ឧកញ៉ាឌួង ឆាយ បន្ទាប់ពីបានទ្រាំស្ងាត់ស្ងៀម មិនឆ្លើយឆ្លងរឿងភរិយាប្រកាសលែងលះអស់មួយរយមក នៅពេលនេះ បានចេញមុខទទួលស្គាល់និងសារភាព ការពិតរឿងការប្រេះឆាក្នុងគ្រួសាររបស់ខ្លួន និងបានទម្លាយ ថា
ចំណងអាពាហ៍ពិពាហ៍រវាងលោកនិងភរិយា មិនទាន់ដាច់ភឹងនៅឡើយទេ គឺនៅពេល នេះលោកនិងភរិយា កំពុងសម្រុះសម្រួលគ្នា ហើយលោកបញ្ជាក់ថា លោកពិតជា អស់សង្ឃឹមខ្លាំង ពេលណែនាំប្រពន្ធកុំឲ្យដើរលេង ផឹកស៊ី ត្រូវមើលថែកូន បែរជាត្រូវ ប្រពន្ធចោទនិងស្តីឲ្យទៅវិញ។
លោកឧកញ៉ា ឌួង ឆាយ បានបង្ហោះសារកាលពីថ្ងៃទិ១៥ ខែមករា ឆ្នាំ២០២១ ថា “ខ្ញុំដឹងថាអ្នកពិបាកចិត្ត ប៉ុន្តែគួរចំណាយពេលមើលថែផ្តល់ ភាពកក់ក្តៅឲ្យកូនៗ ឲ្យបានច្រើនទើបល្អ មិនគួរដើរហើរ ផឹ .ក សុី.ជប់.លៀងកម្មវិ.ធីស ប្បាយ រហូតនោះទេ។ កូនៗត្រូវការភាពកក់ក្តៅពីយើង អ្វីដែលខ្ញុំធ្វើទាំងអស់ គឺដើម្បីចង់ ឲ្យអ្នកល្អ បែរជាអ្នកចោទខ្ញុំថាស្តីអោយអ្នក ខ្ញុំពិតជាអស់សង្ឃឹមខ្លាំងណាស់
ដោយឡែកកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ឧកញ៉ាឌួង ឆាយ បានសរសេរក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់លោក ថា «ថ្ងៃសីល នាំកូនៗមកហូបបាយ និងគេងលេងជាមួយកូនៗ យប់.រាត្រីនេះ ពីព្រោះកូនប្រុស ចង់ទៅមើលបន្ទប់គេងដ៏សែនតូចរបស់ប៉ាៗ។ ថ្ងៃព្រឹកស្អែក មានកិច្ចការងារ សំខាន់ ដើម្បីដោះស្រាយ ហើយខ្ញុំសង្ឃឹមជឿជាក់ថា ការពិតនឹងមាននៅលើលោកនេះ។
ស្នាមញញឹមរបស់កូនៗ គឺសេចក្តីសុខរបស់ឪពុកម្តាយគ្រប់រូប។ គ្រួសារដែលមានសុភមង្គល គឺកើតចេញពីការយោគយល់ អធ្យាស្រ័យ អ នុគ្រោះ អត់ឱនឲ្យគ្នា លះបង់គ្រប់បែបយ៉ាង ជាពិសេសអារម្មណ៍ និង សេចក្តីសុខ សប្បាយ ផ្ទាល់ខ្លួន ដើម្បីកូនៗ និងឈរលើគោលការណ៍សម្របសម្រួលរក ចំណុចកណ្តាល រួមគ្នាដោះស្រាយ ទើបបញ្ចប់ រាល់បញ្ហាដោយសន្តិវិធី និងសន្តិភាពបាន មិនមែនការ លាបពណ៌ ចោទ ប្រកាន់យក ឈ្នះចាញ់គ្នានោះទេ»។
លោក ឌួង ឆាយ សរសេរបន្ថែម នៅថ្ងៃដដែល នោះថា «សប្បាយចិត្តណាស់ បានកូនៗមកគេងជាមួយ។ រាត្រីសួស្តីណាពូមីង បងប្អូនទាំងអស់គ្នា! ពីបន្ទប់គេងថ្មី មួយខែចុងក្រោយនេះ។ គុណ 1,000សំពៅ ទោសមួយ ចូលទៅ រលាយខ្ទេច ខ្ទីគ្មានសល់។
មនុស្សមិនមែនជាទេវតា ដែលធ្វើមិន ចេះ ខុស កំហុសខុសឆ្គង តែង តែមាន ក្នុងនាមជាមនុស្ស មានរូប មានទុក្ខ មានការយល់ច្រលំ រមែងតែងតែ ធ្វើឲ្យយើងមានការគុំកួន ក្តៅក្រហាយ ស្អប់ខ្ពើមគ្នា លាបពណ៌ ចោទ ប្រកាន់ ថ្កោល ទោសគ្នា អត់រឿង ធ្វើឲ្ យមានរឿង រឿងតូច ធ្វើឲ្យរឿងធំ សំខាន់បំផុត ចង់រស់នៅឲ្យមានសេចក្តីសុខ សុភមង្គល សិរីសួស្តី ត្រូវចៀសវាងការយ ល់ច្រលំ គឺត្រូវមាន ៤ប្រការ នៅក្នុងចិត្ត អារម្មណ៍ ៖ 1. យោគយល់ 2. អនុគ្រោះ 3. អធ្យាស្រ័យ 4. សួរនាំ ស្តាប់ ហេតុផល»។
គួរបញ្ជាក់ថា ឧកញ៉ា ឌួង ឆាយ សារភាពរឿងទំនាស់ប្រេះឆា ជាមួយភរិយា ខាងលើនេះ ធ្វើឡើង បន្ទាប់ពីលោកបានទ្រាំស្ងៀម ស្ងាត់ ជាង ១ខែ មកហើយ ក្រោយពីលោកស្រីដេត ម៉ាលីណា ភរិយារបស់លោក បានទម្លាយ រឿងលែងលះ ដែលធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើល ស្ទើរមិនគួរឲ្យជឿ។
លោកស្រីដេត ម៉ាលីណា ភរិយារបស់ ឧកញ៉ាឌួង ឆាយ បានប្រកាសតាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ថា លោកស្រីនិងលោកឧកញ៉ា ឌួង ឆាយ ជាស្វាមី បានព្រមព្រៀងលែងលះគ្នារួចរាល់ហើយ។
លោកស្រី ដេត ម៉ាលីណា បានសរសេរនៅ ពេលនោះថា «សូមពូមីង បងប្អូនទាំងអស់គ្នា ជួយទទួលដឹងឮ ចាប់ពីថ្ងៃនេះតទៅ នាងខ្ញុំនិងឌួង ឆាយ បានព្រមព្រៀងលែងលះគ្នារួចរាល់ហើយ អ៊ីចឹងចាប់ពីពេលនេះ តទៅ អ្វីដែលពាក់ ព័ន្ធនឹងឌួង ឆាយ ហើយនិងគ្រួសារគាត់ គឺពុំមានពាក់ព័ន្ធនឹងនាង ខ្ញុំតទៀតទេ សូមអរគុណ…»។
បន្ទាប់ពីបានប្រកាសពីការលែង លះស្វាមីរួចមក នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ លោកស្រី ដេត ម៉ាលីណា បាននិយាយក្នុងវីដេអូ ផ្សាយផ្ទាល់ (Live Video) រយៈពេលជាង ៣០នាទី ក្នុងទំព័រហ្វេសប៊ុក របស់ខ្លួន បកស្រាយ ពីមូលហេតុនៃការសម្រេចចិត្តលែងលះជាមួយឧកញ៉ាឌួង ឆាយ នៅពេលនេះ ដោយសារលោក ស្រីទ្រាំរស់នៅ ក្រោមសម្ពាធផ្លូវចិត្ត ជាង ១៣ឆ្នាំមកហើយ។ លោកស្រី បានប្រៀបធៀប ចំណង ប្តីប្រពន្ធលោកស្រីជាមួយឧកញ៉ាឌួង ឆាយ ដូចកែវដែលប្រេះស្រាំ១៣ឆ្នាំ ឥឡូវបានបែកខ្ទេច មិនអាចផ្សះផ្សាវិញបានឡើយ។
លោកស្រី ដេត ម៉ាលីណា បានបញ្ជាក់ថា «…គ្មានមនុស្សស្រីណាចង់លែងប្តីដែលជាឧកញ៉ាទេ ខ្ញុំនិយាយតែប៉ុណ្ណឹង គឺពូមីង បងប្អូនដឹងច្បាស់ហើយ ហើយខ្ញុំលែងនេះ គឺខ្ញុំទ្រាំនឹងគាត់ ១៣ឆ្នាំហើយ។ អ៊ីចឹងដូចខ្ញុំនិយាយ អារម្មណ៍ខ្ញុំ ជាមួយនឹងកែវដែលបែកចុះ គឺគាត់កម្ទេចកែវហ្នឹង រយៈពេល ១៣ឆ្នាំ ហើយ តែខ្ញុំប្រឹងដាក់កាវតែម្នាក់ឯងទេ អ៊ីចឹងកែវហ្នឹង ឥឡូវអស់កន្លែងត្រូវដាក់កាវចូល ហើយ អ៊ីចឹងដល់ថ្ងៃហ្នឹង បានពូមីង បងប្អូនទាំងអស់គ្នា បានដឹងថា ខ្ញុំសម្រេចចិត្តច្បាស់លាស់ មិនមែន ១០០ភាគរយទេ គឺ ១០១ភាគរយ គឺខ្ញុំជាមួយគាត់ មិនអាចរួមរស់ជាមួយគ្នាតទៅទៀតទេ…»។
លុះមកដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ លោកស្រីដេត ម៉ាលីណា បានបង្ហាញពីការកាត់សក់ និងលែងអណ្តើក លែង ត្រី ដើម្បីបួងសួងបន់ ស្រន់ឲ្យគ្រោះ ឧបទ្រពចង្រៃ និងកម្មពៀរទាំងឡាយដែលបានជួបកន្លងមក ចប់ដោយសន្តិវិធី។
លោកស្រីដេត ម៉ាលីណា បានសរសេរក្នុងទំព័រ បណ្តាញសង្គម ហ្វេសប៊ុក របស់លោកស្រី នៅថ្ងៃនោះថា «3 មករា 2021 ឆ្នាំថ្មី កាត់សក់ ពាក់កណ្តាល បន្ទាប់ក៏បានព្រលែងអណ្តើក និងត្រី ដើម្បីបន់ស្រន់ឲ្យឧបទ្រពចង្រៃ កម្មពៀរទាំងឡាយដែលខ្ញុំជួបកន្លងមក ឲ្យចប់ដោយសន្តិវិធី។
ចាប់ពីថ្ងៃស្អែកតទៅ បើការបន់ ស្រន់ និងក្តីសង្ឃឹមមេត្តាធម៌របស់ខ្ញុំ មិនតបតនិងអត់ឱនរាល់គ្រប់ទង្វើអាក្រក់ទាំងឡាយដែលកើតលើរូបខ្ញុំ បើមិនចប់ ស្អែកនេះ នាងខ្ញុំនឹងអស់ភាពអត់ធ្មត់មេត្តា ធម៌ទៀតហើយ។ ធ្វើអាក្រក់ បានអាក្រក់ ខ្ញុំជឿជាក់ថា ទេវតាមានព្រះនេត្រ
ហើយចុងបញ្ចប់ ខ្ញុំសូមសង្ខេប សូមបងប្អូន ពូមីង ឈប់បន្តនិយាយវ៉ៃប្រហារផ្លូវចិត្តរូបខ្ញុំទៀត។ វីដេអូដែលខ្ញុំឡាយបកស្រាយចុងក្រោយ គឺគ្រាន់តែចង់បញ្ចប់ដោយសន្តិវិធីតែប៉ុណ្ណោះ ក៏ព្រោះខ្ញុំក៏ជាមនុស្សដែល បងប្អូន ពូមីងស្គាល់ដែរ គ្មានអ្នកណាចង់បង្ហាញរឿងគ្រួសារឲ្យគេដឹងនោះទេ ប៉ុន្តែវាមាន អាថ៌កំបាំងជ្រាលជ្រៅនៅក្នុងនោះ គ្មានអ្នកណាដឹងក្រៅពីខ្លួនខ្ញុំទេ ហើយក៏ គ្មានអ្នកណាចង់ បែ ក បាក់គ្រួសារដែរ បើខ្ញុំមិនអាណិតកូនៗ ក៏ខ្ញុំមិនទ្រាំដល់រយៈពេល 13ឆ្នាំនោះដែរ»។
ទោះជាយ៉ាងណា ជុំវិញរឿងរ៉ាវប្រេះឆារវាងឧកញ៉ា ឌួង ឆាយ និងភរិយា ខាងលើនេះ មហាជនភាគច្រើនសំណូមពរឲ្យអ្នកទាំងពីរវិលមកជានាគ្នាវិញ និងមិនគាំទ្រឲ្យលែងលះគ្នាទេ បើទោះបីជាលោកស្រីដេត ម៉ាលីណា ជាភរិយា បានអះអាងបញ្ជាក់ពីជំហរមិនអាចផ្សះផ្សាជាមួយស្វាមីវិញបាន ដោយលោកស្រីប្រៀបធៀបចំណង ស្នេហ៍របស់លោកស្រីនិងស្វាមី ដូចកែវដែលប្រះស្រាំ១៣ឆ្នាំ នៅពេលនេះបាន បែ កខ្ទេច មិនអាចផ្សារវិញបានក៏ដោយ។
ជាមួយនេះ មុននេះ មានគ្រូហុងស៊ុយល្បីម្នាក់ បានទាយថា ឧកញ៉ាឌួង ឆាយ និងភរិយា មិនអាចបែកបាក់គ្នាទេ ទោះលែងលះគ្នា ១០-២០ឆ្នាំ ក៏គង់វិលជួបគ្នាវិញ ព្រោះអ្នកទាំងពីរ ជាគូព្រេង គូបុណ្យ ជាពិសេសកូនស្រី រាជិនីគជ់ ជាដួងកែវជីវិតអ្នកទាំងពីរ ដែលមកចាប់កំណើត ដើម្បីភ្ជាប់ចំណងមេត្រីគូស្វាមីភរិយានេះ មិនឲ្យបែកបាក់គ្នាបានឡើយ៕