្លា.ប់.មេរោគហ្នឹងឲ្យបានសិន ព្រោះពិភពលោកនេះ គេរក.មិនឃើញ ក្រុមស្រាវជ្រាវ ទាំងបារាំង ទាំងអាមេរិក គេរកអត់. ឃើញទេ ក៏ប៉ុន្តែខ្ញុំរកឃើញយូរ.ហើយ ហើយឥឡូវនេះ អ្នកជំងឺ.បានទូរស័ព្ទមករកខ្ញុំសឹងរាល់ថ្ងៃ ក្រោយល្បីថា ជាសះស្បើយនោះ។
គិតទៅក្នុងការស្រាវ.ជ្រាវនេះ ខ្ញុំប្រើពេលយូរ តាំងពីនៅក្មេង.មក រហូតបានរកឃើញដើមរុក្ខជាតិមួយ ដែលអាចមាន.ប្រសិទ្ធភាពខ្ពស់ ក្នុងការស.ម្លា.ប់.មេរោគហ្នឹង ខ្ញុំក៏យក.ដើមរុក្ខជាតិហ្នឹង មកព្យាបាល.ជាមួយអ្នកជំងឺ ជាបន្តបន្ទាប់មក។
ដើមរុក្ខជាតិនេះ ខ្ញុំក៏អត់ស្គាល់ថា ឈ្មោះអីដែរ ព្រោះសួរអ្នកស្រុក.នៅម្ដុំដែល.មានដើមរុក្ខជាតិហ្នឹង គេអត់ដឹងថា មានឈ្មោះ.អីដែរ ព្រោះវាដុះឯង អត់មានអ្នក.ណាដាំ គឺច្រើនដុះនៅតាមដងភ្នំ។ ដូច្នេះក្នុងព្យាបាល.របស់ខ្ញុំ គឺពឹងផ្អែកលើរុក្ខជាតិ.តែមួយមុខហ្នឹង ប៉ុន្តែវាមានប្រសិទ្ធភាពខ្ពស់ ១០០% ក្នុងធ្វើឲ្យជីវិតមនុស្សរស់តែម្ដង។
រុក្ខជាតិហ្នឹង ខ្វះខាត ព្រោះបើចង់ផលិតវត្ថុធាតុ.ដើមហ្នឹង ឲ្យបានច្រើន ទាល់តែរដ្ឋាភិបាលហ្នឹង ជួយជ្រោម.ជ្រែងផង គឺត្រូវបង្កើតជារោងចក្រ បង្កើតចម្ការ ដាំរុក្ខជាតិ ហើយខ្ញុំអ្នករកពូជឲ្យ គឺរុក្ខជាតិហ្នឹងមានពូជ ខ្ញុំពិសោធន៍.មើលអស់ហើយ អាចដាំរស់បាន។ អ៊ីចឹងយើងអាចផលិត.វត្ថុធាតុដើមហ្នឹង នាំចេញទៅក្រៅប្រទេស.បានហើយ កាលណាយើងដាំបានផល។
វាជាដើមប្រភេទធំ ហើយពេលបានផល.ហើយហ្នឹង បានផលរហូតរាប់.រយឆ្នាំទៅ គឺយកផ្លែវា មកបណ្ដុះជាពូជទៅ យើងដាំបាន ហ្នឹងបើសិន.ជារដ្ឋាភិបាលជួយជ្រោមជ្រែង អាចបង្កើតវត្ថុធាតុដើមហ្នឹង រដ្ឋាភិបាល ក៏.ចំណេញសេដ្ឋកិច្ចជូនជាតិដែរ។ ដូច្នេះចង់ឲ្យជួយថា ធ្វើម៉េចផលិតវត្ថុធាតុ.ដើមហ្នឹងឲ្យបានច្រើន ហើយនាំចេញទៅលក់នៅក្រៅប្រទេសទៅ ហើយជាថវិកា.របស់ជាតិ តែម្ដង“។
លោកសាំង គឹមយ៉ាន បន្តថា “ចំពោះផ្សេងទៀត ខ្ញុំមិនទាន់បានពិសោធន៍ថា តើវាអាចជា ទៅលើជំងឺអីខ្លះទេ តែឃើញគេជា.ខ្លាំង គឺស.ម្លា.ប់មេរោគហ្នឹងតែម្ដង មេរោគមហារីកឈាម ហើយអ្នក.ដែលមករកខ្ញុំព្យាបាលនោះ ខ្ញុំអាណិតពួក.គាត់ណាស់ ព្រោះគាត់ត្រូវអស់ជីវិត ហើយគាត់ក្រទៀត គាត់គ្មាន.លុយទៀត បើទៅពេទ្យហ្នឹង គាត់រកលុយ តែបង់ថ្លៃបន្ទប់ហ្នឹង រកមិនបានផង កុំថាឡើយថ្លៃថ្នាំពេទ្យ។
អ៊ីចឹងខ្ញុំត្រូវតែជួយជីវិតពួកគាត់ហើយ សន្សំពីអ្នកមានប្រាក់អីខ្លះហ្នឹង យកមកទប់អ្នកដែលមានជំងឺហ្នឹងដែរ គាត់ក៏ចង់រស់ដែរ អ៊ីចឹងត្រូវតែជួយគាត់ហើយ។
បានន័យថា អ្នកដែលមានជំងឺហ្នឹង ឲ្យតែបានមកជួបខ្ញុំ គឺពួកគាត់ដឹងតែជាហើយ តាមរយៈរុក្ខជាតិហ្នឹង ប្រើសម្លា.ប់មេ.រោគ ប៉ុន្តែរយៈពេលជាហ្នឹង ខុសគ្នាត្រង់ថា អាហ្នឹងជាប្រភេទមេរោគ ហើយធម្មតា.មេវោគ វាមានកូនមានចៅ វាកើតកូនកើត.ចៅច្រើនទៅ អ៊ីចឹងក្នុងស.ម្លា.ប់មេរោគហ្នឹង វាប្រើពេលវេលា.ស.ម្លា.ប់មេរោគហ្នឹងច្រើនឬតិច បើមេ.រោគហ្នឹង វាតិច ឆាប់ជា តែបើមេរោគ.ហ្នឹងច្រើន វាក្រជា អាហ្នឹងតាមទៅការពិនិត្យឈាមមើល។
ដូច្នេះខ្ញុំគ្មានសំណូមពរអីទេ ក្រៅពីឲ្យក្រសួងសុខាភិបាល សហការ.ជាមួយខ្ញុំ ដើម្បីផលិតវត្ថុធាតុដើមហ្នឹង នាំចេញទៅ.ក្រៅប្រទេសទៅ វាចំណេញទាំងមុខ.មាត់ប្រទេសជាតិផង ហើយវាចំណេញទាំងថវិកា.ចូលជាតិផង។ សូម្បីតែអាមេរិក បារាំង ក៏គេ.ទិញយើងដែរ ព្រោះគេរកអត់ឃើញ“។
ទោះបីយ៉ាងណា ជុំវិញការអះអាង.របស់វេជ្ជបណ្ឌិត សាំ គឹមយ៉ាន ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំ.មតិយោបល់ និងការបញ្ជាក់ពី.លោកស្រី ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានទេ កាលពីម្សិលមិញ។
ប៉ុន្តែលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត.កំពង់ឆ្នាំង បានបញ្ជាក់ថា ក្រុមការងាររបស់មន្ទីរ បានចុះទៅពិនិត្យដល់ទីតាំង.លោកគ្រូពេទ្យយោធា ខាងលើនេះម្តងហើយ គឺគាត់គ្មាន.ឯកសារ ឬសញ្ញាបត្រគ្រូពេទ្យអី.នោះទេ ហេតុនេះហើយ ខាងមន្ទីរ បានបិទកន្លែងព្យាបាល.របស់គាត់ តាំងពីអំឡុងឆ្នាំ២០១៥ មកម្ល៉េះ ប៉ុន្តែ.បច្ចុប្បន្ននេះគាត់នៅតែបន្ត.លួចព្យាបាល ហើយថ្មីៗនេះ ឃើញមានការ.បង្ហោះតាមបណ្តាញសង្គម ហ្វេសប៊ុកបែបនេះទៀត ដែលមិនគួរមានឡើយ។
លោកសាំង គឹមយ៉ាន បានទទួលស្គាល់ថា កន្លងមក មន្ទីរសុខាភិបាល ពិតជាបានមករុះរើកន្លែងរបស់លោក ដោយសារតែលោក.មិនបានសុំច្បាប់ និងមានគ្មាន.លិខិតថ្កោលទោស ប៉ុន្តែចាប់ពីនេះទៅ លោកកំពុង.រៀបចំធ្វើឲ្យស្របច្បាប់ហើយ។
លោកសាំង គឺមយ៉ាន បានបញ្ជាក់ថា “បាទ! កាលពីមុន ខ្ញុំបើកបន្ទប់ព្យាបាល.នៅឯភ្នំពេញ មានបទពិសោធន៍.មើលអ្នកជំងឺច្រើនហើយជា ពីភ្នំពេញ មកខ្លះហើយ បានខ្ញុំមកនៅកំពង់ឆ្នាំង។ ខ្ញុំមាន.លិខិតអនុញ្ញាតពីភ្នំពេញ មក អត់ទាន់មានលិខិតអនុញ្ញាតខាងខេត្ត ។ ពីភ្នំពេញ ស្រួលធ្វើទេ ព្រោះគេអត់.រកលិខិតថ្កោលទោស ដូចនៅនេះទេ គឺនៅនេះ គេរក.លិខិតថ្កោលទោស។
ដល់អ៊ីចឹង ខ្ញុំពិបាកក្នុងការរត់ទៅរកផ្លូវច្បាប់ច្រើន តែដល់.និយាយបា្រប់គេទៅ ថាខ្ញុំជាមន្រ្តីរាជការដែរ ខ្ញុំថ្នាក់ឧត្តមសេនីយ៍ត្រី គេថា មិនបាច់ទៅ.ធ្វើលិខិត.ថ្កោល.ទោសទេ អ៊ីចឹងធូរបន្តិច។
ឥឡូវកំពុងតែរៀបចំឯកសារ ដើម្បីបើកសា.ជាថ្មីវិញ បន្ទាប់ពីគេចុះមកឆែកឆេរឯកសាររបស់ខ្ញុំ ថាមានអីខ្លះ បានជាខ្ញុំល្បីល្បាញផ្អើល? បានន័យថា កាលពីមុន ស្របច្បាប់ តែពេលមកទីនេះ លោក.រដ្ឋមន្រ្តី បានឲ្យមេឃុំ មកប្រាប់ខ្ញុំ ឲ្យទម្លាក់ស្លាកទាំងកណ្ដាលថ្ងៃត្រង់ ហើយខ្ញុំអត់ដឹងថា មូលហេតុអីដែរ ព្រោះខ្ញុំអត់.មាន.កំហុស.អីផង ហើយច្បាប់ខ្ញុំ ក៏មិនទាន់ផុត.សុពលភាព“។
លោកសាំង គឹមយ៉ាន ក៏បានរៀបរាប់រំលឹកពីប្រវត្តិរបស់.លោកដែរថា ឆ្នាំនេះ លោកមានអាយុ ៧៤ឆ្នាំហើយ និងមាន.កូន.៥នាក់។ លោកមានស្រុកកំណើត នៅភូមិតាងួន ឃុំកាកាប ស្រុកដង្កោ ខេត្តកណ្ដាល។
កាលពីក្មេង លោករៀននៅបឋមសិក្សាពោធិ៍ចិនតុង លុះចប់បឋមសិក្សា លោកបានទៅរៀននៅវិទ្យាល័យឥន្រ្ទទេវី និងបានប្រឡងចូលរៀនផ្នែក.អាកាសចរណ៍ស៊ីវិល ចំនួន៣ឆ្នាំ ក្រោយចប់បាក់អង ក្នុងចំណោម.សិស្សតែ ៤០នាក់។ បន្ទាប់.ពីរៀនចប់ផ្នែកអាកាសចរណ៍ស៊ីវិល ៣ឆ្នាំ សញ្ញាបត្.ររបស់លោក ក៏ឡើងស្មើបាក់ឌុប តែលោកអត់បានចេញធ្វើការទេ ព្រោះពេលនោះសម័យ លន់ នល់ មកដល់ គេឲ្យបម្រើកងទ័ព ១៨ខែសិន។
ក្នុងពេលចូលរៀន បម្រើកងទ័ព១៨ខែ លោកឆ្លៀតឱកាស.សុំគេចូលរៀន.ជាគ្រូពេទ្យតែម្ដង ដោយរៀនបណ្ដើរ លោកបានអនុវត្តជាក់ស្ដែងបណ្ដើរ នៅមន្ទីរពេទ្យយោធា ព្រះមុនីវង្ស ភ្នំពេញ។ ពេលរបបខ្មែរក្រហម ចូលមកដល់ លោកក៏រៀបចំឲ្យកូនចៅធ្វើម៉េច.រំដោះខ្លួនរៀងៗខ្លួន តែចែកថ្នាំឲ្យអ្នកជំងឺហ្នឹងគ្រប់គ្រែសិន
ដែលសុទ្ធតែជាអ្នកជំងឺរ.បួ.សដោយ.សារស.ង្រ្គា.ម ទើបរត់ផ្លោះរបងចេញ ហើយគេក៏បានជម្លៀសលោក ទៅនៅខេត្តបាត់ដំបង។ នៅទីនោះ លោកលាក់ប្រវត្តិ មិនឲ្យគេដឹងទេ ព្រោះបើមិនលាក់ប្រវត្តិ លោកប្រហែលមិនបានរស់មក.ដល់សព្វថ្ងៃនេះទេ គឺនៅពេលនោះ ពេលគេសួរ លោកថា ជាអ្នករត់រ៉ឺម៉ក.ម៉ូតូ ដោយមិនបា្រប់ថា លោកធ្វើការនៅមន្ទីរពេទ្យ ក្នុងនាមជាគ្រូពេទ្យឡើយ។
លោកសាំង គឹមយ៉ាន បានរំលឹកប្រវត្តិរបស់លោកបន្តថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ លោកបានចូលធ្វើជាមន្រ្តី.យោ.ធាដែរ ហើយបានទៅរៀន.សង្រ្គា.មនយោបាយ នៅស្ថានទូតចិន ដែលអ្នកសិក្សាស.ង្រ្គា.មនយោបាយ ជាមួយលោក សុទ្ធតែកម្មាភិបាលធំៗ ដើម្បីចេញមកធ្វើជាគ្រូ ទៅបង្ហាត់ទាហានដទៃទៀត តែលោកមិនបានទៅបង្ហាត់ទាហានច្រើនទេ គឺគេឲ្យទៅប្រចាំសាលា.ភ័ស្តុភារមជ្ឈិម នៅទួលគោក (នៅក្នុងវិទ្យាល័យឥន្រ្ទទេវី) ក្នុងឋានៈជាប្រធានមន្ទីរនយោបាយ។
ពេលនោះ មានជំនាញការវៀត.ណាម បានហៅពួកលោក ទៅពិភាក្សា.ញឹកញាប់ ដោយឲ្យធ្វើអ្វីតាមតែគេ.ប្រាប់ ដូច្នេះលោកក៏ធ្វើតាមជំនា.ញការវៀត.ណាម ប្រាប់នោះ។ ប៉ុន្តែថ្ងៃមួយ បុគ្គលិក.របស់លោកម្នាក់ ត្រូវគេចាប់យកទៅបាត់ មិនដឹងមូលហេតុ ធ្វើឲ្យលោកមានអារម្មណ៍មិន.សប្បាយចិត្ត មិនដឹងជាថ្ងៃណា.ដល់វេនលោក ត្រូវគេ.ចាប់ដែរ ក៏សម្រេចចិត្តនាំប្រពន្ធ ទៅរស់នៅជំរំ.ជាយដែន
ក្នុងបំណងចង់ទៅរស់នៅ.ប្រទេសទី៣ ប៉ុន្តែដោយនឹកអាណិតប្រជាពលរដ្ឋខ្មែរ នៅតាមព្រំដែន ដែលមានជំងឺ និងណាមួយ.មានម្ដាយ ព្រមទាំងបងស្រី ២នាក់ នៅរស់ក្នុងស្រុកខ្មែរ ផង លោកក៏បានទៅទាក់ទង.លោកវ៉ាំ.ងសង់ ជនជាតិបារាំង អ្នកដឹកនាំ.អង្គការមនុស្សធម៌ កាកបាទ.ក្រហម ដើម្បីសុំធ្វើការ.នៅក្នុងជំរំនោះ ដោយ.មិនភ្លេចប្រាប់គាត់ថា លោកមានជំនា.ញនិងបទពិសោធន៍ខាងពេទ្យ។
ជាការឆ្លើយតប លោកវ៉ាំងសង់ ក៏បានឲ្យលោកមើលការខុសត្រូវ.នៅមន្ទីរពេទ្យអាល្លឺម៉ង់ នៅជំរំរិទ្ធីសែន។ បន្ទាប់មក ដោយមានការគំ.រា.មកំ.ហែ.ង លោកក៏សម្រេចចិត្តឈប់ធ្វើការនៅក្នុងមន្ទីរពេទ្យអាល្លឺម៉ង់ ដែលមានគ្រូពេទ្យចម្រុះជាតិសាសន៍នោះ មកចូលធ្វើជានាយទាហានសកម្ម ក្នុងជំរំនោះ
ហើយត្រូវគេបញ្ជូនទៅរៀននៅប្រទេសម៉ាឡេស៊ី ចំនួន ២ដង និងទៅរៀននៅប្រទេសថៃ ១ដង មុននឹងឲ្យលោកកាន់.ជានាយ.ការិយាល័យទី១ (ក១) គ្រប់គ្រងវិន័យយោធា ធ្វើឲ្យលោកមានអំណាចច្រើនជាងគេ បន្ទាប់ពីលោកដៀន ដែល និងលោកសាក់ ស៊ុតសាខន។
បន្ទាប់មកទៀត ក្រោយការបោះឆ្នោត.ឆ្នាំ១៩៩៣ ដែរៀបចំដោយអ៊ុនតាក់ លោកបានធ្វើមាតុភូមិនិវត្តន៍ ហើយត្រូវបានគែង.តាំងជានាយ.ករងខុទ្ទកាល័យ.សហអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។ ក្រោយបំពេញតូនាទីការ.ងារនេះ អស់ជាច្រើន.ឆ្នាំ លោកក៏បានឡើង.ឋានន្តរស័ក្ដិ ជាឧត្តមសេនីយ៍ត្រី (ផ្កាយ១) និងបានចូលនិវត្តន៍ នៅឆ្នាំ២០១៩៕





