បទចម្រៀងមួយបទ ដែលលោក ចឺម បានច្រៀងក្នុង ផលិតកម្ម សាន់ដេ «មុនបងមានប្រពន្ធ អូននៅឯណា» ទទួលបានគាំទ្រយ៉ាង ខ្លាំង ដោយមិនមា ន បញ្ហាអ្វីនោះទេ ។
ប៉ុន្តែ ឥឡូវនេះ ខាងនារី យកមក ធ្វើ Cover Version បទ «មុនអូនមានប្តី បងនៅឯណា» ស្រាប់តែមានការរិះគន់ តែម្តង ជាពិសេសភាគច្រើន ពីសំណាក់បុរសៗ ដោយហេតុផលថា «ប៉ះពាល់តម្លៃស្ត្រីខ្មែរ ដែលមានប្តីហើយ បែរជាសាវ៉ា លួចមានប្រុសផ្សេង»។
គណនីហ្វេសប៊ុកមួយឈ្មោះ «ជឹម រតនា» បានសរសេរ ថា «នឹងហើយច្រៀងចឹងៗទៅខូចកិត្តិយស មនុស្សស្រីអស់ហើយ ប្រពៃណីខ្មែរ ស្រី្ដមិនអាច ធ្វើតាមចំរៀងនេះបានទេយល់នៅ»។
Facebook «Honey Sam» រិះគន់ ថា «បទ មុនអូនមានប្ដី បងនៅឯណា? Share ឲ្យប្តីវ៉ៃមួយមើល៍ នាងឈ្មោះអី ដែរបងប្អូន ? ទោះបីមានរឿងពិត នៅក្នុងសង្គមក៏ដោយ ក៏មិនត្រូវចេញបទចម្រៀងបែបអាវ៉ាសែ អ៊ីចឹងងដែរ ព្រោះនាងជាស្ត្រីខ្មែរ វាជះឥទ្ធិពល អាក្រក់ចូលក្នុងសង្គម យល់អត់នាង ?
ខ្លួនមានប្តីហើយ លួចទាក់ទងប្រុស ហើយ ភូតថាខ្លួននៅលីវ យោងអត្ថន័យ បទចម្រៀង ហើយនាងមិនត្រូវ បន្ទោសអ្នកនិពន្ធធុនអ៊ីចឹងៗឡើយ នេះក៏តែពីនាងផងដែរ»។
នៅមានការរិះគន់ជា ច្រើនទៀត តាមបណ្តាញសង្គម Facebook ។ លំដាប់ត ទៅនេះ សូមទស្សនាបទ ចម្រៀងមួយនេះទាំងស្រុង ៖




